អានតួអត្ថបទ
បទយកការណ៍

ការអភិរក្ស​សត្វព្រៃ​នៅ​ខេត្ត​ក្រចេះ​ជួយ​ទំាង​សត្វ​ជួយ​ទំាង​ជីវភាព​ប្រជាពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សត្វ​កន្ធាយក្បាលកង្កែប​ ជាសត្វ​មួយប្រភេទ​ជិតផុតពូជ​ពី​កម្ពុជា ក៏​ដូចជា​ពី​លើ​ភពផែនដី។ ក៏ប៉ុន្តែ​ ចាប់​ពី​ឆ្នាំ២០០៧​មក​ កម្មវិធី​អភិរក្ស​មួយ ​បានបង្កើតឡើង​ ក្រោមជំនួយ​របស់អង្គការ​ CI។ ​ជាកម្មវិធី​អភិ​រ​ក្ស ដោយផ្តល់​ប្រាក់ ដល់​ប្រជាពលរដ្ឋណា​បានចូលរួម​ការពារពង​និងកូន​សត្វជិតផុត​ពួជ​មួយ​ប្រភេទ​នេះ។​ ការ​អភិរក្ស ​សត្វ​កន្ធាយក្បាលកង្កែប ​ក្នុងអាង​ទន្លេ​មេគង្គ​ ត្រង់​ចំនុច ខេ​ត្ត​ក្រចេះ ​និង​ខេត្តស្ទឹងត្រែង​ នេះស្រប​ពេលដែល​សត្វស្លាប​មួយចំនួន​ទៀត ​មានសត្វ ​រំពេ​ទន្លេ សត្វ​ត្រយង​ ត្មាត​ ក៏ទទួល​បានអភិ​រក្សដែរ​។ ​រូបមន្ត​នៃ​អភិរក្ស​សត្វទំាងអស់​នេះ ​គឺដូចគ្នា ​ដោយ​​ត្រូវ​ផ្ត​ល់​ប្រាក់​ដល់​ប្រជាពលរដ្ឋ​អ្នក​ចូលរួម​។​​ តា​ម​រយៈ សកម្មភាពការពារ ​អភិ​រក្ស ពូជ​សត្វ​កម្រ​ទំា​ង​​​អស់ នៅពេលនេះ ​គេសង្ឃឹម​ថា​នឹង​អាច​ការពារ​ពូជសត្វ​ទំាងនោះ​ឲ្យ​គង់នៅ​ផង​​ និង​ជួយ​លើ​ក​កម្ពស់ជីវភាព​ប្រជាពល​រដ្ឋ​អ្នក​ចូលរួមផង។

កូនសត្វកន្ធាយក្បាលកង្កែប ដែលគេកំពុងអភិរក្ស នៅ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង
កូនសត្វកន្ធាយក្បាលកង្កែប ដែលគេកំពុងអភិរក្ស នៅ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង RFI/Navin
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ