អានតួអត្ថបទ
បទយកការណ៍

វត្ត​ចាស់​ស្រឡះ​ល្អ​ សម្រាប់​អ្នក​ស្វែង​រក​យុត្តិធម៌​នៅ​រាជធានី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​​ប្រពៃណី​ ប្រជា​រាស្ត្រ​​ខ្មែរ​ ដែល​​មិន​​សុខ​ចិត្ត​​នឹង​​វិធី​​ដោះ​ស្រាយ​​របស់​​មន្ត្រី​ ឬ​​ចៅ​ក្រម​ នៅ​​ថ្នាក់​ក្រោម​ តែង​តែ​​មក​រក​​យុត្តិធម៌​​នៅ​​រាជធានី​។ ​ក្នុង​សម័យ​​បុរាណ​ ព្រះ​មហា​ក្សត្រ​​ទ្រង់​​​ជា​​អ្ន​ក​ដោះ​ស្រាយ​​បញ្ហា​​របស់​​រាស្ត្រ​​នៅ​​គ្រា​​ចុង​ក្រោយ​។ ​ក្នុង​​សម័យ​នេះ ​ប្រជារាស្ត្រ​​ដឹង​ថា ​ទី​បំផុត​ មាន​តែ​​នាយករដ្ឋ​មន្ត្រី​ និង​​រដ្ឋ​សភា​​ទេ ​ដែល​​អាច​ជួយ​​ដោះ​ស្រាយ​​វិវាទ​​របស់​​អ្នក​ស្រុក​​បាន​។ ចំពោះ​​អ្នក​ភូមិ​​មក​ពី​​ទី​ជន​បទ ​វត្ត​​អារាម​ ពុទ្ធ​សាសនា ​ជា​​ក្តី​សង្ឃឹម​​មួយ​​សម្រាប់​​ការ​ស្នាក់​អាស្រ័យ​ ក្នុង​​ដំណើរ​​ស្វែង​រក​​យុត្តិធម៌​​នៅ​​រាជ​ធានី។​ វត្ត​​ពោធិយា​​រាម ​ហៅ​​វត្ត​​ចាស់ ​ក្នុង​​សង្កាត់​​ជ្រោយ​ចង្វារ​ ខណ្ឌ​​ឬ​ស្សី​​កែវ ​គឺ​​ស្រឡះ​​ល្អ​​សម្រាប់​​អ្នក​មាន​​វិបត្តិ​។ 

ប្រជាពលរដ្ឋ​មក​ស្នាក់​អាស្រ័យ​នៅ​វត្តចាស់​ ដើម្បី​តវ៉ា​រឿង​ដី​ធ្លី​
ប្រជាពលរដ្ឋ​មក​ស្នាក់​អាស្រ័យ​នៅ​វត្តចាស់​ ដើម្បី​តវ៉ា​រឿង​ដី​ធ្លី​ @បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម - IMNSJ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ