អានតួអត្ថបទ
កម្ពុជា​

បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស នៅ​ស្តុប​ពេទ្យ​លោកសង្ឃ

ស្ពាន​អាកាស ទី២ នៅ​ស្តុប​ពេទ្យ​លោក​សង្ឃ ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ តាម​គម្រោង​ប្លង់​ ស្ពាន​អាកាស​ទី​២​នោះ មាន​បណ្តោយ ៣៤៥ ម៉ែត្រ ទទឹង ១៥,២០ ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី និង​ខ្នែង​ភ្ជាប់ ដែល​មាន​បណ្តោយ ១៦០ ម៉ែត្រ និង​ទទឹង ៦,៥០ ម៉ែត្រ ជា​ផ្លូវ​ឯកទិស តាម​ផ្លូវ​កម្ពុជា​ក្រោម។ គម្រោង​សាងសង់​ស្ពាន​អាកាស​នោះ ត្រូវ​ប្រើ​ពេល ១៣ ខែ និង​ប្រើប្រាស់​ថវិកា ចំនួន ៨,៧ លាន​ដុល្លារ ដែល​បាន​មក​ពី​ការអភិវឌ្ឍន៍​កោះពេជ្រ។ស្ពាន​អាកាស​ទី​១ នៅ​ក្បាល​ថ្នល់ ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កាល​ពី​ខែ​មិថុនា៕ 

គម្រោង​សាង​សង់​ស្ពាន​ ស្តុប​លោកសង្ឃ
គម្រោង​សាង​សង់​ស្ពាន​ ស្តុប​លោកសង្ឃ ©សុវណ្ណារ៉ា
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ