អានតួអត្ថបទ
កម្ពុជា

គណបក្សសង្គ្រោះជាតិនឹងបន្តដង្ហែញត្តិទៅស្ថានទូតប្រទេសមហាអំណាច៣នៅព្រឹកនេះ

មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលដល់​ថ្ងៃទី២ហើយ​នៅថ្ងៃនេះ។ មេដឹកនាំ​គណបក្ស​ប្រឆាំងនឹង​ដឹកនាំ​ដង្ហែ​យក​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ដែល​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​ទៅ​ស្ថានទូត​ប្រទេស​មហាអំណាច​ចំនួន៣នៅ​ព្រឹក​នេះ។ ស្ថានទូត​ទាំងនោះ​រួមមាន ស្ថានទូត​បារាំង ស្ថានទូត​អង់គ្លេស និង​ស្ថានទូត​សហរដ្ឋអាមេរិក។ ដើម្បី​ទៅ​ស្ថានទូត​ទាំងនេះ ក្បួន​បាតុករ​នឹងត្រូវ​ប្រើប្រាស់​ផ្លូវ​លេខ៦១ ផ្លូវ​លេខ៤៧ និង​ផ្លូវ​លេខ ៧។ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​សម្រួលការ​កកស្ទះ​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​ភាព​ស្ងៀមស្ងាត់ អត់ធ្មត់ និង​គួរ​បញ្ចៀស​ការធ្វើ​ចរាច​រណ៍ ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​ខាងលើ​ដើម្បី​កុំអោយ​មានការ​កកស្ទះ​ចរាចរ។

លោក សម រង្ស៊ី ​ក្នុងការដង្ហែក្បួនមកកាន់ទីលានប្រជាធិបតេយ្យ
លោក សម រង្ស៊ី ​ក្នុងការដង្ហែក្បួនមកកាន់ទីលានប្រជាធិបតេយ្យ RFI/Rachna
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ