អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរក្រហម​បញ្ជូន​កំហុស​វិជ្ជាជីវៈ​ក្រុមមេធាវីជាតិ​និង​អន្តរជាតិ​​ការពារ​ក្តីខៀវ​ សំផន​ ទៅកាន់​គណៈមេធាវី​កម្ពុជា ​និង​ប៉ារីស​

អង្គជំនុំ​ជម្រះ​សាលា​ដំបូង​សម្រេច​បញ្ជូន​កំហុស​វិជ្ជាជីវៈ​របស់​ក្រុមមេធាវី​ការពារក្តី​ ខៀវ​ សំផន​ ទៅ​អង្គភាព​មាន​សមត្ថកិច្ច​របស់​ពួកគេ​រៀង​ៗ​ខ្លួន​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរក្រហម​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ​១៩ ​ធ្នូនេះ ​បាន​បញ្ជាក់​ថា ​នៅ​ថ្ងៃសុក្រ​នេះ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ បាន​សម្រេច​ចេញ​ដីកា​បញ្ជូន​កំហុស​វិជ្ជាជីវៈ​រប​ស់​លោក​មេធាវី ​គង់ សំអុន ​សហ​មេធាវីជាតិ​ការពារ​ក្តី​ខៀវ សំផន ​ទៅ​គណៈមេធាវី​កម្ពុជា​ និង​បញ្ជូន​កំហុស​របស់​លោកមេធាវី​ Arthur Vercken ​និង​មេធាវី ​Anta ​Guisse​ សហ​មេធាវី​អន្តរជាតិ​របស់​ខៀវ សំផន ​ទៅ​ប្រធាន​គណៈមេធាវីក្រុងប៉ារីស​ និង​អគ្គរដ្ឋ​អាជ្ញា​នៃ​សាលា​ឧទ្ធរណ៍​ក្រុង​បារីស​។ ​ការ​សម្រេច​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហ​ក្រុមមេធាវី​ការពារ​ក្តី​ឲ្យ​ខៀវ ​សំផន ​ទាំង​ជាតិ​ និង​អន្តរជាតិ​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​បង្គាប់​របស់​តុលាការ​ម្តង​ហើយ​ម្តង​ទៀត​ ក្នុង​ការ​ចូលរួម​កិច្ច​ដំណើរ​ការនីតិវិធី​សវនាការ​ក្នុង​សំណុំរឿ​ង ​០០២ ​វគ្គ២​។ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​ ទង្វើ​នេះ ​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កិច្ច​ដំណើរ​ការ​នីតិវិធី​យ៉ាង​ធ្ងន់ធ្ងរ ​និង​ដោយ​ចេតនា។៕ 

លោកមេធាវី ​គង់ សំអុន ​សហមេធាវីជាតិ​ ការពារ​ជន​ជាប់ចោទ​ លោក​ខៀវ សំផន
លោកមេធាវី ​គង់ សំអុន ​សហមេធាវីជាតិ​ ការពារ​ជន​ជាប់ចោទ​ លោក​ខៀវ សំផន @ECCC
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ