អានតួអត្ថបទ
បទយកការណ៍

លោក​មឿ​ន តុលា​៖ ​មាន​​កុមារ​​ខ្មែរ​​ខ្លះ​​ត្រូវ​គេ​​កាត់​​ដៃ ​ខ្វេះ​ភ្នែក​​ដើម្បី​​ឲ្យ​​សុំ​ទាន​​នៅ​​​ថៃ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ របស់​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ប្រាប់​យើង​រួចហើយ កាលពី​ម្សិលមិញ​ថា អង្គការ​របស់លោក កំពុង​ចងក្រង​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ ជា​សមាគម។ សមាគម​មិត្តភាព​កម្មករ និយោជិត កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ត្រូវគេ​រំពឹង​នឹង​ក្លាយជា​សកម្មភាព​មួយ​ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ចេះ​ជួយ​គ្នា នៅលើ​ទឹកដី​របស់គេ។ ក្នុងពេល​ចុះទៅ​ដល់​ប្រទេស​ថៃ​ដើម្បី​បង្កើត​សមាគម​នេះ លោក មឿ​ន តុលា បាន​មើល​ឃើ​ញី​ទុក្ខលំបាក​នានា របស់​ពលករ​ចំណាកស្រុក​កម្ពុជា។ នៅក្នុង​កិច្ចសន្ទនា​បន្ត ជាមួយ អ៊ឹម ណាវិន នៅថ្ងៃនេះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ លើកឡើងថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ប្រក​បរបរ​សុំទាន​នៅ​ប្រទេស​ថៃ ក្នុងនោះ​ក៏មាន​កុមា​រដែរ ។កុមារ​ខ្លះ​មុននឹង​ក្លាយជា អ្នកសុំទាន ត្រូវគេ​កាត់​ដៃ ខ្វេះ​ភ្នែក។

ពលករ​ខ្មែរ​ពេល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​ប្រទេស​វិញ
ពលករ​ខ្មែរ​ពេល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​ប្រទេស​វិញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ