អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​នឹង​ចូល​ប្រជុំ​សភា​ពេញ​អង្គ​នៅ​សប្តាហ៍​ក្រោយ

គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ខ្លួន​ ដើម្បី​សម្រេច​ពី​ការ​វិល​ចូល​សភា​វិញ​បន្ទាប់​ពី​ពហិកា​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា​បក្ស​ប្រឆាំង​នឹង​ចូល​ប្រជុំ​សភា​ ព្រោះ​ថា​បក្ស​ត្រូវ​ពិភាក្សា​ពី​បញ្ហា​ផល​ប្រយោជន៍​ជាតិ​ដូច​ជា​ច្បាប់​ថវិកា​ជាតិ និង​ការ​កោះ​ហៅ​មន្ត្រី​ជា​ដើម។

កិច្ច​​ប្រជុំ​​ស្តីពី​​ការ​​អនុម័ត​​សេចក្តី​​ព្រាង​​ច្បា​ប់​​ចំនួន​៣ ​ត្រូវបា​ន​ធ្វើឡើ​ងនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ជិកា​នេះ ​ដោយ​រដ្ឋសភា​កម្ពុជា។​
កិច្ច​​ប្រជុំ​​ស្តីពី​​ការ​​អនុម័ត​​សេចក្តី​​ព្រាង​​ច្បា​ប់​​ចំនួន​៣ ​ត្រូវបា​ន​ធ្វើឡើ​ងនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ជិកា​នេះ ​ដោយ​រដ្ឋសភា​កម្ពុជា។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មាន​មូលហេតុ​យ៉ាង​ហោច​ចំនួន​ ៣ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​ប្រជុំ​សភា​វិញ​នៅ​ថ្ងៃ​ទី ២២ វិច្ឆិកា បន្ទាប់​ពី​ពហិកា​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ។ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​សមាជិក​សភា​តិច​បាន​បញ្ជាក់​ពី​មូលហេតុ​ទាំង​នោះ​ថា ការ​ពិភាក្សា​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧ ការ​ស្នើ​ផ្លាស់ប្តូរ​សមាសភាព​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ស្ពឺ​ ជំនួស​លោក​ប៉ែន សុវណ្ណ​ដែល​ទទួល​មរណៈ និង​ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​របស់​រដ្ឋាភិបាល​ចំនួន ៦​ក្រសួង​មក​សាកសួរ។ បើ​តាម​លោក សុន ឆ័យ ដដែល សមាជិក​សភា​ទាំង​ ៥៥​រូប មិន​បាន​ព្រួយ​បារម្ភ​ពី​ការ​កាត់​ប្រាក់​បៀវត្ស​ ដែល​ជា​វិធាន​ផ្ទៃ​ក្នុង​របស់​សភា​នោះ​ទេ។

ទន្ទឹម​នឹង​នេះ អ្នក​វិភាគ និង​គណបក្ស​កាន់​អំណាច​ថា មូលហេតុ​នោះ​ គឺ​គ្រាន់​តែ​ជា​លេះ និង​ជា​ការ​ដល់​ចំណុច​ទាល់​ច្រក​របស់​គណបក្ស​ប្រឆាំង ដែល​វណ្ឌករ​ដោយ​បណ្តឹង​តុលាការ​តែ​ប៉ុណ្ណោះ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ជា​ញ៉យ​ដងថា ទ្វា​របស់​សភា​មិន​ដែល​បិទ ឬ​ហាម​មិន​ឱ្យ​បក្ស​ប្រឆាំង​ចេញ​ចូល​នោះ​ទេ ប៉ុន្តែ​បក្ស​ប្រឆាំង​ខ្លួន​ឯង​ ដែល​ដើរ​ចេញ​ពី​សភា​ហើយ​ថា​ស្ថានការណ៍​នយោបាយ​កំពុង​ជួប​ភាព​តាន​តឹង។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា របៀប​វារៈ​របស់​បក្ស​ប្រឆាំង​គ្រាន់​តែ​ជា​លះ​ ដើម្បី​ចូល​ប្រជុំ​សភា​វិញ។

លោក​បណ្ឌិត ច័ន្ទ វិបុល អ្នក​តាម​ដាន​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​វាយ​តម្លៃ​ថា​ការ​ចូល​ប្រជុំ​សភា​វិញ​នេះ គឺ​ជា​ការ​ទាល់​ច្រក​នៅ​ពេល​ ដែល​ការ​ទាមទារ​ទាំង​ឡាយ​របស់​បក្ស​ប្រឆាំង​មិន​មាន​ទទួល​បាន​ផល ហើយ​ក៏​មិន​បាន​ការ​សម្រួល​សម្រួល​ណា​មួយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​បណ្តឹង​វណ្ឌករ​ថែម​ទៀត​ផង។
ប៉ុន្តែ​លោក សុន ឆ័យ បាន​ឆ្លើយ​ថា​ការ​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​កាតព្វ​កិច្ច។ សូម​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្តើម​ពហិកា​តាំង​ពី​ខែ​ឧសភា​មក បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​កឹម សុខា។ ហើយ​បក្ស​ទាំង​ពីរ​បាន​មើល​មុខ​គ្នា​លែង​ចំ និង​ឈាន​ដល់​ការ​ប្រឈម​មុខ​គ្នា​ខ្លាំង​បំផុត​ដោយ ម្ខាង​ប្រកាស​ធ្វើ​បាតុកម្ម និង​ម្ខាង​ទៀត​ប្រកាស​បង្ក្រាប​បាតុកម្ម។

បើ​ទោះបី​ជា​បក្ស​ប្រឆាំង​អះអាង​ពី​មូលដ្ឋាន ដើម្បី​ចូល​រួម​ប្រជុំ​សភា​ពេញ​អង្គ​វិញ​ក៏​ដោយ ប៉ុន្តែ​សមាជិក​សភា​ទាំង​ ៥៥​រូប​នឹង​ប្រជុំ​សម្រេច​នៅ​ថ្ងៃ​ស្អែក​ទី​ ១៨ វិច្ឆិកា។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បញ្ជាក់​ថា​តើ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស និង​ជា​អនុ​ប្រធាន​សភា​​នឹង​ចូល​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​ ២២​វិច្ឆិកា​វិញ​ដែរ​ឬ​យ៉ាង​ណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ