អានតួអត្ថបទ
កម្ពុជា-សង្គម

​គណៈ​កម្មា​ធិការ​ព្រំ​ដែន៖ បង្គោល​លេខ​៧៨ មិន​បាន​បោះ​ចូល​ដី​កម្ពុជា​៥គីឡូ​ម៉ែត្រ​នោះ​ទេ​

គណៈ​កម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ទាត់​ចោល​ការ​ចុះ​ផ្សាយ​តាម​រយៈ​ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​គណនី​ហ្វេស​ប៊ុក ឈ្មោះ «Sila Chey» ទាក់​ទង​ទៅ​នឹង​បង្គោល​ព្រំ​ដែន​កម្ពុជា-វៀតណាម លេខ​៧៨​។ ការ​ច្រាន​ចោល​របស់​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អត្ថា​ធិប្បាយ​តាម​គណ​នេយ្យ​ហ្វេសបុក Sila Chey នេះ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃទី២៥ ធ្នូ កន្លង​ទៅ ថា​បង្គោល​ព្រំ​ដែន​លេខ៧៨ បាន​បោះ​ចូល​ក្នុង​ដី​កម្ពុជា​ជាង​៥គីឡូ​ម៉ែត្រ​។ 

ផែនទីបង្ហាញពីព្រំដែនកម្ពុជាជាមួយនឹងវៀតណាម (រូបតំណាង)
ផែនទីបង្ហាញពីព្រំដែនកម្ពុជាជាមួយនឹងវៀតណាម (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងបំណ​ងបញ្ចៀសនូវការ​យល់ច្រឡំ គណៈកម្មា​ធិការចម្រុះកិច្ច​ការព្រំដែនកម្ពុជា បានធ្វើការពន្យល់ថា បង្គោ​លព្រំដែន​លេខ៧៨ផ្លូវការ គឺជាប្រភេ​ទបង្គោ​លភ្លោះ រួមមាន​បង្គោល​លេខ៧៨(១) និងបង្គោ​លលេខ៧៨(២) ដោយបង្គោ​លលេខ៧៨(១) បោះនៅ​ត្រើយខាងលិ​ចទន្លេចាម លើទឹ​កដីកម្ពុជាក្នុង​ភូមិសាស្ត្រ​ឃុំជាំក្រ​វៀន ស្រុ​កមេមត់ ខេត្តត្បូ​ងឃ្មុំ។

ដោយឡែ​កបង្គោលលេខ៧៨(២)វិញ គឺនៅត្រើយ​ខាងកើតទ​ន្លេចាម លើទឹកដី​វៀតណាមក្នុ​ងភូមិសាស្ត្រ ស្រុកឡុកនិញ ខេត្តប៊ិញភឿក។ ខ្សែព្រំដែ​នតំបន់នេះ ដើរតា​មពាក់​កណ្តាល​ទន្លេចាម ហើយ​ដែលបង្គោលព្រំដែ​នផ្លូវការនេះត្រូវបា​នបោះតា​មផែនទីផ្លូវការ ដែលប្រ​ទេសទាំងពីរបាន​អនុម័តទទួល​យក។ នេះបើតាមសេ​ចក្តីថ្លែងការណ៍​របស់គណៈកម្មាធិកា​រចម្រុះកិច្ចការព្រំដែន​។

សូមរំលឹ​កថាចាប់តាំងពី​ច្បាប់ស្តីពីសន្ធិ​សញ្ញាបំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញាបំពេញ​បន្ថែមឆ្នាំ ២០០៥ រវាងប្រទេ​សកម្ពុជា និង​វៀតណាម ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ដោយព្រះ​មហាក្សត្រ កាលពីថ្ងៃទី ៥ខែធ្នូ ឆ្នាំ ២០១៩កន្លងទៅ បញ្ហាព្រំ​ដែនបានក្លាយ​ជាប្រធាន​បទរិះគន់ វាយ​ប្រហារទៅលើ​រដ្ឋាភិបាល ពីសំណាក់​ក្រុមប្រឆាំង និងអ្នកឃ្លាំ​មើលបញ្ហាសង្គម និងនយោបាយ​នៅកម្ពុជា​។

ភាព​ចម្រូងចម្រាស់​ជុំវិញ​បញ្ហាព្រំដែននេះ ត្រូវបាន​អ្នកតាមដាននយោ​បាយកម្ពុ​ជានានាមើលឃើញថា បានអូ​សបន្លាយមកទល់នឹ​ងបច្ចុប្បន្ន និងទៅ​អនាគត ដោយសា​រអ្នកនយោបាយ បានឆ្លៀ​តយកបញ្ហាព្រំដែន និងទឹ​កដីនេះ កេង​យកចំណេញន​យោបាយរៀង​ខ្លួន។

ក៏ប៉ុន្តែ​សម្រាប់គណៈ​កម្មាធិការចម្រុះ​កិច្ចការព្រំដែន យល់​ថាការបង្កើតចំណុច​ព្រំដែនលេខ៧៨​ក្លែងក្លាយនៅលើ​ប្រព័ន្ធអាំងទែរណែត Google Map គឺ​ជាការធ្វើឡើងពីក្រុម ដែល​មាននិន្នាការប្រឆាំង ដើម្បីវា​យប្រហាររដ្ឋាភិបាល​ក៏ដូចជាគណៈក​ម្មាធិការព្រំ​ដែនកម្ពុជា​។

សូម​បញ្ជាក់ថា មកទល់​ពេលនេះ កម្ពុជា និង​វៀត​ណាម ​បាន​ដំណើរ​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំ​ដែន​គោក ចាប់ពីឆ្នាំ​២០០៦ ដល់​ខែ​កក្កដា ឆ្នាំ​២០១៩ សម្រេច​បាន​លទ្ធ​ផល ​៨៤% នៃ​ខ្សែ​ព្រំដែន​រួម​ រវាង​ប្រទេស​ទាំង​ពីរ​ប្រមាណ​ ​១២៧០ គីឡូ​ម៉ែត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ