អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ការផ្សះផ្សាជាតិមួយ​​កំពុង​រៀបចំ​​នៅ​​​ឥណ្ឌូណេស៊ី រវាង​​​​អតីត​​​ភេរវជន​​និង​​​អ្នក​រងគ្រោះ​នៃ​​អំពើ​ភេរវនិយម​ ​

នៅ​ឥណ្ឌូណេស៊ី​ អាជ្ញាធរ បាន​រៀបចំ​ឲ្យ​មាន​ជំនួប​ប្រាស្រ័យគ្នា​មួយ​​រវាង​ពួកអតីត​ឧក្រឹដ្ឋជន​​និង​​ក្រុម​​ជនរងគ្រោះ​នៃ​អំពើ​ភេរវកម្ម​ ជាមួយនឹង​​ក្រុម​គ្រួសារ​របស់​គេ។ គឺ​ជា​ការ​ជួប​ប្រាស្រ័យ​​គ្នា​​មួយ​​ដែល​មាន​រយៈពេល​​៣​ថ្ងៃ​ និង ​ក៏​ជា​លើក​ទី​ដំបូង​បង្អស់​ដែរ​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី ​ការ​ផ្សះផ្សាជាតិ។

ប្រធានាធិបតី​ឥណ្ដូណេស៊ី​ Joko Widodo ធ្វើសេចក្តីថ្លែងការណ៍​នៅ​ក្រសួងការបរទេស​នៅ​ Jakarta ថ្ងៃទី​១២​កុម្ភៈឆ្នាំ​២០១៨​ Antara Foto/Wahyu Putro/ via REUTERS ATTENTION EDITORS
ប្រធានាធិបតី​ឥណ្ដូណេស៊ី​ Joko Widodo ធ្វើសេចក្តីថ្លែងការណ៍​នៅ​ក្រសួងការបរទេស​នៅ​ Jakarta ថ្ងៃទី​១២​កុម្ភៈឆ្នាំ​២០១៨​ Antara Foto/Wahyu Putro/ via REUTERS ATTENTION EDITORS Wahyu Putro/ via REUTERS ATTENTION EDITORS
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ជំនួប​ប្រាស្រ័យ​រវាងក្រុម​អតីត​ឧក្រឹដ្ឋជន​​និង​ជនរងគ្រោះក្នុង​​អំពើ​ភេរវកម្ម ជាមួយ​ក្រុម​គ្រួសារ​នោះ បាន​​ចាប់​ផ្តើម​ឡើង​តាំងពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី Jakarta ក្នុង​​រយៈ​ពេល​​ចំនួន​៣​ថ្ងៃ។

គោលដៅ​នៃ​ជំនួប​ប្រាស្រ័យ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​នូវសារ​សន្តិភាព​ផង​និង​ក៏​ដើម្បី​អនុញ្ញាត​ឲ្យ​បណ្តា​ជន​រងគ្រោះទាំងអស់​បាន​​ជម្រះ​ចោល​​អោយ​អស់​កំហឹងរបស់​ពួក​គេ ​នៅ​ចំពោះ​មុខ​ក្រុម​​អតីត​ភេរវជន ដោយធ្វើយ៉ាងណា​​ដើម្បី​​​​​អាច​​​អោយ​អតីត​ក្រុម​ឧក្រឹដ្ឋជន​​ទាំង​នោះ អាច​សម្របខ្លួន​ចូលទៅ​ក្នុង​សង្គមឥណ្ឌូណេស៊ី​បាន​ដោយ​គ្មាន​ការ​រើសអើង​។ នេះ​ជាការ​ពន្យល់​របស់​ទីភ្នាក់ងារជាតិ​ប្រឆាំង​នឹងអំពើ​ភេរវនិយម ​ដែល​ជា​ប្រភព​នៃ​គំនិត​ផ្តួចផ្តើមខាងលើនេះ​។

ក្រុម​អតីត​អ្នកទោស​ចំនួន​១២០​នាក់ បានចូលរួម​​សហការណ៍​​​នៅ​ក្នុង​ជំនួប​ប្រាស្រ័យគ្នា​​​​នេះ​ដែលគ្រោង​​​ធ្វើ​ជាមួយ​ជន​រងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម​ចំនួន​៧០​នាក់​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។​

នៅ​ឱកាស​នោះ​ដែរ បណ្តា​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​យ៉ាង​តិច​ក៏​ចំនួន​៧​នាក់ដែរ ​​ដែល​នឹង​ត្រូវ​ចូល​រួម​ក្នុង​ជំនួបប្រាស្រ័យ​ដើម្បី​ការ​ផ្សះផ្សាជាតិ​នេះ​ ​ដោយមាន​ការ​ចាក់​ផ្សាយ​នូវ​សារ​នានា​ពាក់ព័ន្ធ នឹង​​​តម្លៃ​ប្រទេសឥណ្ឌូណេស៊ី និង​ការ​អធ្យាស្រ័យអត់អោន​​ឲ្យគ្នា​។​

គួរបញ្ចាក់ថា ថ្ងៃ​ចន្ទ​និង​អង្គារ៍ស្អែក គឺ​ ​ជា​ថ្ងៃ​ឧទ្ទិស ​សម្រាប់​ការ​ប្រុងប្រៀបរៀបចំ​​ជំនួប​​នេះ​តែ​​​​បិទ​ទ្វារដោយពុំមាន​​វត្តមានអ្នកកាសែត​ចូលរូម​​ឡើយ។

នៅក្នុង​ជំនួបប្រាស្រ័យនេះ អតីតពួក​អ្នកទោស​ទាំង​នោះ​នឹង​​មានឱកាស​មួយ​ដើម្បី​សម្តែង​ការសុំទោស​របស់ខ្លួន​នៅចំពោះមុខជនរងគ្រោះ​ដែលនៅរស់រានមានជីវិត​។​

នៅក្នុងចំណោម​អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏​មាន​អតីត​អ្នកទោស​ដែល​ធ្លាប់​បាន​បង្ក​ភេរវកម្ម​នៅ​កោះ​បាលី​​ក្នុង​ឆ្នាំ ២០០២​។ អំពើភេរវកមម្ម កាលណោះ បានសម្លាប់​ជីវិត​មនុស្ស​​ ២០២​នាក់ ​ក្នុង​​នោះ​ ភាគ​ច្រើន​​ជា​ជនបរទេស។

គួររំលឹកថា បន្ទាប់ពីមានអំពើភេរវនិយម​នៅកោះបាលីមក អាជ្ញាធរឥណ្ឌូណេស៊ី បាន​ចាប់​ផ្តើម​ធ្វើ​សង្គ្រាមជាបន្ទាន់​​ប្រឆាំង​ទល់​នឹង​ពួកអ៊ីស្លាមជ្រុលនិយម​ដោយបានបើក​ការ​វាយលុក​យ៉ាង​ធំធេង​មួយ​ប្រឆាំង​នឹងពួក​អ៊ីស្លាមជ្រុលនិយម និង​​ប្រ​តិបត្តិការតាម​កំចាត់​បំផ្លាញ​​បណ្តាញភេរវនិយម​ដ៏គ្រោះថ្នាក់ខ្លាំងជាងគេ​អោយ​​ធ្លាក់​​​ចុះទន់ខ្សោយ៕​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ