អានតួអត្ថបទ
កម្ពុជា

គណៈ​កម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ ត្រៀម​រៀប​ចំ​ទស្សនា​វើល​ខាប់​រួម​គ្នា​ នៅ​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​​រៀប​ចំ​​ឲ្យ​​មាន​ការ​​ទស្ស​នា​​រួម​គ្នា​​មួយ​នៃ​​ការ​ប្រកួត​​កីឡា​បាល់​ទាត់​​ដណ្តើម​ពាន​​រង្វាន់​​ពិភព​លោក ​(World Cup)​ នៅ​​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ខាង​មុខ​នេះ ​ខណៈ​ដែល​​សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​​កម្ពុជា​ មិន​​បាន​ធ្វើ​​សកម្មភាព​​អ្វី​​នោះ​ទេ​។ សហ​ព័ន្ធ​​កីឡា​​ទាំង​អស់ ​នឹង​ត្រូវ​​អញ្ជើញ​​ឲ្យ​​ចូល​រួម​​ទស្សនា​ ហើយ​​អ្នក​សារ​ព័ត៌មាន​​ក៏​នឹង​​អញ្ជើញ​​ឲ្យ​​ចូល​រួម​​ផង​ដែរ​។

ការប្រកួតworld cup នាពេលកន្លងមក ។
ការប្រកួតworld cup នាពេលកន្លងមក ។ RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​អំឡុង​ពេលដែល​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក រួមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​ផង កំពុង​ផ្តោតអារម្មណ៍​ទៅលើ​ការតាមដាន​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅឯ​ប្រទេស​ប្រេ​ស៊ី​ល​នោះ នៅ​កម្ពុជា​ឯណេះ​វិញ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏ត្រៀម​រៀបចំ​អោយមាន​កម្មវិធី​មួយចំនួន​ផងដែរ។

ក្នុងនោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ត្រៀម​រៀបចំ​អោយ​មានការ​ទស្សនា​រួមគ្នា​មួយ​នៃ​ការប្រកួត​នេះ នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ។ ការ​ទស្សនា​នឹងធ្វើ​ឡើង​តាមរយៈ​ផ្ទាំងសំពត់សរ  ដោយមាន​ការចូលរួម​ពី​សហព័ន្ធ​កីឡា​ទាំងអស់​នៅ​កម្ពុជា ហើយ​អ្នកសារព័ត៌មាន​ក៍​ត្រូវបាន​អញ្ជើញ​អោយ​ចូលរួម​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ពេល​ម៉ោង​ខុសគ្នា​នៃ​ការប្រកួត​នៅ​ប្រទេស​ប្រេ​ស៊ី​ល និង​ប្រទេស​កម្ពុជា វា​អាចជា​ឧបសគ្គ​សំរាប់​អ្នក​ចង់​ចូលរួម​ទស្សនា។

 
ក្នុងនាម​ជា​ស្ថា​ប័ណ​គ្រប់គ្រង​កីឡា​នៅ​កម្ពុជា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៍បាន​បញ្ជូន​បេសកជន​មួយរូប គឺ​លោក ខេន ហ្គា​ដា​ហ្វី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ដកស្រង់​បទពិសោធន៍​ពី​ព្រឹត្តិការណ៍​នេះ រួមទាំង​ការបន្ត​ផ្តល់ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការប្រកួត​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។

ចំណែកឯ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនបាន​រៀបចំ​សកម្មភាព​អ្វី គួរអោយ​ចាប់អារម្មណ៍​នោះទេ ប៉ុន្តែ​លោក គល់ សុផាន់​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​អំពាវនាវ​អោយ​កីឡាករ​កម្ពុជា​គួរ​ដកស្រង់​បទពិសោធន៍​និង​បច្ចេកទេសល្អៗ ដើម្បី ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន​ផងដែរ។

សូមបញ្ជាក់ថា ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​ប្រេ​ស៊ី​ល កំពុង​ប្រកួត​ជំ​រុះ​ក្នុង​ពូ​លនីមួយៗ ដោយមាន​ក្រុមកីឡា​បាល់ទាត់​ជំរើសជាតិ៣២ក្រុម​ចូលរួម ហើយ​ការប្រកួត​ផ្តាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៤ ខែកក្កដា​ខាងមុខនេះ នា​វេលា​ម៉ោង២ទៀបភ្លឺ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា៕     

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ