អានតួអត្ថបទ
កម្ពុជា

បង្កើត​សម្លេង​រម្លឹក​រដ្ឋាភិបាល​ស្តីពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ

អង្គការ​សង្គម​ស៊ីវិល​និង​អាជ្ញាធរ បាន​ផ្តើម​រៀបចំ​កម្មវិធី​នានា​ដើម្បី​បង្កើត​សម្លេង​រម្លឹក​ទៅ​ដល់​ រដ្ឋាភិបាល​អំពី​ការអនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ឆ្នាំ ២០១៥ ឆ្ពោះ​ទៅ​រក​ការកាត់​បន្ថយ​ភាព​ក្រីក្រ។ សម្រាប់​រយៈ​ពេល​៣​ថ្ងៃ សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ការ​ តាំងពិពណ៌ ការ​ប្រគុំ​ភ្លេង​ក្នុង​ប្រធានបទ ក្រោកឈរ​ឡើង ធ្វើ​សកម្មភាព និង​បង្កើត​សម្លេង​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​និង​អាជ្ញាធរ​​រៀបចំ​កម្មវិធី​​​បង្កើត​សម្លេង​រំលឹក​​រដ្ឋាភិបាល​អំពី​ការ​អនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ឆ្នាំ​ ២០១៥​ ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។
អង្គការ​សង្គម​ស៊ីវិល​និង​អាជ្ញាធរ​​រៀបចំ​កម្មវិធី​​​បង្កើត​សម្លេង​រំលឹក​​រដ្ឋាភិបាល​អំពី​ការ​អនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ឆ្នាំ​ ២០១៥​ ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ © លាង ដឺលុច
ផ្សាយពាណិជ្ជកម្ម
02:11

សេចក្តីរាយការណ៍​របស់ លាង​ដឺលុច

ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩​កញ្ញា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប ព្រៃវែង តាកែវ កំពង់ឆ្នាំង មាន​រៀបចំ​កម្មវិធី​និង​សកម្មភាព​ជាច្រើន​ដោយ​អាជ្ញាធរ និង​អង្គការ​សហប្រជាជាតិ​ក្រោម​ប្រធានបទ "ក្រោកឈរ​ឡើង​ធ្វើ​សកម្មភាព និង​បង្កើត​សម្លេង​គាំទ្រ​គោលដៅ​សហស្សវត្សរ៍​កម្ពុជា"។ ការ​រៀបចំ​ប្រគុំភ្លេង តាំងពិពណ៌ និង​សកម្មភាព​នានា​ជាច្រើន​ទៀត​គឺ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​សាធារណៈជន និង​ជាពិសេស​រដ្ឋាភិបាល​អំពី​ការ​សម្រេច​គោលដៅ​សហស្សវត្សរ៍​ឆ្នាំ​២០១៥​ក្នុង​ទិសដៅ​កាត់បន្ថយ​ភាព​ក្រីក្រ។

១០​ឆ្នាំ​ហើយ​ដែល​ប្រទេស​ក្នុង​ពិភពលោក​ចំនួន​១៨៩​ប្រទេស កាល​ពី​ឆ្នាំ​២០០០​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​អនុវត្ត​ចំណុច​សំខាន់​ទាំង​៨​អោយ​បាន​ជោគជ័យ​នៅ​ឆ្នាំ​២០១៥។ នៅ​ថ្ងៃ​នេះ ប្រជាជន​នៃ​ប្រទេស​ទាំង​នោះ​កំពុង​រៀបចំ​សកម្មភាព​ដូចគ្នា​ដើម្បី​រម្លឹក​រដ្ឋាភិបាល​របស់​ខ្លួន​អោយ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គោលដៅ​សហស្សវត្សរ៍​ក្នុង​រង្វង់​៥​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ។ នៅ​ក្នុង​ពិធី​ដែល​ត្រូវ​បាន​រៀបចំ​នៅ​មុខ​វត្ត​បុទុម​កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ តំណាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​អំពី​ការងារ​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​កុមារ ផ្តល់​សេវា​ទឹក​ស្អាត និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​រាជធានី។

ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​ទទួល​លទ្ធផល​ល្អ​ក្នុង​ការងារ​ប្រយុទ្ធ​​ប្រឆាំង​ការ​ឆ្លង​មេរោគវអេដស៏។ លោក Pieter van Maaren​តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​ថា ក្នុង​ខួប​១០​ឆ្នាំ​នៃ​គោលដៅ​សហស្សវត្សរ៍​នេះ វា​ក៏​ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​គិតគូរ​មើល​លទ្ធផល​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក និង​ការ​អបអរ​ចំពោះ​ជោគជ័យ​ដ៏​គួរ​អោយ​កត់​សម្គាល់​សម្រាប់​ចំណុច​ទី​៦​នៃ​គោលដៅ​សហស្សវត្សរ៍​ស្តីពី​ការ​ប្រយុទ្ធ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​អេដស៏។ តំណាង​រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ទទួល​រង្វាន់​ពី​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​១៩​កញ្ញា​នេះ។
 

គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ គឺ​ជា​គោលដៅ​៨​ចំណុច​ដែល​ពិភពលោក​បាន​ប្តេជ្ញា​ថា ធ្វើ​អោយ​បាន​សម្រេច​នៅ​ឆ្នាំ​២០១៥ ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​ដល់​ការ​រស់​នៅ​របស់​ជន​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ