អានតួអត្ថបទ
បទយកការណ៍

មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ ពលរដ្ឋ​រស់​នៅ​បណ្ដោយ​ផ្លូវ​ដែក​ស្នើ​កុំ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​រដ្ឋាភិបាល​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក គឺ​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នេះ បាន​ចុះ​ផ្លូវ​ធ្វើ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់ បំណង​ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​ព័ត៌មាន​ឲ្យ​ច្បាស់​ពី​គម្រោង​នេះ។ កន្លង​មក​អភិបាល​រាជធានី​ភ្នំពេញ​បង្ហើប​ថា នឹង​អភិវឌ្ឍ​ផ្លូវ​ប៉ះ​ពាល់​ដី​ពលរដ្ឋ​យ៉ាង​តិច ១៥​ម៉ែត្រ​ពី​អ័ក្ស​សង​ខាង​នៃ​ភ្លើង​រថភ្លើង។ តែ​ពលរដ្ឋ​ថា រយៈ​ចំងាយ​នេះ​នឹង​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពោល​គឺ​រលាយ​អស់​គ្មាន​ដី​សង់​ផ្ទះ​តែ​ម្ដង។ ជួប​ជាមួយ​ពលរដ្ឋ​រស់​នៅ​បណ្ដោយ​ផ្លូវ​រថភ្លើង​ស្ថិត​ម្ដុំ​បឹង​កក​ពី​ក្រោយ​សាលា​តិចណូ បាន​លើក​ជា​សំណូម​ពរ​ដូច​គ្នា ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​បង្រួម​ទំហំ​ផ្លូវ​ឡើង​វិញ​បន្តិច។ ពួក​គាត់​បន្ថែម​ថា មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​ទេ​ តែ​ស្នើ​កុំ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ។

ផ្លូវ​រថភ្លើង​ស្ថិត​ម្ដុំ​បឹង​កក​ពី​ក្រោយ​សាលា​តិច​ណូ
ផ្លូវ​រថភ្លើង​ស្ថិត​ម្ដុំ​បឹង​កក​ពី​ក្រោយ​សាលា​តិច​ណូ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ