អានតួអត្ថបទ
បទយកការណ៍

សមាគម​​ជួយ​សង្គ្រោះ​​សត្វ​​ឆ្កែ​ និង​​ឆ្មា​​អនាថា​​នៅ​តាម​​ចិញ្ចើម​ផ្លូវ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​កម្ពុជា​មាន​​អង្គការ​ សមាគម​​ក៏​ដូច​ជា​​មជ្ឈ​មណ្ឌល​ជា​ច្រើន​​ដែល​​ធ្វើ​ការ​​ជួយ​​ដល់​ក្មេង​ៗ​កំព្រា​ អនាថា ឫ ​សុំទាន​​នៅ​តាម​​ដង​ផ្លូវ​។ ក៏​ប៉ុន្តែ​​បើ​​និយាយ​​ពី​​អង្គការ ​សមាគម ជួយ​​ដល់​​សត្វ​​ចិញ្ចឹ​ម​​ដូច​ជា​​ឆ្កែ​និង​​ឆ្មា​​ជា​ដើម​​នោះ​ ហាក់​ដូច​ជា​​មិន​ដែល​​ធ្លាប់​​‌ឮ​​នោះ​ទេ​។ កា​ប៉ា​(CAPA)​គឺ​ជា​​សមាគម​​ការ​ពារ​​សត្វ​​កម្ពុ​ជា​មួយ​​ដែល​​បាន​​បង្កើត​ឡើង​​កាល​ពី​ដើម​ឆ្នាំ​២០១២​ ហើយ​​មក​ដល់​ពេល​នេះ ​សមាគម​​មួយ​​នេះ​​បាន​​ប្រមូល​​សត្វ​​ឆ្កែ ​និង​ ឆ្មា ​ដែល​​រស់​នៅ​​អនាថា​​តាម​​ដង​ផ្លូវ​​ប្រមាណ​​ជាង​១០០​ក្បាល​​ហើយ​​មក​​ចិញ្ចឹម​។ ​សត្វ​​ឆ្កែ ​និង​ឆ្មា​​ដែល​​រស់​នៅ​​ទី​នេះ ​ប្រៀប​ដូច​ជា​​នៅ​ក្នុង​”សណ្ឋាគារ”​ មួយ​​ដូច្នេះ​​ដែរ​ ព្រោះ​​ពួក​វា​​ទទួល​បាន​​ការ​មើល​​ថែ ​និង​​លក្ខខណ្ឌ​​រស់​នៅ​​យ៉ាង​​ល្អ​។​

អ្នក​ស្រី ​គឹម​លាន់ ​ប្រធាន​សមាគម​ការពារ​សត្វ​កម្ពុជា​(CAPA)​។
អ្នក​ស្រី ​គឹម​លាន់ ​ប្រធាន​សមាគម​ការពារ​សត្វ​កម្ពុជា​(CAPA)​។ RFI/Van Sokunthea
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ