អានតួអត្ថបទ
ឥណ្ឌា

ដើម្បី​ប្រឆាំង​នឹងការ​​រំលោភ​ផ្លួវ​ភេទ​ ឥណ្ឌា​កំណត់​កូតា​ថ្មី​ជ្រើសរើស​​​ប៉ូលិស​​ភេទស្ត្រី​

ប្រឈម​មុន​នឹងអំពើ​ហិង្សា​ផ្លូវ​ភេទ ចាប់​រំលោភ​ស្ត្រី កើន​ឡើង​ឥត​ឈប់​ឈរ​នៅ​ក្នុង​ប្រទេស រដ្ឋាភិបាល​បាន​សម្រេច​នៅ​ថ្ងៃ​នេះ ដាក់​កំរិត​ឱ្យ​មាន​ការ​ជ្រើសរើស​ប៉ូលិស​ជា​ស្ត្រី​ភេទ។ មួយ​ភាគ​បី នៃ​ភ្នាក់ងារ​ប៉ូលិស​ជ្រើសរើស​ថ្មី គឺ​ជា​ស្ត្រី។

ប៉ូលិស​ឥណ្ឌា​កំពុង​ឃាត់​ជន​សង្ស័យ
ប៉ូលិស​ឥណ្ឌា​កំពុង​ឃាត់​ជន​សង្ស័យ STRDEL / AFP
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​សម្រេច​ ដែល​ក្រុម​ប្រឹក្សា​​នាយក​រដ្ឋមន្ត្រី​ទើប​ប្រជុំ​អនុម័ត​នេះ ជា​ចំណែក​មួយ​នៃ​វិធានការ​ពង្រឹង​ច្បាប់​សន្តិសុខ​សុវត្ថិភាព​​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី និង​មាន​កម្មវត្ថុ​បញ្ជ្រាប​ក្នុង​ជួរ​ប៉ូលិស​អំពីអំពើ​ហិង្សា​លើ​ស្ត្រី​​។ ចាប់​ពី​ពេល​នេះ​តទៅ ក្នុង​ចំណោម​ភ្នាក់ងារ​ប៉ូលិស​ជ្រើសរើស​ថ្មី​បី​នាក់ មាន​យ៉ាង​ហោច​ណាស់​ម្នាក់​ជា​ស្ត្រី។ កូតា​ បុគ្គលិក​ប៉ូលិស​ដោយ​ផ្អែក​លើ​ភេទ នឹង​ត្រូវ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ ជ្រើសរើសបុគ្គលិក​ថា្នក់​ភ្នាក់ងារ​​ប៉ូលិស​ដល់​ថ្នាក់​អធិការរង​​នៅ​ទូទាំង​ប្រទេស រាប់​ទាំង​រដ្ឋធានី​ញូវដាលី​ផង។

សូម​បញ្ជាក់​ថា​មក​សព្វ​ថ្ងៃ​នេះ ស្ត្រី​តំណាង​ឱ្យ​តែ​​៨%​ប៉ុណ្ណោះ​នៅ​ក្នុង​ជួរ​ប៉ូលិស នៅ​ឥណ្ឌា។ ជាមួយ​នឹងកូតា​ថ្មី​នេះ មាន​​ស្រ្តី​​យ៉ាង​តិច​១០០០​នាក់ ក្នុង​មួយ​ឆ្នាំៗ នឹង​បាន​ទទួល​សក្តិយសនិង​ការងារ​​ជា​ប៉ូលិស។ ថ្វី​បើ​ជា​ចំនួន​តិច​តួច​នៅ​ឡើយ​មែន ប៉ុន្តែ​​​​ឥណ្ឌា​អាច​រត់​តាម​ពិភពលោក​ជា​បណ្តើរៗ ដោយ​​អាច​​​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុង​សេវា​ប៉ូលិស​បាន​១% ជា​រៀង​រាល់​ឆ្នាំ។

តាម​រយៈ​វិធានការ​នេះ រដ្ឋាភិបាល​ឥណ្ឌា​សង្ឃឹម​ថា ស្ត្រី​ឥណ្ឌា​នឹង​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​មុន មិន​ខ្លាច​នឹង​​​ស្វះស្វែងរក​អន្តរាគមន៍​ពី​ប៉ូលិស​ នៅពេល​ចាំបាច់។ ​ជា​ច្រើន​ឆ្នាំមក​ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​ខិត​ខំ​បញ្ជ្រាប​ប៉ូលិស (ជាពិសេស​នៅ​រដ្ឋធានី ដែល​មិន​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​​ខ្លួន​ទាំង​ស្រុង) ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​និង​ទទួល​ពាក្យ​បណ្តឹង​ពលរដ្ឋ​ដែល​រង​​ការ​ចាប់​រំលោភ តែ​ជា​ទូទៅ និង​ភាគ​ច្រើន ប៉ូលិស​បែរ​ជា​បង្ខំ​ឱ្យ​ជន​រង​គ្រោះ​បិទ​មាត់​សំងំ​ស្ងៀម​ ឬ​ខ្លះ​រង​ការ​ចោទ​ប្រកាន់​តប​វិញ ថា​ជា​អ្នក​ធ្វើ​ឱ្យ​គេ​ទ្រាំ​មិន​បាន។

ក្រោយ​ហេតុការណ៍​ចាប់​រំលោភ​ជា​ក្រុម​លើ​និស្សិត​ស្រី កាលពី​ចុង​ឆ្នាំ​២០១២​ មាន​សេវា​ពិសេស​ នៅ​ប៉ុស្តិ៍​ប៉ូលិស​ ចាំ​ទទួល​រាល់​បណ្តឹង​ចាប់​រំលោភ។​ ក្រុម​ការងារ​នេះ មាន​​​ប៉ូលិសតែ​​ម្នាក់​ជា​ស្រី។ ដូច្នេះ​ មាន​ខ្វះ​ប៉ូលិស​ស្ត្រី​ខ្លាំង​ណាស់​ក្នុង​បំពេញ​បេសកកម្ម​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ