អានតួអត្ថបទ
បទយកការណ៍

នៅពេល​យុវជន​ជំនាន់​ក្រោយ​យកតម្រាប់​តាម​មេដឹកនាំ​ខ្មែរ​ នៅក្នុង​រឿង​ល្ខោន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សុក្រនេះ រឿង​ល្ខោន ប្រវត្តិ​គួរ​ឲ្យ​ស្ញើប តែពុំទាន់ចប់​នៃ​នរោត្ត​សីហនុ ព្រះមហាក្សត្រ​កម្ពុជា ត្រូវ​បើក​ឆាក​សំដែង ដោយ​សិល្បករ​ខ្មែរ នៅប៉ុន្មាន​ម៉ោង​ទៀត ក្នុង​ឱកាស​មហោស្រព​សិល្បៈ នៅ​ខេត្ត​លីម៉ូស ក្នុង​ប្រទេស​បារាំង។ កាលពី ប៉ុន្មាន​សប្តាហ៍​មុន សិល្បករ​ខ្មែរ​ទាំង​៣០​នាក់ មក​ពី​ខេត្ត​បាត់ដំបង បាន​ហ្វឹកហាត់ យ៉ាង​សស្រាក់​សស្រាំ រៀងរាល់ថ្ងៃ ព្រឹក ទល់​យប់ ដើម្បី​អាច​ចេញ​សម្តែង​ជូន​ប្រជាជន​ខ្មែរ និង​បារាំង នៅ​ក្នុង​ប្រទេស​បារាំង។ ឈាង បុប្ផា បាន​តាមដាន​សកម្មភាព​ហាត់សម របស់​ក្រុមល្ខោន​ខ្មែរ នៅ​រោងល្ខោន Théatre de Soleil ក្នុង​ទីក្រុង​ប៉ារីស។

សិល្បករ​ខ្មែរ​ក្រោម​ការដឹកនាំ របស់​លោក​George Bigot សម្រាប់ល្ខោនរឿង​ប្រវត្តិ​គួរ​ឲ្យ​ស្ញើប តែ​ពុំទាន់ចប់​​នៃ​នរោត្តម​ សីហនុ ព្រះមហាក្សត្រ​កម្ពុជា
សិល្បករ​ខ្មែរ​ក្រោម​ការដឹកនាំ របស់​លោក​George Bigot សម្រាប់ល្ខោនរឿង​ប្រវត្តិ​គួរ​ឲ្យ​ស្ញើប តែ​ពុំទាន់ចប់​​នៃ​នរោត្តម​ សីហនុ ព្រះមហាក្សត្រ​កម្ពុជា ©
ផ្សាយពាណិជ្ជកម្ម

កម្មវិធី​សំដែង នៅ​ទីក្រុង​ប៉ារីស ពី​ថ្ងៃ​ទី ៣ ដល់​ទី ២៦ ខែ​តុលា ឆ្នាំ ២០១៣ នៅ​រោងល្ខោន Théatre du Soleil ក្នុង​ក្រុង​ប៉ារីស។

ពីថ្ងៃ​ពុធ ដល់​ថ្ងៃ​សុក្រ ម៉ោង ១៩ និង​៣០​នាទី មាន​សំដែង​សម័យ​កាល​ទី មួយ ឬ​ទីពីរ

នៅ​ថ្ងៃសៅរ៍ ពី​ម៉ោង ១៥ ដល់​ម៉ោង ១៩ និង ៣០​នាទី មានសំដែង​សម័យកាល​ទីមួយ និង​ទីពីរ ដែល​គេ​អាច​មើល​ដាច់ ពីគ្នា

នៅថ្ងៃ​អាទិត្យ និង​ថ្ងៃ​សៅរ៍​ទី ២៦ តុលា ម៉ោង ១រសៀល មាន​សំដែង​ទស្សនីយភាព ទាំងពីរសម័យកាល​ចូលគ្នា។

សម្រាប់​កម្មវិធី​លម្អិត សូម​ចូល​មើល​វិបសៃតិ៍​ www.theatre-du-soleil-.fr ជាភាសា​បារាំង

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ