អានតួអត្ថបទ
អាមេរិក-ចិន

អាមេរិកបាន​បរិហារ​ចិន​យ៉ាង​ចាស់ដៃ​ពី​បទ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ

ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ហាក់​កំពុង​ឡើង​តានតឹង​កាន់​តែ​ខ្លាំង។ បន្ទាប់​ពី​សំណុំរឿង​ពាណិជ្ជកម្ម​តាម​រយៈ​ការ​ដំឡើងពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក និង​ការ​ប្រកាស​ដាក់​ទ័ណ្ឌកម្ម​លើ​អង្គភាព​កងចិន​ក្នុង​រឿង​ទិញ​អាវុធ​រុស្ស៊ី​មក រដ្ឋបាល​អាមេរិក​តាម​រយៈ​ប្រមុខ​ការទូត​លោក Mike Pompeo បាន​បរិហារ​ចិន​ក្នុង​សំណុំរឿង​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ។ នៅ​ក្នុង​សុន្ទកថា​ស្តីពី​សេរីភាព​សាសនា​នា​ថ្ងៃ​សុក្រ ទី២១ កញ្ញា លោក Pompeo បាន​បញ្ជាក់​ថា មាន​ជនជាតិ​អ៊ុយហ្គួរ​ជា​ច្រើន​ពាន់ លាន​នាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ឃុំ​នៅ​ក្នុង​ជំរំ ហើយ​ជំនឿសាសនា​របស់​ពួក​គេ​ក៏​ត្រូវ​បាន​បំផ្លាញ​វិនាស​សាបសូន្យ។

ប្រមុខការទូតអារិក​លោក Mike Pompeo
ប្រមុខការទូតអារិក​លោក Mike Pompeo REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

« មាន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ជា​ច្រើន​រយ ពាន់​នាក់ និង​អាច​មាន​ដល់​លាន​នាក់​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ជំរំ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ជំរំ​ទទួល​ការ​អប់រំ។ ទង្វើ​មួយ​នេះ​ជា​ការ​ប្រឆាំង​នឹង​សុឆន្ទៈ​របស់​ពលរដ្ឋ​អ៊ុយហ្គួរ ព្រោះ​នៅ​ក្នុង​ជំរំ​ឃុំឃាំង ជនជាតិ​ភាគតិច​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​ចិន​មួយ​នេះ មាន​អ្នក​ខ្លះ​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​រៀនសូត្រ​នយោបាយ​តឹងតែង ហើយ​មាន​ខ្លះ​ទៀត​បាន​ទទួល​រង​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ជា​ទីបំផុត។

ជំនឿ​សាសនា​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​សាបសូន្យ។ ក្រៅ​ពី​ក្តីបារម្ភ​ចំពោះ​ជោគវាសនា​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ យើង​ក៏​កំពុង​ព្រួយបារម្ភ​ផង​ដែរ​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អ្នក​កាន់សាសនា​គ្រិស្ត​ពី​សំណាក់​រដ្ឋអំណាច​ចិន។ រូបភាព​នៃ​ការ​ដាក់​គំនាប​លើ​សហគមន៍​អ្នក​កាន់​សាសនាគ្រិស្ត​ពី​រដ្ឋអំណាច​ចិន​រួម​មាន ការ​បិទ​វិហារ​កាតូលិក ការ​ដុតគុម្ពីរគ្រិស្តសាសនា និង​ការ​ចាប់​បង្ខំ​គ្រិស្តសាសនិកជន​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​បោះបង់​ចោល​ជំនឿ​សាសនា​របស់​ពួក​គេ​ជា​ដើម »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ