អានតួអត្ថបទ
កម្ពុជា

សហគមន៍​បឹងកក់ និង​អ្នកបុរីកីឡា​ស្នើសុំ​ប្រធានាធិបតី​អាមេរិក​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី

ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់ និង​បុរីកីឡា បាន​ដើរ​ហែ​ញត្តិ ទៅកាន់​ស្ថានទូត​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃចន្ទ ទី​៥ ខែវិច្ឆិកានេះ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពី​ប្រធានាធិបតី​អាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ដ៏​រ៉ាំរ៉ៃ និង​សុំ​ដោះលែង​ស្ត្រី​សកម្មជន នៅបឹងកក់ និងបុរីឡា ដែល​ត្រូវ​តុលាការ ចាប់ឃុំ​ខ្លួន។

ប្រជាជន​បឹងកក់ត្រូវ​អាជ្ញាធរ​រាំង​ខ្ទប់​មិន​ឲ្យ​ទៅ​ដាក់​ញត្តិ​ប្តឹង​នៅស្ថានទូត​អាមេរិក
ប្រជាជន​បឹងកក់ត្រូវ​អាជ្ញាធរ​រាំង​ខ្ទប់​មិន​ឲ្យ​ទៅ​ដាក់​ញត្តិ​ប្តឹង​នៅស្ថានទូត​អាមេរិក ©RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា នឹង​ធ្វើដំណើរ​មកកាន់​ទីក្រុងភ្នំពេញ ដើម្បី​ចូល​រួម​កិច្ចប្រជុំ​កំពូល ជាមួយ​នឹង​ប្រមុខ​ដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ប្រទេសជា​ច្រើន​ទៀត លើ​ពិភពលោក នៅពាក់​កណ្តាល​ខែវិច្ឆិកានេះ។

ក្នុងពេល​ដើរ​ដង្ហែ​ក្បួន ​នៅ​ព្រឹកថ្ងៃ​ចន្ទ ទី៥ វិច្ឆិកា ​សមត្ថកិច្ច​ចម្រុះ ព្យាយាម​រារាំងក្រុម​អ្នកភូមិ​បឹងកក់ តែ​​មិនមាន​ផ្ទុះអំពើហិង្សា​ទេ។ ​អ្នកភូមិក៏បាន​ដើរទៅ​កាន់​ស្ថានទូត​អាមេរិក នៅជិត​វត្តភ្នំពេញ និង​ដាក់ញត្តិ ផ្ញើជូនប្រមុខ​ដឹកនាំ​មហាអំណាច​អាមេរិក៕

ក្នុង​បញ្ហា​ជម្លោះ​ដីធ្លីនេះ សហភាព​អឺរ៉ុប បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ នូវ​ប្រសាសន៍​សំខាន់ៗ របស់​ប្រធាន​ក្រុមប្រឹក្សា​អឺរុប លោក Herman Van Rompuy ក្រោយ​ជំនួប​ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី២ វិច្ឆិកា នៅទីក្រុង​ភ្នំពេញ។

ប្រធាន​ក្រុមប្រឹក្សា​អ៊ឺរុប​បាន​លើកឡើង​អំពី "បញ្ហានានា នៅ​តែបន្តកើតមាន ក្នុង​ប្រទេស និង​បាន​ពិភាក្សា​អំពី​កង្វល់​របស់​សហភាពអឺរុប អំពី​បញ្ហា​ការគ្រប់គ្រង​ដីធ្លី នៅកម្ពុជា ព្រម​ទាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច និង​បន្ត​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ។

សហភាព​អឺរុប គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​បំផុត​មួយ របស់កម្ពុជា ហើយ​សហភាព​អឺរ៉ុប នៅតែ​បន្ត​គាំទ្រ​កម្ពុជា​យ៉ាង​សកម្ម ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា លើ​ការកាត់បន្ថយ​ភាពក្រីក្រ អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​បន្ត​ជំរុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ គោរព​សិទ្ធិមនុស្ស និង​ការបោះឆ្នោត​មាន​តម្លាភាព​នៅ​ឆ្នាំ​ក្រោយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ