អានតួអត្ថបទ
បទយកការណ៍

ជនជាតិខ្មែរ​និង​អាល្លឺម៉ង់ រួមគ្នា​នៅក្នុង​សមាគម​ខ្មែរ​មួយ​នៅទីក្រុង​ប៊ែរឡាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាកឆ្ងាយពីស្រុកកំណើត ប៉ុន្តែ ប្រជាជនខ្មែរនៅបរទេស មិនភ្លេចជាតិ និងវប្បធម៌កំណើតរបស់ខ្លួននោះទេ។ នៅទីក្រុងប៊ែរឡាំង ប្រជាជនខ្មែរជាង ២០នាក់ប្រមូលផ្តុំគ្នាក្នុងសមាគមតូចមួយ។ សមាគមមិត្តភាពខ្មែរអាល្លឺម៉ង់មាននាទីបង្ហាត់បង្រៀនភាសាខ្មែរ និងរបាំ ចម្រៀងខ្មែរដល់កូនខ្មែរដែលកើតធំដឹងក្តីនៅអាល្លឺម៉ង់ ហើយនិងជនជាតិអាល្លឺម៉ង់ ដែលចង់ស្វែងយល់ពីវប្បធម៌ របៀបរស់នៅខ្មែរ។ សមាគមដែលមានសមាជិកលាយចម្រុះជាតិសាសន៍ ខ្មែរ អាល្លឺម៉ង់ ទើបបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់ការងារសមាគម៤ឆ្នាំទៅមុខទៀត។ ឈាង បុប្ផាបានចូលទៅស្តាប់អង្គប្រជុំដែល ពីរភាសា ខ្មែរ អាល្លឺម៉ង់ លាយរណ្តំចូលគ្នា។

សមាគមមិត្តភាពខ្មែរអាល្លឺម៉ង់ នៅទីក្រុង​ប៊ែរឡាំង​បើកការប្រជុំ​ដើម្បី​ជ្រើសរើស​ប្រធានថ្មី​នៅថ្ងៃទី ២ វិច្ឆិកា ២០១៩
សមាគមមិត្តភាពខ្មែរអាល្លឺម៉ង់ នៅទីក្រុង​ប៊ែរឡាំង​បើកការប្រជុំ​ដើម្បី​ជ្រើសរើស​ប្រធានថ្មី​នៅថ្ងៃទី ២ វិច្ឆិកា ២០១៩ ©Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ