អានតួអត្ថបទ
កម្ពុជា

បុគ្គលិក​កាស៊ីណូ​ណាហ្គា​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ការសម្រេច​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល

កាល​ពីថ្ងៃទី ១៣ មិថុនា កន្លង មក​បុគ្គលិក ផ្នែក​សណ្ឋាគារ​និង​​កាស៊ីណូ​​ណាហ្គា បាន​​នាំ​គ្នា ធ្វើ​កូដកម្ម មិន​​ចូល​​ធ្វើ​ការ។ ពួកបាន​ប្រមូល​ម្តុំគ្នានៅ​លើសួនច្បារ នៅ​មុខ​កាស៊ីណូ ដោយ​​ទាមទារ​ឲ្យ​​មាន​​ការ​​តំឡើង​​ប្រាក់​ខែ និង ចំណុច​​ចំនួន​​ទៀត​ដែល​​ទាក់ទង​​នឹង​​ការ​សម្រេច​​របស់​​ក្រុមប្រឹក្សា​​អជ្ញាកណ្តាល។

ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​ដែល​បម្រើ​ការងារ​ជា​ច្រើន​ផ្នែក នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ណាហ្គា ​បាន​នាំគ្នា​ធ្វើ​កូដកម្ម ​អស់​រយៈពេល ​២​ថ្ងៃ​មក​ហើយ ​នៅ​លើ​សួន​ច្បារ​ពី​មុខ​កន្លែង​ធ្វើការ​របស់​ពួក​គេ​ដើម្បី​ទាមទារ​ ឲ្យ​ក្រុមហ៊ុន​ គោរព​នូវ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដោយ​ភ្ជាប់​នូវ​លក្ខខ័ណ្ឌ​ការងារ​មួយ​ចំនួន។ ការ​តវ៉ា​នេះ​បាន​ចាប់​ផ្តើម​ឡើង​កាលពី​ថ្ងៃ ​១៣​ មិថុនា ​ឆ្នាំ ​២០១៣ ​និង​បន្ត​នៅ​ថ្ងៃ​នេះ​ទៀត​ ដោយ​ក្រុម​កូដករ​ នាំគ្នា​បោះតង់​ធំៗ ​ឈរ​ស្រែក​មេក្រូ​ក្រោម​ដំណក់​ទឹកភ្លៀង​ធ្លាក់​យ៉ាង​សស្រិច។

 
លោក សុខ ណារិទ្ធ,​ ប្រធាន​សម្ព័ន្ធ​សហជីព​ កម្មករ​ និយោជិក ​វិស័យ​ទេសចរណ៍ ​សេវាកម្ម​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ក្រុម​បុគ្គលិក ​បាន​ទាមទារ​ឲ្យក្រុមហ៊ុន​គោរព​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ​ចំនួន​៣​ចំណុច​ទាក់ទងទៅហ្នឹង​សិទ្ធិ​ក្នងការ​បំពេញ​ការងារ​និង​ការទទួលបាន​អត្ថប្រយោជន៍​ ដែលបាន​បង្គាប់​កាលពី​ខែ ​កុម្ភៈ​កន្លង​ទៅ​នេះ។

ភ្ជាប់​ជា​មួយ​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការ​ស្តាប់​ការ​បង្គាប់​សេចក្តី​សម្រេច​របស់​អាជ្ញា​កណ្តាល​នេះ ក្រុម​បុគ្គលិក​ក៏បាន​ស្នើ​ផង​ដែរ​ដល់​ក្រុមហ៊ុន ឲ្យមាន​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​ពួក​គេ​ឲ្យ​ដល់​ ១៥០​ ដុល្លារ ​ចំពោះ​បុគ្គលិក​ណា​ដែល​មាន​ប្រាក់​ឈ្នួល​ក្រោម​១៥០​ដុល្លារ។ ដោយ​ឡែក​ចំពោះ​បុគ្គលិក​ដែល​មាន​ប្រាក់​ឈ្នួល​ចាប់​ពី ​១៥០​ដុល្លាអាមេរិក ឡើង​ទៅ​ក្រុមហ៊ុន​ត្រូវ​តម្លើ​ងឲ្យ ២០%។

មន្ត្រី​សហជីព​បន្តថា​ការ​ទាមទារ​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​បុគ្គលិក​ទាំងអស់​មិន​ត្រូវ​បាន​ក្រុមហ៊ុន​តម្លើង​ប្រាក់​ឈ្នួល​ឲ្យ​ចាប់​តាំង​ពី​ឆ្នាំ ​២០០៧​ មកម្ល៉េះ ​ហើយ​ការ​ស្នើសុំ​នេះ​គឺ​ស្រប​ទៅ​នឹង​ស្ថានភាព​អតិផរណា​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ។

ទោះ​ជា​មាន​ការ​តវ៉ា​ ក្រោម​ភ្លៀង​ ក្រោម​ថ្ងៃ​អស់​យៈពេល​ ២​ថ្ងៃ​ក៏​ដោយ​ក៏ពុំមាន​ដំណោះ​ស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ​ រហូត​មក​ទល់​ពេល​នេះ​។ ​ក៏ប៉ុន្តែ​កាលពី​ថ្ងៃ​ត្រង់​ ម្សិលមិញ​ក្រុមហ៊ុន​ណាហ្គាហ្វើល ​បាន​ចេញ​ដី​ការ​រក្សា​ការពារ​មួយ​ពី​តុលាការ​ ដោយ​ហៅ​កូដកម្ម​ របស់​បុគ្គលិក​ថា ​ជា​ទង្វើ​ខុស​ច្បាប់​ ព្រម​ទាំង​អំពាវ​នាវ​ឲ្យ​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ ​ក្នុង​រយៈពេល ​៤៨​ម៉ោង។

ដោយ​ឡែក​ តាម​រយៈ​មេធាវី​របស់​ពួក​គេ​ក្រុម​អ្នកតវ៉ា ​ក៏​បាន​បដិសេធ​ថា ​ដីការ​របស់​ក្រុមហ៊ុន​មិន​ត្រូវ​តាម​ស្ថានភាព​ជាក់​ស្តែង​ ព្រោះ​ថា​ការ​ទាមទារ​នេះ​ទាក់ទង​ទៅ​ហ្នឹង​វិវាទ​ការងារ។

ជា​មួយ​គ្នា​នោះ​សាលាក្រុង​ភ្នំពេញ ​ក៏បាន​ទទូច​ឲ្យ​អ្នក​តវ៉ា​ចូល​ធ្វើ​ការ​វិញ​ដែរ ​ដោយ​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​ទាមទារ​សិន​រង់ចាំ​ការ​ជួប​ចចាគ្នា​រក​ដំណោះ​ស្រាយ ​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ