អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ កម្ពុជា-ឡាវ-វៀតណាម ប្រជុំ​និយាយ​ពី​បទ​ល្មើស នៅ​តំបន់​ត្រីកោណ​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ រដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម បាន​បើក​កិច្ចប្រជុំ​ចង្អៀត​មួយ​នៅ​សណ្ឋាគារ សូហ្វីតែល ពិភាក្សា ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ត្រូវ​ដោះស្រាយ។ បញ្ហា​ទាំង នោះ​​រួម​មាន ការ​ជួញដូរ​គ្រឿង​ញៀន ការ​ជួញដូរ​មនុស្ស   និង​បទល្មើស​ព្រៃ​ឈើ ជា​ដើម។ ក្រៅពី​នោះ​នៅ​មាន​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា វិស័យ​អប់រំ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ហា​មួយ​ចំនួន​ទៀត។

ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ផ្សាយពាណិជ្ជកម្ម

ការជួញដូរ​គ្រឿងញៀន បទល្មើស​ព្រៃឈើ បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​ជាដើម បាន​ក្លាយទៅជា​ក្តីកង្វល់​រួម​របស់​ប្រទេស​ជា​សមាជិក​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍។ ការ​លើក​ឡើង​​បែបនេះ​ធ្វើឡើង​ក្នុងពេល​ថ្លែង​បើក​កិច្ចប្រជុំ​ស្តីពី “តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​” អំពី​តួនាទី និង​សកម្មភាព​របស់​គណៈកម្មកា​រ និង​គណៈកម្មាធិការ​ទទួល​បន្ទុក​ការពារជាតិ និង​សន្តិសុខ របស់​រដ្ឋសភា​នៃ​ប្រទេស​ទាំងបី​ដែល​ហៅ​កាត់​ថា CLV។

អនុប្រធាន​ទី២រដ្ឋសភា លោកស្រី ឃួន សុ​ដា​រី បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច លុបបំបាត់​ភាពអត់ឃ្លាន កាត់បន្ថយ​ភាព​ក្រក្រី និង​លើកកម្ពស់​ការវិនិយោគ​ក្នុងស្រុក និង​ការវិនិយោគ​បរទេស​ជាដើម។  លោកស្រី​បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​បន្ត​ដោះស្រាយ​ផងដែរ។ បញ្ហា​ទាំងនោះ​រួមមាន គម្លាត​នៃ​ការ​អភិវឌ្ឍ​​រវាង​ប្រទេស​ទាំងបី ក្នុង​វិស័យ​អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ​សង្គម សេវា​សា​ធា​​រៈ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស បទល្មើស​ព្រៃឈើ និង​បញ្ហា​មួយ​ចំនួន​ទៀត។ លោកស្រី​ក៏បាន​អះអាង​ដែរ​ថា កង្វះ​អគ្គីសនី​ប្រើប្រាស់​គ្រប់គ្រាន់​នៅតែ​ជា​កង្វល់​ខ្លាំង​ក្នុង​ខេត្ត​ទាំង​បួន​នៃ​ប្រទេស​កម្ពុជា។

ដោយឡែក លោក ង្វៀន គីម​ខ័​រ ប្រធាន​គណៈកម្មាធិការ​សន្តិសុខ និង​ការពារ​ប្រទេស​នៃ​រដ្ឋសភា​វៀតណាម បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ប្រទេស​ជា​សមាជិក ក្នុងការ​រួម​ចំណែក​​ជ​ម្រុ​ញ​កំណើន ផលិតផល​ក្នុងស្រុក​សរុប GDP ជា​មធ្យម១០ភាគរយ​ក្នុង​មួយឆ្នាំ។ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​សម្តែង​នូវ​ក្តីបារម្ភ​នានា​ជុំវិញ​បញ្ហា​រសើប​មួយចំនួន ដែល​លោក​អះអាងថា បណ្តាលមកពី​ភាពទន់ខ្សោយ​នៃ​ការយកចិត្តទុកដាក់ និង​កង្វះ​ប្រសិទ្ធភាព។ លោក​បាន​សង្កត់ធ្ងន់ថា សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​តំបន់​បាន​កំពុង​ប្រែ​ប្រួយ​យ៉ាងខ្លាំង ដោយ​កើត​មាននូវ​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ បទល្មើស​រត់ពន្ធ ក្លែងប​ន្លំ​ផ្នែក​ពាណិជ្ជកម្ម និង​ការរំលោភ​សន្ធិសញ្ញា​ស្តីពី​លក្ខន្តិកៈ​អន្តោប្រវេសន៍​ខុសច្បាប់​ជាអាទិ៍។

សូម​រំលឹក​ដែរ​ថា តំបន់ត្រីកោណ​អ​ភ​វឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ជាទី​តាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ទាំងបី ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច អេកូ-បរិស្ថាន និង​ការធានា​សន្តិសុខ​នៃ​ប្រទេសនីមួយ។ តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ ត្រូវបាន​បង្កើតឡើងរ​យៈ​ពេល១៥ឆ្នាំ​មកហើយ។ នេះ​ជា​កិច្ចប្រជុំ​លើក​ទី១រវាង​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ការពារជាតិ​និង​សន្តិសុខ​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ដែល​បើក​ធ្វើ​នៅ​ទីក្រុង​ភ្នំ​ព​ញ​ដែលមាន​ព្រ​តិ​ភូ​មកពី​បី​ប្រទេស​ចូលរួម​គឺ​កម្ពុជា វៀតណាម និង​ឡាវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ