អានតួអត្ថបទ
កម្ពុជា

ស្រ្តី​អាច​ក្លាយ​ជា​មេដឹកនាំ​គឺ​អាស្រ័យ​ជា​ចម្បង លើ​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រៀបចំ​កិច្ច​សន្ទនា​មួយ រវាង​យុវជន និង​អ្នក​នយោបាយ​ស្ត្រី នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅ​ឯ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ។ វាគ្មិន​ស្ត្រី ដែល​ជា​អ្នក​តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល រួមទាំង​យុវតី​ម្នាក់​ផង បាន​ចែក​រំលែក​ចំណេះដឹង ក៏​ដូចជា​​បទ​ពិសោធន៍ នៅ​ក្នុង​ជីវិត និង​ក្នុង​អាជីព​របស់​ពួកគេ ក្នុង​នាម​ជា​អ្នក​នយោបាយ ឱ្យ​អ្នក​ចូល​រួម​វ័យ​ក្មេង​ប្រមាណ​ជា២០០នាក់។ ចំណុច​សំខាន់ៗ​នៃ​កិច្ច​សន្ទនា​នោះ​គឺ​ថា ដើម្បី​ក្លាយជា​អ្នកដឹកនាំ​បាន ជា​បឋម ស្ត្រី​ត្រូវ​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា ហើយ​ចាប់​យក​ឱកាស​ដែល​មាន ដើម្បី​ឈាន​ជើង​ចូល​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។

កិច្ចសន្ទនាជាមួយស្ត្រីក្នុងភាពជាអ្នកដឹកនាំ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤
កិច្ចសន្ទនាជាមួយស្ត្រីក្នុងភាពជាអ្នកដឹកនាំ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ ©CCHR
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ