អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី​ប្តេជ្ញា​ដោះ​ស្រាយ​នឹង​អតុល្យភាព​ដែល​មាន​ការ​កើន​ឡើង

នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​ទី០១ធ្នូ​នេះ លោក​​​នាយក​​​រដ្ឋមន្ត្រី​​ ហ៊ុន សែន ទទួល​​ស្គាល់​​ថា បច្ចុប្បន្ន​បញ្ហា​​អតុល្យភាព​​ក្នុង​សង្គម​​ខ្មែរ​បាន​​​​កើន​​​ឡើង​​រហូត​​ដល់​១២ចំណុច ធៀប​នឹង​ទសវត្ស​១៩៨០ មាន​តែ​៤​ចំណុច​ប៉ុណ្ណោះ។ កំណើន​​​​​នៃ​​អតុល្យភាព​​នេះ​​គឺ​មិន​ទាន់​គិត​​ដល់​ចំណុច​​មួយ​ចំនួន​​ទាក់​​ទង​​ទៅ​​នឹង​​សមាហរណ​កម្ម​​ក្នុង​​តំបន់​​អាស៊ាន និង​​ពិភពលោក​​នៅ​ឡើយ។

​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​
​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ
នឹង​បញ្ហា​អតុល្យភាព​កាន់​តែ​ច្រើន​ឡើង ខុស​ពី​ទសវត្ស​១៩៨០ ដែល​កាលណោះ​អតុល្យភាព
មាន​តែ​៤​ចំណុច​ប៉ុណ្ណោះ តែ​ឥលូវ​នេះ​បាន​កើនឡើង​ដល់​ទៅ១២ចំណុច។ 

ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឡើង​ខណៈដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ITC នៅ​ព្រឹក​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ  ២០១៤​នេះ។

លោក ហ៊ុន សែន លើក​ឡើង​ថា អតុល្យភាព​ទាំង​នោះ​រួម​មាន សេចក្តី​ត្រូវ​ការ និង​ការខ្វះខាត​ផ្នែក​ផ្គង់ បញ្ហា​ចំណូល​ទាប និង​ការ​ចំណាយ​ថវិកា​ជាតិ​កើន​ខ្ពស់ ការ​នាំ​ចេញ​មាន​កម្រិត​ទាប តែ​ការ​នាំចូល​ខ្ពស់ រូបិយវត្ថុ និង​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់ តម្រូវ​ការ នៃ​អភិវឌ្ឍន៍ តែ​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ទន់ខ្សោយ សេចក្តី​ត្រូវ​ការ​អភិវឌ្ឍ​ន៍ និង​ការ​ខ្វះខាត​នូវ​ធនធាន​មនុស្ស​សេចក្តី​ត្រូវ​ការ​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៅ​ទាប តម្រូវ​ការ​ពលកម្ម និង​ការ  ធ្វើ​ចំណាក​ស្រុក តម្រូវ​ការ​ការងារ​ធ្វើ និង​កង្វះ​នូវ​ការ​កែច្នៃ វត្ថុធាតុ​ដើម​មាន​ច្រើន តែ​ខ្វះ​ធម្យោ​បាយ​កែច្នៃ ផលិតផល​របស់​ប្រជាកសិករ​មានតែ​ខ្វះ​ទីផ្សារ​សម្រាប់​នាំចេញ និង តម្រូវការ​សេវា​មាន​ច្រើន  និង​ត្រូវការ​លឿន តែ​ស្ថាប័ន​ផ្តល់​សេវា​នៅ​ខ្វះខាត ​យឺតយ៉ាវ មិន​ទាន់​មាន​ប្រសិទ្ធ​ភាព ឬ​ប្រសិទ្ធភាព​ទាប។

ក្នុង​ចំណោម​អតុល្យភាព​ទាំង​នេះ​ចំណុច​ទី៤ ទាក់​ទង​បញ្ហា​អតិផរណា ត្រូវ​លោក​នាយករដ្ឋ
មន្ត្រី បញ្ជាក់ថា​មាន​សារៈសំខាន់​ជាង​គេ ដែល​ចាំបាច់​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​គេ​ដែរ។

លើស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា​នៅមាន​ចំណុច​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត ដោយ​មិនទាន់​គិតពី​បញ្ហា​អតុល្យ​ភាព​នៃ​សមាហរណកម្ម​ក្នុង​តំបន់​និង​ពិភពលោក។​ទោះ​យ៉ាងនេះ​ក្តី​លោក ហ៊ុន សែន បញ្ជាក់​ថា១២ចំណុច​នៃ​អតុល្យភាព​នេះ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​មុនគេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ