អានតួអត្ថបទ
កម្ពុជា

ចំនួន​កុមារ​នៅ​ក្នុង​ពន្ធនាគារ​មាន​ការ​ថយ​ចុះ​ជាង​ ៥០%​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១១​ មក​

នៅ​ចុងខែ​មេសា ឆ្នាំ២០១៤ កុមារ​ជាប់ពន្ធនាគារ មាន​ចំនួន ២៨០ នាក់ ក្នុង​ពន្ធនាគារ​ចំនួន ១៨ កន្លែង។ អង្គការ​លីកាដូ បាន​បញ្ជាក់ថាចំនួន​នេះ គឺមាន​ការថយចុះ​ច្រើនជាង ៥០% នៃ​ចំនួន​កុមារ​នៅក្នុង​ពន្ធនាគារ គិត​ចាប់ពី​ឆ្នាំ២០១១៕ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​លីកាដូ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៣០ ឧសភា ក្នុងឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ ខួប​លើក​ទី ៦៥ នៅ​ថ្ងៃទី ១ មិថុនា។

លោកស្រី​ពុង ឈីវហ្គេច ប្រធាន​អង្គការ​លីកាដូ និង​ស្រ្តី​ជា​អ្នក​ទោស
លោកស្រី​ពុង ឈីវហ្គេច ប្រធាន​អង្គការ​លីកាដូ និង​ស្រ្តី​ជា​អ្នក​ទោស ©លីកាដូ
ផ្សាយពាណិជ្ជកម្ម

អង្គការ​លីកាដូ នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ ថ្ងៃ១មិថុនា ឆ្នាំ២០១៤ ដោយ​ធ្វើការ​ចែកជូន​នូវ​អាហារ និង​សម្ភារៈ​ដល់​កុមារ​ជាប់ពន្ធនាគារ និង​កុមារតូចៗ ដែល​រស់នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ និង​ម្តាយ​ដែលមាន​ផ្ទៃពោះ នៅក្នុង​ពន្ធនាគារ​ចំនួន ៨ កន្លែង​ក្នុងប្រទេស​កម្ពុជា។ ហើយក៏​មានកា​រៀបចំ​កម្មវិធី លេងល្បែង រាំ ច្រៀង ក៏ដូចជា​មាន​វាគ្មិន​មួយចំនួន​ដែល​នឹង​មក​និយាយ​អំពី​បញ្ហា ដែល​ប៉ះពាល់​​ដល់​កុមារ​ផងដែរ។

នៅក្នុង​សេចក្តី​ថ្លែង​ការ​របស់​អង្គការ​លីកាដូ​បង្ហាញថា បញ្ហា​ជាច្រើន គឺ​នៅតែមាន​មកលើ​អ្នក​ជាប់ពន្ធនាគារ​ជា​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​និង​កុមារ​ដែល​កំពុង​រស់នៅ​ជាមួយ​ម្តាយ ដែល​​ជាប់ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​បញ្ហា​ទាំងនោះ​រួម​មានការ​ការអភិវឌ្ឍ​ន៍​ផ្នែក​រាងកាយ ផ្លូវចិត្ត និង​សង្គម ការអប់រំ និង​វគ្គ​បណ្តុះបណ្តាល ដែលជា​កត្តា​ចំបង នៅក្នុង​ការស្តា​រ​សម្បទា​ឲ្យ​បាន​ជោគជ័យ និង​កាត់បន្ថយ​អត្រា នៃ​ការប្រព្រឹត្ត​បទល្មើស​ម្តងទៀត ដែល​​កន្លងមក ​​អនីតិជន​នៅក្នុង​ពន្ធនាគារ​កម្ពុជា មិនដែល​ទទួលបាន​នោះទេ។ 

អ្នកគ្រប់គ្រង​គម្រោង​ពន្ធនាគារ នៃ​អង្គការ​លីកាដូ កញ្ញា ង៉ែត សុគន្ធ បាន​បញ្ជាក់ថា កុមារ​ដែល​ជាប់ពន្ធនាគា​រ ជាទូទៅ​គឺ​មកពី​គ្រួសារ​ក្រីក្រ ដែល​ធ្វើ​ឲ្យ​ពួកគេ​រឹតតែ​ងាយ​រងគ្រោះ នឹងមាន​គ្រោះថ្នាក់​បន្ថែមទៀត​ពី​ការកេងប្រវ័ញ្ច និង​នៅក្រោម​បង្គាប់​អ្នកដទៃ ហើយ​ពួកគេ​តែងតែ​ទទួល​ការប្រមាថ​មើលងាយ និង​បន្ទាបបន្ថោក ដូចជា​អ្នក​ជាប់ពន្ធនាគា​រវ័យ​ជំទង់​ផងដែរ។​

នៅក្នុង​ឱកាស​នៃ​ទិវា​កុមារ​អន្តរជាតិ អង្គការ​លីកាដូ សូម​អំពាវនាវ​ឲ្យ​មានការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង នូវ​ការការពារ​កុមារ​នៅក្នុង​ពន្ធនាគារ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ទាំងឡាយ ឲ្យ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន​នៃ​បញ្ហា​ទាំងនេះ​ឲ្យ​បាន​ឆាប់រហ័ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ