អានតួអត្ថបទ
បទយកការណ៍

របរ​ឆ្លាក់​រូប​សត្វផ្សោត​នៅ​ខេត្ត​ក្រចេះ ប្រឈម​ការ​ខ្វះ​ឈើ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អ្នក​ភូមិ​កាំ​ពី នៅ​តំបន់​អន្លង់​សត្វ​ផ្សោត ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​ល្បីល្បាញ​ក្នុង​ខេត្ត​ក្រចេះ បាន​ប្រកប​របរ​ឆ្លាក់​រូប​សត្វ​ផ្សោត ធ្វើ​ពី​ឈើ​នាងនួន​ដ៏​ល្អ​ប្រណិត ជំនួយការចុះទន្លេ នេសាទ ដាក់មង ដែល​អាច​ប៉ះពាល់​ដល់​ការរស់នៅ​របស់​សត្វ​ផ្សោត។ មុខរបរ​ចម្លាក់​របស់​អ្នកភូមិកាំ​ពី ក្រៅតែពី​រក​ចំណូល​ទ្រទ្រង់​ជីវភាព​ឲ្យ​ប្រសើរ​ជាង​មុន ការ​ឆ្លាក់​រូប​សត្វ​ផ្សោត ក៏​ដើម្បី​អភិរក្ស និង​ផ្សព្វផ្សាយ​ពី​សម្បត្តិ​ធម្មជាតិ​ដ៏​កម្រ​របស់​កម្ពុជា​។ ក៏​ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ ស្រប​ពេល​យុទ្ធនាការ​បង្ក្រាប​ឈើ​ប្រណិត​ខុសច្បាប់ មុខរបរ​ឆ្លាក់​រូប​វត្ថុ​អនុស្សាវរីយ៍​នេះ បាន​ប្រឈម​នឹង​ការលំបាក ដោយសារតែ​អាជ្ញាធរ បាន​ចាប់​ឃាត់ មិន​ឲ្យ​អ្នកភូមិ​ដឹក​កំណាត់ឈើ​នាងនួន យក​មក​ឆ្លាក់​រូប​ទៀតឡើយ​៕

របរ​ឆ្លាក់​រូប​សត្វផ្សោត​នៅ​ខេត្ត​ក្រចេះ ប្រឈម​ការ​ខ្វះ​ឈើ
របរ​ឆ្លាក់​រូប​សត្វផ្សោត​នៅ​ខេត្ត​ក្រចេះ ប្រឈម​ការ​ខ្វះ​ឈើ ©លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ