បទយកការណ៍
អ្នកជំនាញតូចចិត្តពេលគេមិនផ្ដល់តម្លៃឲ្យកសិករ និងការសិក្សាកសិកម្ម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១២
កសិកម្មគឺជាវិស័យអាទិភាពមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែជាការកត់សម្គាល់ អ្នកដែលសិក្សា ឬធ្វើការចាប់អាជីពជាកសិករ មិនត្រូវបានគេផ្ដល់តម្លៃនិងលើកទឹកចិត្តឲ្យបានទូលំទំលាយឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះថែមទាំងទទួលបាននូវការរិះគន់ បន្តុះបង្អាប់ថែមទៀត។ លោក ឈាង ឈូក ដែលជាសាស្ត្រាចារ្យផ្នែកកសិកម្មនៅសាកលវិទ្យាល័យមានជ័យ លើកឡើងថា អ្នកដែលធ្វើការក្នុងវិស័យកសិកម្មគួរតែត្រូវបានលើកទឹកចិត្តច្រើនជាងគេ ព្រោះមែនទែនទៅ ប្រជាពលរដ្ឋអាចមានជីវិតរស់រានបាន ដោយសារការបរិភោគ អង្ករ បន្លែ ត្រី សាច់ ដែលផលិតដោយកសិករ។