អានតួអត្ថបទ
កម្ពុជា

លីកាដូ​ចេញ​ផ្សាយ​របាយការណ៍​ទារុណកម្ម​នៅ​កម្ពុជា​

អង្គការ​​លីកាដូ​​នៅ​​ថ្ងៃ​ទី​២៦ ​មិថុនា​​ដែល​ជា​​ទិវា​​អន្តរជាតិ​​ការពារ​​ជន​រង​គ្រោះ​​នៃ​​អំពើ​​ទារុណ​កម្ម​ បាន​ចេញ​​របាយ​ការណ៍​​មួយ​​របស់​ខ្លួន​​បញ្ជាក់​ថា​ អំពើ​​ទារុណ​កម្ម​​នៅ​​កម្ពុជា​​លើ​​អ្នក​ទោស​​គឺ​​មិន​បាន​​ថយ​ចុះ​​នោះ​ទេ​។ ការ​វាយ​ដំ​ ទាត់​ ទះ​ ឬ​​ដាល់​​ជា​ដើម​ គឺ​​ត្រូវ​បាន​​ប្រើ​ប្រាស់​​ជា​រឿយៗ ​ហើយ​​​កាំ​ភ្លើង​ ដំបង​​ឈើ ​ដំបង​​ដែក​ និង​​ដំបង​ឆក់​ គឺ​ជា​​ឧបករណ៍​​សម្រាប់​ធ្វើ​​ទារុណ​កម្ម​។​

អ្នកទោសនៅក្នុងពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា។
អ្នកទោសនៅក្នុងពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា។ ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

ការវាយដំ ទាត់ ទះ ឬ​ដាល់ជារឿយៗរហូតដល់​សន្លប់ និង​ហូ​ឈាម​ដោយ​ប្រើ​កាំភ្លើង និង​ដំបងឆក់​ជា​ដើមនេះ ​គឺជា​អំពើ​ទារុណកម្ម​ដែល​អង្គកា​លីកាដូ​បាន​លើកឡើងថា នៅតែ​បន្ត​កើតឡើង​ក្នុង​ពន្ធនាគា​កម្ពុជា។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ចំ​ថ្ងៃ​ទិវា​អន្តរជាតិ​ការពារ​ជនរងគ្រោះ​នៃ​អំពើ​ទារុណកម្ម អង្គកា​លីកាដូ​បាន​បញ្ជាក់ថា មិនមាន​សញ្ញាណ​អំពើ​ទារុណកម្ម​ទៅលើ​អ្នក​ជាប់ពន្ធនាគារ និង​ជនសង្ស័យ​មិនមាន​ការផ្លាស់ប្តូរ​ជាក់ស្តែង​នោះទេ​គួរឱ្យកត់សំគាល់​នោះទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗមកនេះ។ ហើយ​អំពើ​នេះ បាន​ប្រព្រឹត្ត​នៅ​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ចាប់ខ្លួន និង​អំឡុងពេល​បញ្ជូនទៅ​ឃុំខ្លួន​ទៅកាន់​ពន្ធនាគារ។ បើតាម​របាយការណ៍រ​បស់​លីកាដូ ជនរងគ្រោះ​មាន​ទាំងពី​ស្ត្រី និង​អ​និតិ​ជន។

លោក​ អំ សំអាត​អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការ លីកាដូ បាន​បញ្ជាក់ថា របាយការណ៍​នេះ គឺ​ដើម្បី​ក្រើនរម្លឹក​ទៅដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងខណៈដែល​អំពើ​ទារុណកម្ម​នៅតែ​បន្ត​កើតមាន​ជា​ដដែល។ សូមបញ្ជាក់ថា កម្ពុជា​កាលពី​ឆ្នាំ២០០៧ បានផ្តល់​សច្ចា​នុ​ម័តរ​បស់​អង្គការសហប្រជាជាតិ ដើ​ម្បី​ទប់ស្កាត់ អំពើ​ទារុណកម្ម និង​អំពើ​ឃោ​រឃៅ​ផ្សេងទៀត។ បើតាម​លោក អំ សំអាត​ដដែល ចម្លើយ​របស់​ជនសង្ស័យ​ណាមួយ​ដែល​កើតឡើង​ចេញពី​ការធ្វើ​ទារុណកម្ម​នោះ គឺ​មិនត្រូវ​ចាត់ទុកជា​ជា​ចម្លើយ​សម្រាប់​ដាក់បន្ទុក​នោះទេ។

ជាការ​ឆ្លើយតប លោក គុយ ប៊ុនសន អគ្គនាយកដ្ឋាន​ពន្ធនាគា​នៃ​ក្រសួងមហាផ្ទៃ បាន​ឆ្លើយ​យ៉ាងខ្លី​ថា របាយការណ៍​របស់​លី​ការដូ​មិន​ពិត​នោះទេ។ ហើយ​អ្នក​ជាប់ពន្ធនាគា​ទាំង​ជាង១ម៉ឺន​នាក់ ទទួលបាន​អាហារ​សេវា​ការពារ​គ្រប់គ្រាន់។ សូម​រម្លឹក​ជូន​ថា តាម​របាយការណ៍​រប​ស់​លីកាដូ តាំងពី​ឆ្នាំ២០០៨មក មាន​អំពើ​ទារុណកម្ម​ចំនួន៨០០ករ​ណី។ ហើយ​ក្នុង​រយៈពេល៥ខែ​ដើមឆ្នាំ២០១៤នេះ មាន​អំពើ​ទារុណកម្ម​ចំនួន ៤៩ករណី​ហើយ​ដែល​ត្រូវបាន​រកឃើញ។

ដូចនេះ​លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការ លីកាដូ​បាន​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា គួរ​បង្កើត​មជ្ឈមណ្ឌល​សុវត្ថិភាព ការព្យាបាល និង​ស្ថា​និតិ​សម្បទា​របស់​អ្នកទោស​ដែល​ត្រូវបានធ្វើ​ទារុណកម្ម។ ហើយ​ណែនាំ​ជាដាច់ខាត​ដល់​មន្ត្រី​ពន្ធនាគា​កុំឱ្យ​ប្រើប្រាស់​អំពើ​ទារុណកម្ម និង​មិនត្រូវ​ចាត់ទុកថា ចម្លើយ​ដែល​ចេញពី​ការសារភាព​គឺជា​ចម្លើយ​ដាក់បន្ទុក​សំខាន់​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ