អានតួអត្ថបទ
កម្ពជា

លោក ខៀវ សុភ័គ៖កម្ពុជា​ដាក់​ជនបរទេស​ចំនួន២០០០នាក់​ក្នុង​បញ្ជីខ្មៅ

ជនបរទេស​ចំនួន២០០០នាក់​មិនអាច​ចូល​ប្រទេស​កម្ពុជា បានទេ​ដោយសារតែ​ពួកគេ​មាន ឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ។ ជាក់ស្ដែង លោក Alejandro GonZalez Davidson សកម្មជន​ការពារ​ព្រៃ​តំបន់​អា​រ៉ែ​ងដែល​កម្ពុជា​បាន​បណ្តេញ​ចេញពី​កាលពី​ថ្ងៃទី២៣កុម្ភៈ​ ឆ្នាំ២០១៥។ និយាយ​ជារួម​គឺ​រាល់​ជន​បទេស​ដែល​ក្រសួងមហាផ្ទៃ​បាន​បណ្ដេញចេញ ហើយ​គឺ​មិនអាច​ចូល​កម្ពុជា​បាន។ តួយ៉ាង​ករណី​ជនជាតិ​វៀតណាម​ដែល​អាជ្ញាធរ​កម្ពុជា​កំពុងធ្វើការ​បញ្ជូន​ចេញ​ជា​រៀងរាល់​ថ្ងៃនេះ។ មួយវិញទៀត ការដាក់​ជនបរទេស​ក្នុង​បញ្ជីខ្មៅ ដោយសារតែ​កម្ពុ​ជាមាន​កិច្ចសហការ​ជាមួយ​អង្គការសហប្រជាជាតិ និង ប៉ូលីស​អាំងទែ​ប៉ូល។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ប្រាប់​វិទ្យុ​បារាំង​ថា ភាគច្រើន​នៃ​ជនបរទេស​ស្ថិត​នៅក្នុង​បញ្ជីខ្មៅ​គឺ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​ដូចជា៖រត់ពន្ធ​គ្រឿងញៀន ជួញដូរ​មនុស្ស និង ភេរវជន ជាដើម។

ជនអន្តោប្រវេសន៍​ជាតិ​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស ដែល​អាជ្ញាធរ​ភូមា​ជួយ​សង្គ្រោះ​ចេញ​ពី​សមុទ្រ
ជនអន្តោប្រវេសន៍​ជាតិ​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស ដែល​អាជ្ញាធរ​ភូមា​ជួយ​សង្គ្រោះ​ចេញ​ពី​សមុទ្រ ©REUTERS/Soe Zeya Tun
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ