អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​៖ ​គណបក្ស​ទាំង​ពីរ​គួរ​តែ​ចរចា​គ្នា​ ហើយ​បញ្ចប់​ជម្លោះ​ដើម្បី​ប្រយោជន៍​ជាតិ​

អង្គការ​​សង្គម​​ស៊ីវិល​​​ជាច្រើន ​​​​បាន​​ទទូច​​ឲ្យ​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ និង​​គណបក្ស​​សង្គ្រោះ​​​ជាតិ​ ត្រូវ​​តែ​​បញ្ចប់​​ជម្លោះ​​នយោ​បាយ​​នៅ​ពេល​នេះ ​ហើយ​​វិល​​ទៅ​រក​​តុ​​ចរចា​​វិញ​ ដើម្បី​​ប្រយោជន៍​​ជាតិ​ និង​​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​​កម្ពុជា​។​ សង្គម​​ស៊ីវិល​​បាន​​អះអាង​ថា​ គណបក្ស​​ទាំង​ពីរ​​មិន​គួរ​​យក​​ព្រះមហាក្សត្រ​ មក​​ជាប់​​ពាក់​ព័ន្ធ​​នឹង​​នយោបាយ​​កម្ពុជា​​ នា​ពេល​​បច្ចុប្បន្ន​នេះ​​ទេ។​  

ព្រះមហាក្សត្រ​និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។
ព្រះមហាក្សត្រ​និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។ @ reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ២ មេសា គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​លិខិត​មួយ ទូលថ្វាយ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​ ថា រដ្ឋសភា​បច្ចុប្បន្ន គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ ហើយក៏​ពុំ​អាច​ធ្វើជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងមូល ដោយសារ​ពុំមាន​តំណាងរាស្ត្រ​គ្រប់​ចំនួន ១២០រូប ចូលរួម​ក្នុងសម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា ដូចដែល​តម្រូវ​​ដោយ​មាត្រា ៧៦ នៃ​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា។

ប៉ុន្តែ​នៅ​ថ្ងៃទី ៤មេសា គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ឆ្លើយ​តប​​ទៅនឹង​លិខិត​របស់លោក សម រង្ស៊ី ​ថា បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះព្រះមហាក្សត្រ​ខ្មែរ។ អង្គការ​​សង្គម​ស៊ីវិល​មួយចំនួន ​​បាន​លើក​ឡើង​ថា គណបក្សនយោបាយ​ទាំងពីរ​មិនគួរ​យក​​ព្រះមហាក្សត្រ​មកជា​ប់​ពាក់ព័ន្ធ​នឹង​នយោ​បាយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ