អានតួអត្ថបទ
កម្ពុជា

យុវជន ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​គំរាម​សម្លាប់​លោក​ហ៊ុន សែន តាម​Facebook

យុវជន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ មករា​នេះ ​បន្ទាប់​ពី​បាន​បទ​គំរាម​សម្លាប់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន តាម​បណ្តាញ​សង្គម Facebook​។ យុវជន​មក​ពី​ខេត្ត​កំពង់​ធំ​រូប​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាក​សួរ​របស់​ព្រះរាជាអាជ្ញាធរ​ តុលាការ​ក្រុង​ភ្នំពេញ​នៅ​ឡើយ។

យុវជន​ដែល​ត្រូវ​ចាប់​ខ្លួន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ​ក្រោយ​ពី​បាន​បញ្ចេញ​មតិ​វិះ​គន់​ទៅ​កាន់​លោក ហ៊ុន សែន។​
យុវជន​ដែល​ត្រូវ​ចាប់​ខ្លួន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ​ក្រោយ​ពី​បាន​បញ្ចេញ​មតិ​វិះ​គន់​ទៅ​កាន់​លោក ហ៊ុន សែន។​ Facebook
ផ្សាយពាណិជ្ជកម្ម

យុវជន​ឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ​២៨​ឆ្នាំ ដែល​ប្រើ​គណនេយ្យ​ហ្វេសបុក​ឈ្មោះ Som Orn Koko ត្រូវ​បាន​កង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦​មករា ឆ្នាំ២០១៦ និង​បាន​បញ្ជូន​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៨​មករា​នេះ ដើម្បី​ចោទ​សួរ​ ក្រោយ​ពី​រូបគេ​បាន​សរសេរ​សារ​គំរាម​សម្លាប់ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន តាម​បណ្តាញ​សង្គម​ហ្វេសបុក។

លោក សៀង សុខ ព្រះរាជអាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅ​រសៀល​ថ្ងៃ​ទី​៨​មករា​នេះ​ថា យុវជន​រូប​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​របស់​លោក​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ការ​សាកសួរ​បាន​ធ្វើ​ឡើង​នៅ​ប្រមាណ​ជា​ម៉ោង​១១និង៣០នាទី​ព្រឹក ហើយ​និង​បន្ត​នៅ​ម៉ោង​២​រសៀល​នេះ​ទៀត។ 

គួរ​ជំរាប​ជូន​ថា យុវជន ម៉ាន់ សំអ៊ាន់ អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ម្នាវ សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវ​បាន​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ធំ​ចាប់​ខ្លួន ក្រោយ​ពី​រូប​គេ​បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​បុក ដែល​មាន​ខ្លឹមសារ​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​បាន​រិះគន់​ទៅ​លើ​អត្ថន័យ​នៃ​ថ្ងៃ​៧មករា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧​មករា​ម្សិលមិញ​នេះ។ បើ​តាម គណនេយ្យ​ហ្វេសបុក Som Orn Koko ដែល​នៅ​ដំណើរ​ការ​នៅ​ឡើយ​នេះ បាន​បង្ហាញ​រូបភាព​ជា​ច្រើន​របស់​យុវជន​រូប​នេះ​ជាមួយ​នឹង​ក្រុម​គ្រួសារ​មុន​ពេល​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ