អានតួអត្ថបទ
កម្ពុជា

វិទ្យុ ABC អូស្រ្តាលី ប្រកាស​បិទ​កម្មវិធី​ផ្សាយ​ភាសា​ខ្មែរ, ភូមា, វៀតណាម និង​បារាំង​ដែល​ផ្សាយ​ទៅ​អាស៊ី និង​ប៉ាស៊ីហ្វិក

ស្ថាប័ន​សោត​ទស្សន៍ ABC អូស្រ្តាលី នឹង​បិទ​លែង​ដំណើការ​កម្មវិធី​ផ្សាយ​ជា​ភាសាខ្មែរ ភូមា វៀត​ណាម និង​បារាំង ដែល​ផ្សាយ​ទៅ​អាស៊ី និង​ប៉ាស៊ីហ្វិក។ ការ​ប្រកាស​យ៉ាង​ដូច្នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ ស្ថាប័ន​សោត​ទស្សន៍ ABC អូស្រ្តាលី បញ្ជាក់​ថា ស្ថាប័ន​របស់​ខ្លួន​បាន​ផ្លាស់​ប្តូរ ការ​ផ្ដោត​យុទ្ធ​សាស្ដ្រ​ថ្មី​លើ​ភាសា​ធំៗ​ដូច​ជា​ភាសា​ចិន​កុក​ងឺ, ភាសា​ឥណ្ឌូណេស៊ី និង​ភាសា​ប៉ាពួនូវ៉ែល​ហ្គីណេ​ហើយ​ចាំបាច់​ត្រូវ​បិទ​ភាសា​តូចៗ​វិញ។

វិទ្យុ ABC អូស្រ្តាលី ប្រកាសបិទកម្មវិធីផ្សាយភាសាខ្មែរ, ភូមា, វៀតណាម និងបារាំងដែលផ្សាយទៅអាស៊ី និងប៉ាស៊ីហ្វិក
វិទ្យុ ABC អូស្រ្តាលី ប្រកាសបិទកម្មវិធីផ្សាយភាសាខ្មែរ, ភូមា, វៀតណាម និងបារាំងដែលផ្សាយទៅអាស៊ី និងប៉ាស៊ីហ្វិក
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត​ទៅ ស្ថាប័ន​សោត​ទស្សន៍ ABC អូស្រ្តាលី ដែល​បាន​បម្រើ​ការងារ​ផ្តល់​សេវាកម្ម​ព័ត៌មាន អស់​រយៈ​ពេល​ជាង ២ ទសវត្សន៍ កាលពី​ថ្ងៃ​ទី​ ១៧ ខែ វិច្ឆិកា បាន​ប្រកាស​បិទ​ការ​ផ្សាយ​ភាសា​បរទេស​ចំនួន​ ៣ ទៅ​តំបន់​អាស៊ី ចាប់​ពី​ដើម​ខែ ធ្នូ តទៅ។ ភាសា​ទាំងបី​នោះ​រួម​មាន៖ ភាសា​ខ្មែរ ភាសាភូមា ភាសាវៀតណាម។ ចំណែក​ឯភា​សាបារាំង​វិញ ដែល​ផ្សាយ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក នឹង​បិទ​ឈប់​ដំណើរ​ការ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ដោយ​សារ​តែ​នៅ​មាន​កិច្ច​ព្រម​ព្រៀង​សហការ​ជា​មួយ​ទូរទស្សន៍​បារាំង​នៅ​មាន​សុពល​ភាព​នៅ​ឡើយ​សម្រាប់​ភាសា​នេះ។

ថ្នាក់​ដឹក​នាំ​អង្គភាព ABC International ឲ្យ​ដឹង​ថា​ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ការ​បង្កើត​កម្មវិធី​ចម្រុះ​ជា​ច្រើន​ដល់​ប្រិយមិត្ដ​អ្នក​ស្ដាប់ និង​ទស្សនា​សម្រាប់​ភាសា​ធំៗ​ទាំង​បី​ដែល​នៅ​សល់​ ដោយ​នឹង​បម្រើ​ផល​ប្រយោជន៍​ច្រើន​ទូលំទូលាយ​ដល់​ពល​រដ្ឋ​ក្នុង​តំបន់​ដែល​និយាយ​ភាសា​បី​នេះ​ជាង​ពេល​សព្វ​ថ្ងៃ​។ ជាការកត់សម្គាល់ នៅឆ្នាំ ២០១៤ ​ថវិកា​សម្រាប់​ស្ថាប័ន​សោត​ទស្សន៍ ABC អូស្ដ្រាលី​ ត្រូវបានកាត់បន្ថយ ហើយតាំង​ពី​ពេល​នោះ​ភាសា​ទាំង​៤​នេះ​ដែល​ផ្សាយ​ទៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​មាន​បុគ្គលិក​ធ្វើការ​តែ​ម្នាក់​គត់​ទេ​សម្រាប់​ភាសា​នីមួយៗ ហើយ​ក៏​មិន​មាន​អ្នក​យក​ព័ត៌មាន​នៅ​តាម​ប្រទេស​នីមួយៗ​ដែរ​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌មាន បាន​ស្នើ​សុំ​ឱ្យ​វិទ្យុ​អូស្រ្ដាលី បន្ដ​បើក​ដំណើរ​ការ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ជួយ​លើក កម្ពស់​ការ​យល់​ដឹង និង​ផ្ដល់​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ ជូន​ដល់​ប្រជាជន​កម្ពុជា។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ នាយក​សារជីវកម្ម​សោត​ទស្សន៍​អូស្រ្តាលី ទទួល​បន្ទុក​ផ្សព្វ​ផ្សាយ​អន្តរជាតិ(ABC) នឹង​រដ្ឋ​មន្រ្តី ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ។ លោក ខៀវ កាញារីទ្ធ បន្ត​ថា កន្លង​មក​វិទ្យុ​នេះ បាន​ផ្សាយ​ព័ត៌មាន ប្រកប​ដោយ​វិជ្ជាជីវៈ ដែល​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​សារៈ​សំខាន់​ នៃ​ព័ត៌មាន និង​អាច​ធ្វើ​ការ​ផ្គូរ​ផ្គង​តុល្យភាព​នៃ​ដំណឹង​ផង​ដែរ។

Radio Australia បាន​ចាប់​ផ្ដើម​ផ្សាយ​កម្មវិធី​ជា​ភាសា​ខ្មែរ​នៅ​ឆ្នាំ​១៩៩២ ហើយ​ សោត​ទស្សន៍​អូស្រ្ដាលី បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ព័ត៌មាន ក្នុង​កម្មវិធី​សន្ទនា​មតិ និង​កម្មវិធី​ស្ដីពី​ជីវិត​យើង សង្គម​យើង នៅ​វិទ្យុ​ជាតិ​កម្ពុជា តាម​បណ្ដា​ខេត្ដ​ចំនួន​ ៤ រួមមាន ខេត្ដ​បាត់​ដំបង កំពត សៀមរាប និង​ខេត្ដ​កំពង់​ចាម។ មាតិកា និ​ងកម្ម​វិធី​ផ្សាយ​របស់ Radio Australia ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​មហាជន​ដែល​ជា​មិត្ដ​អ្នក​ស្ដាប់ និង​អាន​នៅ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ដោយ​មាន​ផ្សាយ​ចេញ​ជាច្រើន​ភាសា​មាន​ដូច​ជា​​ភាសា​អង់គ្លេស, ភូមា, ចិនកុកងឺ, ឥណ្ឌូណេស៊ី, បារាំង, ខ្មែរ, ប៉ាពួនូវ៉ែលហ្គីណេ និង​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ