អានតួអត្ថបទ
បទយកការណ៍

ឪពុក​ម្តាយ​កុមារ មិន​ចង់​ឃើញ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បិទ​ទ្វារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈពេល​មួយ​ថ្ងៃៗ កុមារ​មិន​តិច​ជាង​ជិត​១​ពាន់​នាក់​ទេ ដែល​បាន​ចូល​សំរាក​ព្យាបាល​ និង​មក​ទទួល​យក​ឱសថ​ព្យាបាល ពី​មន្ទីរពេទ្យ​គន្ធបុប្ផា។ មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​បម្រើ​សេវាកម្ម​ព្យាបាល​ជំងឺ​ទូទៅ​ផ្នែក​កុមារ នៅ​កម្ពុជា ដោយ​មិន​គិត​ថ្លៃ និង​មាន​ប្រសិទ្ធភាព។ សម្រាប់​ឈ្មោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី ដែល​ធ្លាប់​មាន​កូន​តូចៗ គឺ​ពិត​ណាស់​បាន​ស្គាល់​មន្ទីរពេទ្យ​សប្បុរស​មួយ​នេះ។ ក្នុង​ខណៈ​ដែល​មន្ទីរពេទ្យ​ដង្ហោយ​​សុំ​ជំនួយ​សម្រាប់​ប្រតិបត្តិការ ​អាណាព្យាបាល ឪពុកម្តាយ របស់​កុមារៗ​ដែល​មក​ពី​គ្រប់​ជ្រុង​នៃ​ប្រទេសកម្ពុជា បាន​សម្តែង​ក្តី​កង្វល់​ពី​ការ​បិទ​ទ្វារ​របស់​មន្ទីរពេទ្យ​មួយ​នេះ។ ហើយ​ពួកគាត់​អំពាវនាវ​ឱ្យ​ជនជាតិ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ ​ពូន​ផ្តុំគ្នា​ជួយ​គ្នា​ឡើង ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​កុមារ​កម្ពុជា។

ទិដ្ឋភាពឪពុកម្តាយ​បីកូនៗរបស់ពួកគេ ដើម្បី​ចូលទៅព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ​គន្ធបុប្ឋា
ទិដ្ឋភាពឪពុកម្តាយ​បីកូនៗរបស់ពួកគេ ដើម្បី​ចូលទៅព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ​គន្ធបុប្ឋា RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ