អានតួអត្ថបទ
បទយកការណ៍

៣០ឆ្នាំ ក្រោយ​មរណភាព មរតក​សំនៀង​របស់​អធិរាជ​សំលេង​មាស​ ស៊ីន ស៊ី​សាមុត ត្រូវ​បាន​ការពារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អំណឹះតទៅផលិតកម្ម​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ដែលមាន​បំណង​ចង់សំដែងច្រៀង ឬ​កែ​​ទំនុក​បទ​​ចំរៀង​របស់​អធិរាជ​សំលេង​មាសលោកស៊ីនស៊ី​សាមុតត្រូវតែ​សុំ​ការអនុញ្ញាត​ពី​គ្រួសារ​របស់លោក ស៊ីន ស៊ី​សាមុត​ជាមុន។ ការសុំ​អនុញ្ញាត ដោយសា​តែ គ្រួសារ​របស់លោក ស៊ីន ស៊ី​​សាមុត នៅ​​​ព្រឹក​​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤នេះ បាន​ដាក់​​សំណើ​​កម្មសិទ្ធិ​បញ្ញា​សុំ​​ការ​​ការពារ​​ស្នាដៃ​គ្មាន​ពីរ​របស់លោកស៊ីនស៊ី​សាមុតពី​ក្រសួងពាណិជ្ជកម្មនិង​ក្រសួង​វប្បធម៌។ នេះ​គឺជា​វិធានការ​ការពារ មរតក​សំនៀង​របស់​អធិរាជ​សំលេង​មាស លោក ស៊ីន ស៊ី​សាមុត ពី​ការ​លូច​ចំលង កែរ​ទំនុក រឺ​បទ​ភ្លេង​ពី​ផលិតកម្មផ្សេងៗ និង​​ដើម្បី​ជួយ​ ដល់​គ្រួសារ​របស់​លោក ស៊ីន ស៊ី​សាមុត ទទួលបាន​​កំរៃ​ពី​ការធ្វើ​អាជីវកម្មផ្សេងៗផងដែរ។

ក្រុម​គ្រួសារ​លោក​ ស៊ិន ស៊ីសាមុត និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ នៅថ្ងៃទី ៣០មេសា ឆ្នាំ ២០១៤។
ក្រុម​គ្រួសារ​លោក​ ស៊ិន ស៊ីសាមុត និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ នៅថ្ងៃទី ៣០មេសា ឆ្នាំ ២០១៤។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ