នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ អ្នកតំណាង៩នាក់ របស់សហគមន៍ជនជាតិព្នង នៅឃុំប៊ូស្រាខេត្តមណ្ឌលគិរី បានធ្វើដំណើរជាលើកទី១ ទៅប្រទេសបារាំង ដើម្បី ចូលរួមក្នុងសវនាការ លើកដំបូង ដែលមានពួកគេជាម្ចាស់ដើមបណ្តឹង ប្តឹងក្រុមហ៊ុនបារាំង Bolloré ហើយនិងក្រុមហ៊ុនSocfin Kcd ដែលបានធ្វើឲ្យជនជាតិព្នង បាត់បង់ដីធ្លី និងទំនៀមទំលាប់ប្រពៃណី ពីដូនតា។ ឈាង បុប្ផា បានជួបពួកគេ នៅក្នុងសន្នីសីទកាសែត និងនៅក្នុងបន្ទប់សវនាការ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារដើមសប្តាហ៍នេះ
មើលវគ្គផ្សេងទៀត
-
ស្រុកកោះធំ៖អ្នកផលិតម្សៅជ្រែស្នើរដ្ឋាភិបាលជួយអភិរក្ស និងរកទីផ្សារ
អ្នកភូមិពោធិ៍មិត្តក្នុងស្រុកកោះធំប្រមាណ៨គ្រួសារកំពុងបន្តអាជីពជាអ្នកផលិតម្សៅជ្រែដែលបន្សល់ទុកពីដូនតា។ ក្នុងចំណោមអ្នកផលិតទាំង៨គ្រួសារ មាន ២គ្រួសារព្រួយបារម្ភពីការអាចបាត់បង់របរមួយនេះបន្តិចម្តងៗនៅថ្ងៃខាងមុខ។ ព្រួយបារម្ភដោយសារតែពួកគេពុំសូវទទួលបានកម្រៃខ្ពស់ពីការផលិតរបស់ខ្លួន ត្បិតឈ្មួញកណ្តាលផ្តល់តម្លៃថោកពេក។ នៅក្នុងន័យនេះ អ្នកផលិតម្សៅជ្រែបានស្នើឪ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារដែលឪ្យតម្លៃខ្ពស់ និងចូលរួមអភិរក្សរបរមួយនេះកុំឪ្យបាត់បង់៕04/04/202410:49 -
២៧ឆ្នាំខួបគប់គ្រាប់បែក៖ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលវែកមុខឃាតករមកកាត់ទោស
៣០មីនា១៩៩៧-៣០មីនា២០២៤ ជាខួប២៧ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ ដែលបណ្តាលឲ្យមនុស្ស១៦រូបបាត់បង់ជីវិត និងរងរបួសជាង១០០នាក់។ នៅថ្ងៃទី៣០មីនាឆ្នាំនេះ មានការជួបជុំគ្នាបែបសាសនា ដូចរាល់ឆ្នាំដែរ នៅមុខចេតិយ៏មួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ សម្រាប់សាក្សីដែលនៅរស់រានជីវិតពីព្រឹត្តិការណ៍៣០មីនា១៩៩៧ នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលវែកមុខឃាតករយកមកកាត់ទោស។30/03/202406:32 -
លោកងួន សុខខឿន៖ជនមានពិការភាពមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនា
ប្រមាណ៣០ឆ្នាំមកហើយ ដែលលោក ងួន សុខខឿន បានចាកចេញពីស្រុកកំណើត ដើម្បីប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅរាជធានីភ្នំពេញ។ ធ្លាប់ជាអ្នកខាត់ស្បែកជើង និងជាជាងជួសជុលវិទ្យុទូរទស្សន៍ ជនមានពិការភាពម្នាក់នេះ កំពុងប្រកបរបរជាអ្នកធ្វើសាប៊ូលាងចាន និងឆ្លៀតលក់កាសែត។ ចំពោះលោក ងួន សុខខឿន, ពិការភាពមិនមែនជាឧបសគ្គរារាំងជីវិតរស់នៅប្រចាំថ្ងៃទេ។ លោកថា ជនពិការគ្រប់រូបមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនាឡើយ៕22/03/202406:37 -
ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរើសរៀនជំនាញដើម្បីបញ្ចៀសការរៀបការវ័យក្មេង
ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរស់ក្នុងខេត្តរតនគិរីកំពុងរៀនជំនាញដែលជាតម្រូវការទីផ្សារដូចជាកាត់ដេរសម្លៀកបំពាក់ សម្អាងការ អ៊ុតសក់ ធ្វើក្រចក ឬឌីហ្សាញជាដើម។ ភាគីពាក់ព័ន្ធលើកឡើងថា ការជំរុញ និងគាំទ្រឲ្យក្មេងស្រីជនជាតិដើមភាគតិចរើសរៀនជំនាញដែលខ្លួនស្រឡាញ់រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអាពាហ៍ពិពាហ៍វ័យក្មេង។ រតនគិរីជាខេត្តមួយក្នុងចំណោមខេត្ត៩ផ្សេងទៀតដែលមានអាត្រាក្មេងស្រីរៀបការវ័យក្មេងខ្ពស់ជាងគេ។ ពីខេត្តរតនគិរី សូមស្ដាប់បទយកការណ៍របស់អេង គឹមហុង ដូចតទៅ12/03/202411:38 -
អ្នកស្រីយ៉ុន នី៖របរកសិកម្មជួយទ្រទ្រង់ជីវភាពខ្ញុំ តែសុំឲ្យអ្នកពាក់ព័ន្ធបន្ថយការនាំចូល
តាមរយៈម្រាមដៃមានសភាពក្រេះក្រិន អ្នកស្រីយ៉ុន នីកំពុងកាត់ច្រឹបចងជាបាច់តូចៗនូវជីមួយប្រភេទដើម្បីយកទៅឲ្យម៉ូយនៅផ្សារដើមគ។ មានអាយុជាង ៦០ឆ្នាំ អ្នកស្រីយ៉ុន នីបានអះអាងពីការប្រកបរបរជាកសិករដាំបន្លែមិនតិចជាង ៤០ឆ្នាំឡើយ។ អ្នកស្រី យ៉ុន នីថា គាត់ផ្ដើមធ្វើកសិកម្មតាំងពីអាយុ១៩ឆ្នាំដោយទទួលបានបទពិសោធន៍ច្រើនគួរសម និងថា របរមួយនេះបានជួយចិញ្ចឹមជីវិតគាត់ និងក្រុមគ្រួសារ។ តែអ្នកស្រី យ៉ុន នី ចង់ឃើញភាគីពាក់ព័ន្ធកាត់បន្ថយការនាំបន្លែចូលដើម្បីរក្សាលំនឹងបន្លែក្នុងស្រុក។ តាមអ្នកស្រី បន្លែក្នុងស្រុកត្រូវបានឈ្មួញកណ្តាលទម្លាក់តម្លៃ។ ពីកោះឧកញ៉ាតីជាយរាជធានីភ្នំពេញ….យើងស្ដាប់បទយកការណ៍របស់ អេង គឹមហុង21/02/202409:04