អានតួអត្ថបទ

ពលករខ្មែរ​នៅ​បាងកក និង​ស្ថានការណ៍​បោះឆ្នោត​ថៃ

ការបោះឆ្នោតនៅថៃ គួរតែជាទីចាប់អារម្មណ៍ សម្រាប់កម្ពុជាផងដែរ ពីព្រោះថា ការផ្លាស់ប្តូររបបដឹកនាំ នៅក្នុងប្រទេសជិតខាងមួយនេះ វាអាចនឹងមានឥទ្ធិពល ទៅលើទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ ជាការពិតណាស់ថា តាមការសង្កេតកន្លងមក យើងឃើញថា កម្ពុជាហាក់ដូចជាអាចសម្របខ្លួនបានច្រើន ទៅនឹងការផ្លាស់ប្តូររបបដឹកនាំនៅថៃ ក៏ប៉ុន្តែ ក៏បានឆ្លងកាត់នូវបញ្ហាស្មុគស្មាញមិនតិចនោះដែរ ជាពិសេស ទាក់ទងនឹងជម្លោះនៅតំបន់ប្រាសាទព្រះវិហារ។ នៅក្នុងការបោះឆ្នោតលើកនេះ ប្រសិនបើនិយាយពីផលប៉ះពាល់ដែលអាចកើតមានឡើង អ្នកដែលមានក្តីកង្វល់ជាងគេ គឺពលករខ្មែរជាច្រើន ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ហើយជាក់ស្តែង ក្តីកង្វល់នេះ គឺពិតជាមានមែន នៅក្នុងគំនិតរបស់ពលករខ្មែរមួយចំនួន ដែលធ្វើការនៅក្នុងទីក្រុងបាងកក។

តាម​ផ្លូវ​​នៅ​ទីក្រុងបាងកក បុរសម្នាក់ស្លៀកពាក់​ជាSuperman ជំរុញ​ឲ្យ​ប្រជាជនថៃ​ទៅបោះឆ្នោត​។ ថ្ងៃទី​២១ មីនា ២០១៩​
តាម​ផ្លូវ​​នៅ​ទីក្រុងបាងកក បុរសម្នាក់ស្លៀកពាក់​ជាSuperman ជំរុញ​ឲ្យ​ប្រជាជនថៃ​ទៅបោះឆ្នោត​។ ថ្ងៃទី​២១ មីនា ២០១៩​ Lillian SUWANRUMPHA / AFP
ផ្សាយពាណិជ្ជកម្ម
06:48

បទយកការណ៍របស់ សេង ឌីណា ពីទីក្រុងបាងកក

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ