អានតួអត្ថបទ
បទយកការណ៍

Louis Delaporte អ្នកស្នេហា​បេតិកភណ្ឌ​ខ្មែរ នៅ​សតវត្សរ៍​ទី ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីក្រុង​ប៉ារីស សារមន្ទីរ​បារាំង​មួយ​ឈ្មោះ ហ្គីមេ Guimet ចាប់ផ្តើម​ពី​ថ្ងៃ​ពុធ​នេះ ដាក់​តាំង​បង្ហាញ​រូបចម្លាក់​ខ្មែរ​បុរាណ​ពិត និង​រូបចម្លាក់​ចាក់ពុម្ព ដែល​ជនជាតិ​បារាំង​ម្នាក់ គឺ​លោក​ល្វី ដឺលាពក Louis Delaporte បាន​បង្កើត និង​នាំ​យក​មក​ប្រទេស​បារំាង កាលពីជាង​មួយរយ​ឆ្នាំ។ ពិព័រណ៌​នេះ​នឹង​ចាប់ផ្តើម​បើក​ទ្វារ​ដល់​សាធារណជន ពី​ថ្ងៃ​ពុធ​ទី ១៦ តុលា នេះ រហូត​ដល់​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០១៤។

ចម្លាក់ចាក់ពុម្ព​ដែល​Louis DELAPORTE ជាងគំនូរ​បារាំង​បាន​បញ្ជា​ឲ្យ​គេ​ធ្វើ នៅកម្ពុជា នៅ​សតវត្សរ៍ ទី ១៩
ចម្លាក់ចាក់ពុម្ព​ដែល​Louis DELAPORTE ជាងគំនូរ​បារាំង​បាន​បញ្ជា​ឲ្យ​គេ​ធ្វើ នៅកម្ពុជា នៅ​សតវត្សរ៍ ទី ១៩ ©Chheang Bopha
ផ្សាយពាណិជ្ជកម្ម

អ្នកគំនូរ​ជនជាតិ​បារាំង Louis Delaporte បានចុះទៅ​​​តំបន់​អង្គរជាលើក​ដំបូង​ កាលពី​ឆ្នាំ​១៨៦៦ ក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​​រុករក​តំបន់​មេគង្គ។ កាល​ណោះ ពេល​​បាន​ទៅដល់​និង​បាន​ឃើញ​ទីនោះ​មានប្រាសាទ​ហ៊ុំព័ទ្ធ​ទៅដោយ​ព្រៃឈើ​ និង​វល្ល៍​ធម្មជាតិ លោក ​ Delaporte បាន​បាក់​ចិត្ត​ស្រលាញ់​សិល្បៈ​ខ្មែរយ៉ាង​ងុបងុល។​

ដោយសារ​ការ​ស្រលាញ់​នេះ បន្ទាប់​ពីបាន​បំពេញ​បេសកកម្ម​នោះ​រួចមក លោកបាន​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ជាច្រើនលើកច្រើនសា។ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ បានអនុញ្ញាត​អោយ​ជនជាតិ​បារាំង​រូបនេះ ​​នាំយក​វត្ថុបុរាណ​ រូបចម្លាក់​ខ្មែរ និង​ឯកសារ​ពាក់ព័ន្ធ​នានា ​​មក​ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​ពីអរិយធម៌​ខ្មែរ អោយបាន​ទូលំទូលាយ។

តាម​រយៈ​បេតិកភ័ណ្ឌ​ទាំងនោះ និង​តាម​រយៈ​ស្នាដៃ​ចាក់ពុម្ព និង​រូបគំនូរផ្សេងៗ​ទៀត របស់​លោក Louis Delaporte ពិព័រណ៍​​នៅ​សារមន្ទីរ​ Guimet នឹង​បង្ហាញ​អ្នកទស្សនា​អោយ​បានដឹងថា តើ​គេ​បាន​រកឃើញ​​​​​បេតិកភ័ណ្ឌ​ខ្មែរ​ទាំងនោះ​ឡើងវិញ​ តាម​របៀប​ណា ? កាលពី​សម័យ​​​អាណានិគម​បារាំងនោះ​ តើ​ប្រាសាទនានា​នៅ​​អង្គរ​​ ​ត្រូវ​បាន​បង្ហាញ​អោយ​សាធារណជន​​ស្គាល់​តាម​របៀបណា​ដែរ?

ពិព័រណ៍​​សិល្បៈខ្មែរ​​​នៅ​​សារមន្ទីរ​​ Guimet​​ ទីក្រុង​​ប៉ារីស​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ