អានតួអត្ថបទ
កម្ពុជា

ប្រធាន​រដ្ឋសភា​ជាតិ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ប៉ះសម្តី​គ្នា រឿង​បញ្ហា​ព្រំដែន

ក្រុម​តំណាង​រាស្ត្រ​គណ​បក្ស​កាន់​អំណាច​ និង​មន្ត្រី​គណប​ក្សប្រឆាំង​បាន​ប៉ះ​សម្តី​គ្នាកា​លពី​ព្រឹក​មិញ​លើ​ដំណើរ​កា​របោះ​បង្គោល​ព្រំដែន​កម្ពុជា​-វៀត​ណាម។​ មន្ត្រី​បក្ស​ប្រឆាំង​បាន​លើក​ក្នុង​រដ្ឋ​សភា​ថា​ការ​បោះ​បង្គោល​ព្រំដែន​បាន​ធ្វើឲ្យ​បាត់​បង់​ទឹក​ដី ​ប៉ុន្តែ​ម​ន្ត្រីគណ​បក្សប្រ​ជាជន​បាន​ច្រានចោ​ល និង​ថា​ជា​ការ​លើក​ឡើង​ ដដែលៗ​ និង​មិន​មាន​ការ​ពិត​។

តំណាងរាស្រ្ត​គណបក្ស​សម​ រង្ស៊ី​ទៅ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម​ ​ប៉ុន្តែ​ត្រូវ​ទាហាន​វៀតណា​មរារាំង
តំណាងរាស្រ្ត​គណបក្ស​សម​ រង្ស៊ី​ទៅ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម​ ​ប៉ុន្តែ​ត្រូវ​ទាហាន​វៀតណា​មរារាំង ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:02

សេចក្តី​រាយការណ៍​របស់​នេត្រ ភក្រ្តាពី​ទីក្រុង​ភ្នំពេញ

បូលីន ដាវីដ

ប្រធាន​រដ្ឋសភា​ជាតិ​ លោក​ហេង ​សំរិន​ រួមនឹង​តំណាងរា​ស្ត្រគណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ការពា​ររដ្ឋា​ភិបាល​ក្នុង​ការបោះ​បង្គោល​ព្រំដែន​គោកជា​មួយ​វៀត​ណាម។​ ការថ្លែង​ការពារខ្លូន​នៅព្រឹក​ថ្ងៃនេះ​ក្នុង​រដ្ឋសភា​ គឺ​ដើម្បី​ឆ្លើយ​​តបទៅ​នឹង​ការចោទ​ប្រកាន់​របស់​លោក​យឹម ​សុវណ្ណ ​តំណាងរា​ស្ត្រគណ​បក្ស​សម​ រង្ស៊ី​ ដែលថា​ការ​បោះប​​ង្គោលព្រំដែន​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី។​

លោក​ ហេង ​សំរិន​ ថ្លែងថា ​ការលើកឡើង​ពី​បញ្ហា​ព្រំដែន​របស់​លោក​យឹម​ សុវណ្ណ ​គឺជារឿង​ដដែល​ៗ គ្មាន​ការសិក្សា​ឲ្យបាន​ច្បាស់​លាស់។​ លោក​ហេង ​សំរិន​ បាន​ពន្យល់​ថា នៅក្នុង​ ការបោះ​បង្គោល​ព្រំដែន​ រដ្ឋាភិបាល​កម្ពុជា​-វៀតណាម​ បាន​ចុះហត្ថលេខា​ និង​បាន​សុំ​សច្ចាប័ន​ពី​រដ្ឋសភា ​ហើយ​ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះហស្ត​លេខា​រួចទៅ​ហើយ។​ លោក​បាន​បន្តថា ​ប្រទេស​ទាំងពីរ​បាន​យល់​ស្របគ្នា​ហើយ​ គឺ​មិនមាន​ការឆ្លើយ​ចោទ​ប្រកាន់​ថា​អ្នកនេះ​ឈ្លានពាន​អ្នកនោះ​ឡើយ ​ហើយការងារ​បច្ចុប្បន្ន​នេះ ​​គឺមានតែ​គណៈ​កម្មា​ធិការ​​ទេដែលគេត្រូវ​ទៅវាស់វែង​ច្បាស់​លាស់ ​និង​ត្រឹម​ត្រូវ​។

បើតាម​លោក ​ហេង ​សំរិន ​គណៈកម្មាធិការ​នៃ​ប្រទេស​ទាំងពីរ​បាន​ជជែក​គ្នា ​តឹងតែង​ដើម្បី​អាច​ឈាន​ដល់​ការ​បោះ​បង្គោល​ និង​តម្រុយ​នីមួយៗ​។ ប្រធាន​រដ្ឋសភា​ក៏បា​នថ្លែង​ផងដែរ​ថា ​នៅក្នុង​ការបោះ​បង្គោល​ព្រំ ​ដែននេះ​គឺ​កន្លែង​ខ្លះ ​វៀត​ណាម​ចូល​មក​កម្ពុជា ​ហើយ​កន្លែងខ្លះក​ម្ពុជាចូល​ទៅក្នុង​ដីវៀតណាម​ ដោយ​សារ​តែ​ពីមុន​មកពុំ​មាន​កំណត់​សម្គាល់​ព្រំដែន​ច្បាស់​លាស់។​ ដោយ​រិះគន់ថា​ បក្ស​ប្រឆាំង​លើក​ឡើង​តែ​ពី​ការ​បាត់បង់​​ទឹកដី​ចូល​ទៅវៀតណាម ​និងមិ​នហ៊ាន​លើក​ឡើង​ពី​កម្ពុជា​ចូល​ទៅ​ដី​វៀត​ណាម​ទេ លោក​ហេង ​សំរិន​ មាន​ប្រសាសន៍​ថា ​ប្រជាពល​រដ្ឋវៀត​ណាម​ក៏បាន​ស្រែក​តវ៉ា​ជាមួយ​រដ្ឋាភិបាល​ខ្លួន​ពីការ​បាត់​បង់ទឹក​ដីដែរ​ មិន​មែន​​ត្រឹមតែពលរ​ដ្ឋខ្មែរ​ទេ។​

ទោះ​បីយ៉ាង​ណា ​លោក​យឹម ​សុវណ្ណ ​តំណាង​រាស្ត្រគណ​បក្ស​សម​ រង្ស៊ី​ថ្លែងថា​អ្វីដែល​ជាការ​ពិត ​គឺ​នៅ​តែជា​ការ​ពិត​ ហើយ​ប្រជាព​លរដ្ឋ​បាន​លើក​ឡើង​ពីការ​បាត់បង់​ទឹកដី។​ បើទោះបី​ជាលោក​ហេង​ សំរិន​ លើក​ឡើងថា​ អ្វីដែល​គណបក្ស​ប្រឆាំង​លើក​ឡើង​មិន​ពិត​ លោក​យឹម​ សុវណ្ណ​ បាន​ថ្លែង​ថា ​គណបក្សស​ម រង្ស៊ី​នឹងនៅ ​តែផ្ញើរបាយ​ការណ៍ស្តីពីប​ញ្ហាព្រំដែន​ទៅរដ្ឋស​ភាជាតិ​ និង​រដ្ឋាភិបាល​ដោយ​មាន​ភ្ជាប់​នូវសំ​ណួរ​មួយចំ​នួន​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ