បទយកការណ៍
សមាគមមួយបង្រៀនកសិករបានជាង៣ម៉ឺននាក់ ប៉ុន្តែមិនអាចដាំបន្លែធម្មជាតិផ្គត់ផ្គង់ទីផ្សារបាន!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៥
សមាគមសុខភាព និងវិជ្ជាជីវៈនារីខ្មែរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤។ សមាគមនេះបានជួយបណ្តុះបណ្តាលកសិករបានជាង៣ម៉ឺននាក់ និងមានសាខានៅតាមបណ្តាខេត្តមួយចំនួនទៀត។ ប៉ុន្តែជាង១០ឆ្នាំនៃការបណ្តុះបណ្តាលកសិករឲ្យចេះដាំបន្លែធម្មជាតិ។ បន្លែធម្មជាតិនៅតែមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបាន ដោយសារតែបញ្ហាតម្លៃ។ នេះជាឧបសគ្គចំបងដែលប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែទិញបន្លែដែលប្រើថ្នាំគីមីមកបរិភោគ ហើយបណ្តាលឲ្យមានបញ្ហាសុខភាព។