អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​គណបក្ស​ប្រជាជន​នៅ​តែ​ដើរ​ទៅ​មុខ​ជាមួយ​នឹង​ស្មារតី​៧​មករា ខណៈ​ក្រុម​ប្រឆាំង​បន្ត​មិន​ទទួល​ស្គាល់​សច្ចៈ​ភាព​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

៧ មករា ១៩៧៩ - ៧ មករា ២០២០ គឺ៤១​ឆ្នាំ​គត់ ដែល​ប្រទេស​កម្ពុជា បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​។ រយៈ​ពេល​៤១​ឆ្នាំ មក​នេះ ថ្ងៃ​៧​មករា នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខួប​កំណើត​ទី២ ដែល​ប្រជាជន​កម្ពុជា​បាន​រស់​រាន​មាន​ជីវិត​ម្តង​ទៀត​។ ក៏​ប៉ុន្តែ​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សា​ស្ត្រ​នេះ ត្រូវ​បាន​គេ​យក​មក​បក​ប្រែ​ផ្សេង​គ្នា រហូត​មក​ដល់​បច្ចុប្បន្ន អាស្រ័យ​ដោយ​សង្គម​ខ្មែរ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ប្រេះ​ស្រាំ​និង​មាន​ទស្សនៈ​ជំទាស់​គ្នា​ជា​ពីរ​ផ្នែក ដែល​មិន​ទាន់​អាច​រក​ឯក​ភាព​គ្នា​បាន​។ 

រូបថតថ្ងៃ៧មករា១៩៧៩​ (រូបភាពឯកសារ)
រូបថតថ្ងៃ៧មករា១៩៧៩​ (រូបភាពឯកសារ) @Internet
ផ្សាយពាណិជ្ជកម្ម

ទោះជាមាន​ការរិះគន់ថ្ងៃ​៧មករា ពីសំណាក់ក្រុម​អ្នកប្រឆាំ​ងយ៉ាងណាក៏ដោ​យ ថ្ងៃ៧មករាឆ្នាំ២០២០ នេះ ដែលនឹងឈា​នចូលមកដល់​នៅថ្ងៃអង្គា​រស្អែកនេះ ត្រូវបា​នគណ​បក្សប្រ​ជាជនកម្ពុជា ដែ​លអះអាងថា​ជាអ្នកសង្គ្រោះ​ជីវិតប្រជាជន និងរំដោះ​ប្រទេសពីរបបកាប់​សម្លាប់នោះ នៅ​តែបន្តប្រារ​ព្ធពិធីនេះ ដោយមិ​នឲ្យខកខា​នឡើយ​។

៧មករា ខួប៤១​ឆ្នាំនេះ គណប​ក្សប្រជាជ​នកម្ពុជា បាន​ត្រៀមរៀបចំប្រា​រព្ធមិទ្ទិញដ៏ធំមួ​យនៅខាងមុខ​សាលមហោស្រព​កោះពេជ្រ ដែល​នឹងមានមនុស្ស​ចូលរួម​ជាង៣ម៉ឺននាក់ ក្រោម​កិច្ចការ​ពារយ៉ាងតឹ​ងរឹង ពីសំណា​ក់កម្លាំង​សន្តិសុខ​ចំរុះរាប់ម៉ឺននា​ក់។

ព្រឹត្តិការ​ណ៍ជាប្រ​វត្តិសាស្ត្រថ្ងៃ៧មករានេះ ត្រូវបា​នកំណត់ជាប់​ជានិច្ចនៅក្នុងប្រតិ​ទិនខ្មែរ ពីមួយឆ្នាំ​ទៅមួយឆ្នាំ ថាជាថ្ងៃ​ឈប់សម្រា​កសាធារណៈ​របស់មន្ត្រី រាជការ ដោយតម្លៃ​នៃថ្ងៃនេះ ត្រូវបានផ្ត​ល់ឲ្យគ្រប់គ្រា​ន់នូវការអបអ​រសាទរ ជាទូទៅ ទាំងស្ថាប័នរដ្ឋ និងទាំងវិ​ស័យឯក​ជន។

គណ​បក្សប្រជាជ​នកម្ពុជា បានឆ្លៀត​យកថ្ងៃ៧ម​ករានេះ រំលេចឲ្យឃើ​ញនូវគុណបំ​ណាច់របស់ខ្លួនក្នុ​ងការដណ្តើមជីវិតប្រ​ជាជនខ្មែរពីក្រ​ញាំប៉ុលពត។ ផ្តើម​ចេញពី៧មករានេះ គណបក្ស​ប្រជា​ជនកម្ពុជា បន្តរំលេច​ពីប្រវត្តិនៃការ កសាង​ប្រទេសឡើងវិ​ញ ចាប់តាំងពី​បាតដៃទទេ​ រហូតធ្វើ​ឲ្យមានកា​រអភិវឌ្ឍ​មកទល់នឹងបច្ចុប្ប​ន្ននេះ។

ទោះថ្ងៃ៧ មករា គឺជានិមិ​ត្តរូបនៃការផ្តួរំលំរប​បខ្មែរក្រហមក្តី តែ​គណបក្សប្រជា​ជនកម្ពុជា​ទើបតែប្រកា​សសន្តិភាពពិតប្រា​កដកាលពីឆ្នាំ១៩៩​៨ប៉ុណ្ណោះ ខណៈដើមឆ្នាំថ្មី២​០២០នេះ សារនយោ​បាយ«អរគុណ​សន្តិភាព»ត្រូវបាន​បន្លឺឡើងព្រោង​ព្រាធ ដោយចា​ប់ផ្តើមពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ទោះជា ក្នុងអំឡុងពេល ៣០ឆ្នាំ ៤០ឆ្នាំ ឬច្រើនឆ្នាំទៅមុខក្តី ថ្ងៃ៧មករានេះ មើ​លទៅមិ​នបានស្ថិតនៅក្នុង​បេះដូងក្រុម​អ្នកប្រឆាំ​ងរដ្ឋាភិបាល ដែល​ដឹកនាំដោយគណ​បក្សប្រជា​ជនទេ។ ព្រឹត្តិការណ៍ ២៣តុលា ដែលជាថ្ងៃ​ខ្មែរគ្រប់ពណ៌សម្បុរ គ្រ​ប់និន្នាការ​នយោបាយ ចុះកិ​ច្ចព្រមព្រៀងសន្តិ​ភាពទីក្រុងប៉ារីស បាន​ក្លាយជាកម្មវត្ថុរ​បស់ក្រុមប្រឆាំ​ងរដ្ឋាភិបាល និងជា​ទុនក្នុងការជជែកវែកញែក នៅពេ​លដែលមាន​ការសួរពីថ្ងៃប្រវត្តិ​សាស្ត្រ និងគុណបំ​ណាច់ទាក់ទងទៅ​នឹងការ​សង្គ្រោះ និងនាំមក​នូវសន្តិភាពជូ​នប្រជាជន និងប្រ​ទេសកម្ពុ​ជា។

ក្រុមអ្ន​កប្រឆាំងនឹងថ្ងៃ៧​មករា ជានិច្ចកា​លតែចាត់ទុកថាថ្ងៃ​៧មករា គឺជាថ្ងៃដែល​កងទ័ព​វៀតណាមចូ​លឈា្លនពាន និងកា​ន់កាប់ប្រទេ​សកម្ពុជា ហើ​យពួកគេនៅតែ​បន្តឃោសនា ស្របពេលដែលប​ច្ចុប្បន្ននេះ បច្ចេកវិ​ទ្យាកាន់តែឈាន​ទៅរកភា​ពរីកចំរើន​។

ការយល់​ឃើញខ្វែ​ងគ្នាដូច្នេះ ធ្វើឲ្យប្រ​ទេសកម្ពុជា​មួយ នៅតែ​បន្តខ្វះឯ​កភាពជាតិ ដោ​យជាក់ស្តែងទោះ​ជាទឹកដីកម្ពុជា​មានតែមួយមែ​នពិត ក៏ប៉ុន្តែទស្ស​នៈបានញែក​ចេញពីគ្នាជាពី​ររួចទៅហើយ។ ការដែ​លបន្តឲ្យតម្លៃព្រឹ​ត្តិការណ៍ប្រវត្តិ​សាស្ត្រ៧​មករាផ្ទុយគ្នាបែប​នេះ ត្រូវគេមើ​លឃើញថា ក៏ព្រោះ​តែដោយសារឥ​ទ្ធិពលនយោ​បាយ និងការបែ​កបាក់រវាង​ខ្មែរ និងខ្មែរ រកទីបំផុត​គ្មាន។ ចំណុច​នេះ គឺជាការខា​តបង់មួ​យដ៏ធំ ប្រសិនបើខ្មែរ នៅតែ​បន្តខ្វែងទ​ស្សនៈគ្នា ក៏ព្រោះ​តែនយោបាយរៀ​ងៗខ្លួនដូច្នេះ។​

ទោះយ៉ា​ងណាក៏ដោយថ្ងៃ​៧មករានេះ គឺជា​របៀបវារៈសំខា​ន់ ដែលអ្ន​កនយោបា​យខ្មែរទាំងអស់​គួរតែនាំគ្នាសិក្សា​ស្វែងយល់ ថាតើហេ​តុអ្វីបានជា​មានថ្ងៃ៧មករាឆ្នាំ​១៩៧៩នេះ​ឡើង។ ចំណុចនេះ ខ្មែរគ្រ​ប់និន្នាការនយោ​បាយ គួរតែរំ​លឹកឡើ​ងវិញ និងដាក់ជា​សំនួរ ជុំវិញ​ការកកើតឡើង​នៃរបបខ្មែរ​ក្រហម​។

ក៏ប៉ុន្តែ ជម្ល៉ោះ​រវាងខ្មែរនិងខ្មែរ​គ្មានទីបញ្ចប់​នេះ បានប​ង្ហាញជាបទពិសោ​ធន៍រួចម​កហើយ ចាប់តាំងពីទ​សវត្សឆ្នាំ៧០មក ដែលរុ​ញប្រទេសកម្ពុ​ជា ឲ្យធ្លាក់ចូ​លទៅក្នុងរបប​វាលពិឃា​ត ប្រជាជនខ្មែរច្រើ​នលាននាក់ បានបា​ត់បង់ជីវិត ទទួលរង​ទុក្ខវេទនា ព្រាត់ប្រា​ស់និរាសគ្នា យ៉ាងឈឺចាប់​បំផុត។

ដូច្នេះ ការដែ​លមិនមានឯកភា​ពគ្នា ទាក់ទងទៅ​នឹងការទទួល​ស្គាល់ការពិត ដែលជា​សច្ចៈធម៌ប្រវត្តិសាស្ត្រ ខ្មែរគ្រប់និ​ន្នាការ​គួរតែត្រូវបញ្ចប់ ហើ​យងាកមករកដំណោះ​ស្រាយរួម គឺការផ្តល់សម្បទាន​ទស្សនៈឲ្យគ្នាទៅ​វិញទៅមក ដើម្បីរ​ក្សាទុកនូវឯកសា​រប្រវត្តិ​សាស្ត្រច្បា​ស់លាស់នានា សម្រាប់​ជាបទ​ពិសោធន៍ និងជាមេរៀ​នដល់កូនខ្មែរជំនា​ន់ក្រោ​យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ