អានតួអត្ថបទ
កម្ពុជា

កម្ពុជា​និង​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​លើ ឥណទាន ២០០​លាន​ដុល្លារ​​អាមេរិក

ព្រឹក​ថ្ងៃ​ពុធ​នេះ ដ្ឋា​ភិ​បាល​កម្ពុជា និង រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រប​ខ័ណ្ឌ​នៃ​ការសន្យា​ផ្តល់​ឥណទាន ចំនួន២០០លាន​ដុល្លា​រ​អាមេរិក​ដើម្បី​សាងសង់​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​​រួមមាន​ផ្លូវ​និង​ទំនប់ នៅ​កម្ពុជា។

ការ​​ចុះ​ហត្ថលេខា​ឥណទាន 200 ដុល្លារ អាមេរិក រវាង កម្ពុជា និង កូរ៉េខាងត្បូង
ការ​​ចុះ​ហត្ថលេខា​ឥណទាន 200 ដុល្លារ អាមេរិក រវាង កម្ពុជា និង កូរ៉េខាងត្បូង RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រសួងការបរទេស ម៉ោង៩ព្រឹក​ថ្ងៃ​ពុធ​នេះ ពិ​ធី​ចុះហត្ថលេខា​ផ្តល់​ឥណទាន២០០លាន​ដុល្លារ​​​សំរាប់​ការសាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ​រួមមាន​ ផ្លូវ​និង​ប្រព័ន្ធ​ប្រឡាយទឹក បានធ្វើ​ឡើង​រវាង​អគ្គរដ្ឋទូត​សា​ធា​រណរដ្ឋ​កូរ៉េ លោក គីម ហាន ស៊ូ និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស។ ក្នុង​ពិធី​នោះ​ក៏​រួមមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង​ដែរ។

ប្រាក់​ឥណទាន២០០លាន​ដុល្លារ​នេះ​នឹង​យកទៅអនុវត្ត​ក្នុង​គម្រោង ធ្វើអោយ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ២២ និង​កំណាត់​ផ្លូវជាតិ​លេខ៤៨ ព្រមទាំង​អនុវត្ត​លើ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ពហុ​បំណង​ស្ទឹង​ដូន​ទ្រី និង ការកែលំអ​ផ្លូវ​ជំហាន​ទី២នៅ​ខេត្ត​ចំនួន៩។ យោងតាម​សេចក្តី​​ជូន​ពត៌មាន​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ឥណទាន​ចំនួន២០០លាន​ដុល្លា​រ​នេះ នឹង​ធ្វើអោយ​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដំណើរការ​ទៅក្នុង​ផ្លូវ​ដ៏​មាន​ប្រសិទ្ធិភាព ដែល​លើកស្ទួយ​ដល់​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។

បន្ថែម​លើ​ការផ្តល់​ឥណទាន សា​ធា​រណរដ្ឋ​កូរ៉េ​ក៏បានផ្តល់​ជំនួយឥតសំណង​ដើម្បី​ការអភិវឌ្ឍ​នៅ​កម្ពុជា​ដែរ។ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​និយាយ​ប្រាប់ថា រដ្ឋាភិបាល​ទាំងពីរក៏​បាន​ចុះហត្ថលេខា​លើ​ជំនួយឥតសំណង​សំរាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា ឆ្នាំ២០១៣។ លោក​ក៏បាន​បន្ត​ថា​ប្រាក់​ឥណទាន និង ជំនួយឥតសំណង​រប​ស់​រដ្ឋាភិបាល​សាធារណរដ្ឋ​​កូរ៉េ​ពិតជា​ឆ្លើយតប​ទៅនឹង​តំរូវការ​ចាំបាច់​របស់​ប្រទេស​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន។

ក្រៅពីនេះ​លោក​ក៏បាន​និយាយថា ការផ្តល់​ជំនួយ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ភាពជឿជាក់​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង មកលើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ថា​នឹង​គ្មាន​ការប្រែប្រួល​ច្របូកច្របល់​ឡើយ ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើដំណើរ​ទៅរក​ការបោះឆ្នោត​តំណាងរាស្ត្រ​នៅ​ថ្ងៃទី២៨កក្កដា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ