អានតួអត្ថបទ
បទយកការណ៍

តុលាការអាច​ទទួលស្គាល់​ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុងសំណុំរឿង០០២​ត្រឹម៤០%ប៉ុណ្ណោះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅមុន​ការបើក​សវនាការ​នៃ​សំណុំ​រឿង​០០២ ដែល​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ដើម​ឆ្នាំ​២០១១ សហចៅក្រម​ស៊ើបអង្កេត​របស់​សាលាក្តី​ខ្មែរក្រហម បាន​ចាប់ផ្តើម​ពិនិត្យ​និង​ទទួលស្គាល់​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​ដែល​សុំ ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាបន្ត​បន្ទាប់។ ​នៅក្នុង​ការ​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​នេះ មេធាវី​ការពារ​ជនរងគ្រោះ​មាន​ក្តី​រំពឹងថា​នឹងមាន​ដើមបណ្តឹង​រដ្ឋប្បវេណី​ ចំនួន​ត្រឹមតែ​៤០%​តែ​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ដើម​បណ្តឹង​រដ្ឋប្បវេណី​សរុប​ចំនួន​៤ពាន់​រូប ដែល​អាច​នឹង​ត្រូវ​បាន​តុលាការ​ទទួល​ស្គាល់​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ពេញ​ច្បាប់​ក្នុង​សំណុំ​រឿង​០០២។ ​អង្គភាព​គាំពារ​ជនរងគ្រោះ​បាន​រៀបចំ​វេទិកា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ ថ្នាក់តំបន់​នៅ​ក្រុងបាត់ដំបង នៅក្នុង​ថ្ងៃចន្ទ័​និង​ថ្ងៃអង្គារ​នេះ ដើម្បី​ផ្តល់​ឱកាស​អោយ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ជួប​ពិភាក្សា​និង​បំពេញ​បែបបទ​ជាមួយ​មេធាវី​របស់ខ្លួន​បន្ថែម​ទៀត។ 

មេធាវី​ការពារ​ជនរងគ្រោះ​មាន​ក្តី​រំពឹងថា​នឹងមាន​ដើមបណ្តឹង​រដ្ឋប្បវេណី​ ចំនួន​ត្រឹមតែ​៤០%​តែ​ប៉ុណ្ណោះ
មេធាវី​ការពារ​ជនរងគ្រោះ​មាន​ក្តី​រំពឹងថា​នឹងមាន​ដើមបណ្តឹង​រដ្ឋប្បវេណី​ ចំនួន​ត្រឹមតែ​៤០%​តែ​ប៉ុណ្ណោះ ©​ ចាន់​ លីដា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ