អានតួអត្ថបទ
បទយកការណ៍

អ្នក​ធាក់​ស៊ីក្លូ​ទោះ​បី​មិនមាន​​ភ្ញៀវដឹក​ ​ក៏​បាន​៧​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូល​និ​ធិ​​ស៊ីក្លូ​​ត្រូវ​បាន​​បង្កើត​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​កាល​ពី​ដើម​ឆ្នាំ​នេះ ពោល​មាន​រយៈ​ពេល​ជិត​២ខែ​ហើយ​។​ ​លោកនាយក​រដ្ឋមន្រ្តី​បាន​អះអាងថា​លោក​បោះ​ទុន​​ដំបូង ​១០០​​លាន​​រៀល​​​និង​​បង់​​ប្រចាំ​ខែ​​​១០ លាន​​រៀល​​ទៀត ​សរុប​​មួយ​ឆ្នាំ​ ១២០​ លាន​រៀល​​ដល់​មូល​និធិ​​នេះ​ ។​​​ក្នុង​​គោល​បំណង​​ជួយ​​ទ្រទ្រង់​​ជីវភាព​​របស់​​ក្រុម​អ្នក​ធាក់​ស៊ីក្លូ និង​​អភិរក្ស​​មុខ​របរខ្មែរ​បុរាណនេះ ​ដើម្បី​​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​​បរទេស។​ ជាលទ្ធផល​មកដល់ពេល​នេះ អ្នកធាក់​ស៊ីក្លូ​បាន​និយាយ​ថា​ពួកគេ​​ទទួលបាន​​លុយ​ឧបត្ថម្ភ​ក្នុង​ម្នាក់​៧ពាន់​រៀល​​ប្រចាំថ្ងៃ ​ក្រោយពី​​ប្រមុខ​​រដ្ឋាភិបាល​​បង្កើត​​មូល​និធិ​​ស៊ីក្លូ​នេះ។​

ក្រុមអ្នកធាត់ស៊ីក្លូ​ខ្មែរ​ដឹក​ភ្ញៀវ​បរទេសនៅភ្នំពេញ
ក្រុមអ្នកធាត់ស៊ីក្លូ​ខ្មែរ​ដឹក​ភ្ញៀវ​បរទេសនៅភ្នំពេញ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ