អានតួអត្ថបទ
បទយកការណ៍

ឆ្មាំថ្មី​នៅ​ព្រះ​សក្យ​មុនី​ចេតីយ តែ​ប្រពៃណី​គោរព​បូជា​ព្រះពុទ្ធ​នៅ​ដដែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

អវត្តមាន​ព្រះបរម​សារីរិកធាតុ ​តាំងពីថ្ងៃទី១០ធ្នូ មិនបា​ន​ធ្វើ​ឱ្យបរិកាសនៅទីនោះ ប្រែប្រួល​គួរឱ្យកត់សម្គាល់ឡើយ។ អ្នក​​លក់​​​ដូរ​ពុទ្ធសាសនិក ភ្ញៀវជាតិ និងអន្តរជាតិ នៅតែ​អាច​ទៅ​ទស្សនា គោរពបូជា បន់ស្រន់ នៅទីនោះបាន។ ប្លែកត្រង់ថា​អ្នកខ្លះ​ខំ​មក​ពី​ឆ្ងាយ ដើម្បី​មើល​ឱ្យ​ប្រាកដថា ព្រះបរម​សារីរិកធាតុ​ពិតជាបាត់មែន។ ឯអ្នក​ខ្លះទៀត ដែលនៅរៀងអាយ​ ឡើង​លើ​កំពូលភ្នំព្រះរាជទ្រព្យ ដើម្បី​ធ្វើការ​ជំនួស​ឆ្មាំ​ចាស់ៗ ដែល​មិនអាច​ការពារ​ព្រះសារីរិកធាតុ និងវត្ថុមានតម្លៃផ្សេងនៅក្នុងព្រះសក្យមុនីចេតិយបាន។ ប៉ុន្តែ ស្ទើរ​តែ​គ្រប់​គ្នា​នៅ​ទីនោះ​ហាក់​មិន​សូវ​ហ៊ាននិយាយអំពីរឿងនេះចំហឡើយ។

ភ្នំព្រះរាជទ្រព្យ ដែលស្ថិតនៅចម្ងាយ៤០គមពីភ្នំពេញ ជាទីដែលតម្កល់ព្រះសារីរិកធាតុក្នុងព្រះសក្យមុនីចេតិយ។
ភ្នំព្រះរាជទ្រព្យ ដែលស្ថិតនៅចម្ងាយ៤០គមពីភ្នំពេញ ជាទីដែលតម្កល់ព្រះសារីរិកធាតុក្នុងព្រះសក្យមុនីចេតិយ។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ