អានតួអត្ថបទ
ភូមា

ភូមា៖​​ជនជាតិ​​ភូមា​​​​រាប់ពាន់​នាក់​​​​​​​ភៀសខ្លួន​ទៅចិន​​ ដើម្បី​គេចហិង្សា​រវាង​កងទ័ព​និង​ក្រុមឧទ្ទាម​​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ដំណឹង​នៅថ្ងៃ​អង្គារ​នេះថា ​ជនជាតិ​ភូមា​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ឆ្លងចូល​ក្នុង​ទឹកដី​ចិន ដើម្បី​គេច​ពី​ការប្រយុទ្ធ​រវាង​កងទ័ព​និង​ក្រុមឧទ្ទាម​នៅ​ភាគ​ខាងជើង​ភូមា។ នៅ​ភាគខាងលិច​ភូមា​វិញ ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រាប់រយ​នាក់ ក៏បាន​នាំគ្នា​គេច​ពី​ហិង្សា​ឆ្លងចូល​​ទៅ បង់ក្លាដែស​​ផងដែរ។ 

ស្ត្រីជនជាតិ​រ៉ូហ៊ីងយ៉ា​និង​កូនប្រុស​គាត់​យំ ក្រោយ​ប៉ូលិស​បង់ក្លាដែស​ចាប់ខ្លួន​ពួកគាត់ ពេល​ពួកគាត់​ឆ្លងចូល​ព្រំដែន​បង់ក្លាដែស
ស្ត្រីជនជាតិ​រ៉ូហ៊ីងយ៉ា​និង​កូនប្រុស​គាត់​យំ ក្រោយ​ប៉ូលិស​បង់ក្លាដែស​ចាប់ខ្លួន​ពួកគាត់ ពេល​ពួកគាត់​ឆ្លងចូល​ព្រំដែន​បង់ក្លាដែស Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​រដ្ឋាភិបាល​ចិន ជនជាតិភូមា​ប្រមាណ​៣០០០នាក់ រស់​នៅ​តំបន់​ជាប់ព្រំប្រទល់​ជាមួយ​ចិន បាន​នាំគ្នា​ភៀសខ្លួន​ពី​ភាគខាងជើង​ភូមា ចូល​មក​ដល់ចិន។ ពួកគេ​គេចហិង្សា​ប្រយុទ្ធ​រវាង​កងទ័ព​ភូមា និង​ក្រុមឧទ្ទាម។ ចិន​ប្រាប់ថា បាន​ផ្តល់​ទីកន្លែង​អោយ​ជនភៀសខ្លួន​ភូមា​ទាំងនេះ​ស្នាក់នៅ និង​បាន​ព្យាបាល​អ្នក​ដែល​រង​របួស​ផងដែរ។

ហិង្សាប្រយុទ្ធ​រវាង​កងទ័ពភូមា និង​ក្រុមឧទ្ទាម នៅ​ជាប់ព្រំដែន​ចិន ​​​បាន​សម្លាប់​មនុស្ស​៨នាក់ កាលពីថ្ងៃ​អាទិត្យ។ ថ្ងៃអង្គារ​ម្សិលមិញ រដ្ឋាភិបាល​ប្រាប់​​ថា​ មាន​មនុស្ស​ទី៩​បានស្លាប់ នៅ​ភាគខាងជើង​ រដ្ឋ​ស្ហាន់។ ភាគខាងជើង​នេះ គឺ​ជា​តំបន់​​រងបញ្ហា​តវ៉ា​បះបោរ​ពី​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ច្រើនឆ្នាំ​មកហើយ។

នៅតំបន់​ជាប់ព្រំដែនចិន​នេះ ​កងទ័ពភូមា​ និង​ក្រុមឧទ្ទាម​កាឈីន​ឈ្លោះគ្នា​ដណ្តើម​គ្រប់គ្រង​ធនធាន​រ៉ែ ដ៏​សម្បូរបែប​ក្នុង​តំបន់។ ក្រុមឧទ្ទាម​កាឈីន​បានទទួលចំណូល​មួយចំណែក​ធំ ពី​អាជីវកម្ម​ថ្លើមថ្ម។ ក្រោយអនុវត្ត​​បទឈប់បាញ់​បាន​១៧ឆ្នាំ ​​កងទ័ព​និង​ក្រុមឧទ្ទាម​​កាឈីន​បាន​​ប្រយុទ្ធគ្នា​ឡើងវិញ នៅ​ឆ្នាំ២០១១ ធ្វើអោយ​មនុស្ស​១សែននាក់​ភៀសខ្លួន ពីហិង្សា។ ​

ទន្ទឹម​នឹង​​ហិង្សា​នៅភាគខាងជើង​ នៅ​ភាគខាងលិច​ភូមា​វិញ ​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់រយនាក់​បាន​ភៀសខ្លួន​ទៅ​បង់ក្លាដែស ដើម្បី​គេច​ពី​​ហិង្សា។ កាលពី​ថ្ងៃ​៩តុលា ប៉ុស្តិ៍​ប៉ូលិស​នៅ​ព្រំដែន​ ​បាន​រង​ការវាយប្រហារ ធ្វើអោយ​ប៉ូលិស​ស្លាប់ច្រើននាក់។ ជនជាតិ​រ៉ូហ៊ីងយ៉ាកាន់​សាសនា​អ៊ីស្លាម​​​​​​​​​រងការ​​ចោទ​ប្រកាន់​ថា បាន​បង្ក​ហិង្សានេះឡើង។ ​​កងទ័ព​ភូមា​បាន​បើកប្រតិបត្តិការ​នៅតាម​រកក្រុម​​​​ភេរវជន។ ហិង្សា​សងសឹក​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភាគ​ខាងលិច បាន​ធ្វើអោយ​​មនុស្សស្លាប់​ច្រើននាក់ និង​បាន​​ដុតបំផ្លាញ​​ផ្ទះសម្បែង​រាប់រយ​ខ្នង៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ