អានតួអត្ថបទ
កម្ពជា

ក្រសួង​បរទេស៖អាជីវករ​ខ្មែរ​ពីរ​នាក់​នៅ​ផ្សារ​រ៉ុង​ក្លឿ​សម្រេច​ជាប់​ឃុំ​បី​ខែ​តាម​អំណាចសាល​ក្រម​តុលាកា​រថៃ

តុលា​ការ​ថៃ​គ្រប់​ជាន់​ថ្នាក់​បាន​បដិសេធ​រាល់​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ របស់​មេធាវី​ការពារ​ក្ដីអាជីវករ​ខ្មែរ​ពីរ​នាក់ បន្ទាប់ពី​ពួក​គេ​ត្រូវ​ដាក់​ឲ្យ​ជាប់​ឃុំ​រយៈ​ពេល​បី​ខែ ក្នុង​ហេតុការណ៍​ផ្ទុះហិង្សា​ជាមួយ​ប៉ូលីស​កម្មសិទ្ធិ​បញ្ញា​របស់​ថៃ​កាល​ពី ​ថ្ងៃ​ទី​៣​កុម្ភៈ។ ប្រឈម​នឹង​បញ្ហា​នេះ​គ្រួសារ​អាជីវករ​ខ្មែរ​ទាំង​ពីរ​នាក់​ឯកភាព​ជាមួយ​ ក្រសួង​ការបរទេស​កម្ពុជា​សម្រេច​ឲ្យ​ពួកគេ​ជាប់​ឃុំ​រយៈ​ពេល​បី​ខែ​តាម​សាល​ ក្រម​របស់​តុលាការ​ថៃ។ ដោយ​ឡែក​ស្ថានភាព​ទូទៅក្នុង​ផ្សារ​រ៉ុង​ក្លឿ​វិញ គឺ​អាជីវករ​ខ្មែរ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​បើក​តូប​លក់​ដូរ បន្ទាប់​ពីអាជ្ញាធរ​ថៃ​ទុក​ឱសានវាទ​ពីរ​ខែ​ដើម្បី លក់​ចេញ​ឲ្យ​អស់​រាល់​មុខ​ទំនិញ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

រូបភាពៈSam Vichhika
រូបភាពៈSam Vichhika @facebook
ផ្សាយពាណិជ្ជកម្ម

លោក ជុំ សន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ថា អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​មាន​ចំនួន​បី​ពាន់​តូប។ក្នុង​នោះ ១​ភាគ​៣​នៃ​តូប លក់​ទំនិញ​ពាក់​ព័ន្ធ​កម្ម​សិទ្ធ​បញ្ញា​នាំ​ចូល​ពី​ក្រៅ។ ហើយ​២ភាគ​៣​នៃ​តូប​មាន​លក់​ទំនិញ​ជជុះ​និង​គ្មាន​ស្លាក​យី​ហោ។ ក្រោយ​ផ្ទុះ​ហិង្សាមក​ដល់​ពេលនេះ​មាន​តែ​អាជីវករ​ខ្មែរ​៣០​ភាគ​រយ​បើក​តូប​លក់​ដូរ។

លោក  ជុំ សន្ទរី ទទួល​ស្គាល់​ថា មាន​ការ​លំបាក់​ក្នុង​ការ​ដោះ​ស្រាយ​ដោយ​សារ​តែច្បាប់​របស់​ថៃ​គោរព​ទៅ​លើ​កម្មសិទ្ធិ​បញ្ញា​ពោល​គឺ​មិន​ឲ្យ​នាំ​ចូល​ទំនិញ​ខុស​ច្បាប់​ពី​ក្រៅលក់​ក្នុង​ទឹក​ដី​របស់​គេ។ ហើយ​អគ្គកុង​ស៊ុល​ខ្មែរ​ក៏​បាន​សំណូម​ពរ​ទៅ​អាជីវករ​ខ្មែរ​ឲ្យបញ្ឈប់​ការ​លក់​ទំនិញ​ក្លែង​ក្លាយ​នេះ។ ក្រុម​អាជីវករ​ក៏​បាន​ស្នើ​ត្រឡប់​មក​វិញ​ដោយសុំ​ទុក​ពេល​ឲ្យ​ពួក​គេ​លក់​ទំនិញ​ទាំង​នោះ​ឲ្យ​អស់។

ទន្ទឹម​នឹង​នេះ​ថៃ​បាន​ព្រមាន​ថា ប្រសិន​បើ​អាជីវករ​ខ្មែរ​បន្ត​លក់​ទំនិញ​ក្លែង​ក្លាយ​ទៀត​ពួកគេ​នឹង​ជួប​ការ​លំបាក់​នៅ​ពេល​ក្រោយ ព្រោះ​ច្បាប់​ថៃ​គ្មាន​ឡើយ​ការ​ទំនិញ​ក្លែង​ក្លាយ។
សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ០៣ ខែ​កុម្ភៈ កើត​មាន​ហេតុការណ៍ ប៉ះទង្គិច គ្នា​រវាង​ក្រុមអាជីវករ​ខ្មែរ និង​ក្រុម​ស៊ើប​អង្កេត ពិសេស​ថៃ​មក​ពី ទី​ក្រុង​បាង​កក ដែល​ចុះ​មក​ពិនិត្យ កម្ម​សិទ្ធិ​បញ្ញា​លើ​ទំនិញ នៅ​ផ្សារ​រ៉ុង​ក្លឿ ។ ក្នុង​ហេតុការណ៍​នោះ​នាំ​ឲ្យ​អាជីវករ​ខ្មែរ​ពីរនាក់​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​រយៈ​ពេល​បី​ខែ។ អាជ្ញាធរ​កម្ពុជា​ក៏​បាន​អន្តរាគមន៍​សុំ​ធានាពួក​គេ​ទាំង​ពីរ​នាក់​បាន​នៅ​ក្រៅ​ឃុំ​តែ​ត្រូវ​បាន​បដិសេធ​ជា​បន្ត​បន្ទាប់​ដោយ​តុលាការ​ថៃ។

មេធាវី​តំណាង​ឲ្យ​អាជីវករ​លើក​ឡើង​ថា ក្នុង​ករណី​ដែល​កម្ពុជា​បន្ត​ដោះ​ស្រាយ​ផ្នែកច្បាប់​បន្ត​ទៀត​នឹង​ធ្វើ​ឲ្យ​សំណុំ​រឿង​នេះ​បន្ត​អូស​បន្លាយ​ពេលយូរ​រហូត​ដល់​ទៅ​ពីរ​ឬ​បី​ឆ្នាំទៀត​ដែរ។តែ​យ៉ាង​ណា​ក៏​ដោយ​ក្រុម​គ្រួសារ​ទទួល​យក​យោបល់​មេធាវី​ហើយ​បាន​ឯកភាព​ជា​មួយ​ក្រសួង​ការបទេស​សម្រេច​ឲ្យ​ពួក​គេ​ជាប់​ឃុំ​រយៈ​ពេល​បី​ខែ​តាម​អំណាចសាល​ក្រម​របស់​ថៃ។ 

ដោយ​ឡែក​ទាក់​ទង​ស្ថានភាព​ទូទៅ​នៅ​ផ្សារ​រ៉ុង​ក្លឿ​នា​ថ្ងៃ​សៅរិ៍​នេះ អាជីវករ​ប្រមាណ​តែ៤០​ភាគ​រយ​ប៉ុណ្ណោះ​បើក​តូប​លក់​ដូរ។ អាជីវករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វិទ្យុបារាំង​ថា អាជ្ញាធរ​ថៃ​ទុក​ពេល​ឲ្យ​ពួក​គាត់​លក់​ទំនិញ​ដែល​នាំ​ចូល​ពី​ក្រៅ​ឲ្យ​អស់​ក្នុង​រយៈពេល​ពីរ​ខែ។ អាជីវករ​ដដែល​ឲ្យ​ដឹង​ថា ក្រោយ​ប៉ូលីស​ថៃ​ចុះ​ចាប់​ទំនិញ​ក្លែង​ក្លាយ​ផ្សារមាន​សភាព​ស្ងប់​ស្ងាត់​ទាំង​អ្នក​លក់​និង​អ្នក​ទិញ។ តាម​គម្រោង​នៅ​ថ្ងៃ​ទី​១​ខែ​មិនា​ប៉ូលីស​កម្មសិទ្ធិ​បញ្ញា​របស់​ថៃ​មក​ពី​បាង​កក​នឹង​ចុះ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿជា​ថ្មី​ម្ដង​ទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ