អានតួអត្ថបទ
កម្ពុជា

ការ​បង្ក​បង្កើន​ផល​ថយ​ចុះជា​ង​ឆ្នាំ​មុន ​ខណៈ​តំបន់​ខ្លះ​គ្មា​នទឹក​គ្រប់គ្រាន់​នៅ​ឡើយ​

ការ​បង្ក​បង្កើន​ផល​ឆ្នាំ​២០១៥​ថយ​ចុះ ​បើ​គិត​ត្រឹ​ម​ខែ​កញ្ញា ​ហើយ​នៅ​តាម​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​តិច​តួច​ និង​ពុំទាន់​មាន​ទឹក​គ្រប់​គ្រាន់​នៅ​ឡើយ។​ នេះ​បើ​តាម​របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួងក​សិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​កាល​ពី​ខែ​កញ្ញា។​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ព្រឹ​កថ្ងៃ​ទី​១៩ ​តុលានេះ ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៀត ​ឲ្យ​ប្រជាកសិករ​រៀបចំ​រក្សា​ទឹក​ទុក​ ក្នុ​ងការ​បង្ក​បង្កើន​ផល​ផង​ដែរ។​

កសិករ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ​ទទួល​បាន​ផល​តិច​ជាង​ឆ្នាំ​មុន។​
កសិករ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ​ទទួល​បាន​ផល​តិច​ជាង​ឆ្នាំ​មុន។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ ដែល​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កញ្ញា ​បាន​ឲ្យ​ដឹង​ថា ​ការប​ង្កបង្កើន​ផលដំ​ណាំស្រូវ​ឆ្នាំ​២០១៥​នេះ ​មាន​ការ​ថយ​ចុះជា​ងឆ្នាំ​មុន។ ​រហូត​ដល់​សប្តាហ៍​ទី​២ ​ខែ​កញ្ញា​នេះ ​ការ​បង្ក​បង្កើន​ផល​ដំណាំ​ស្រូវ​ទូទាំង​ប្រទេស​សម្រេច​បាន​ចំនួន ​២.២៩៣.៦០១ ហ.ត ​ដែល​ស្មើ​នឹង​៨៩,៣៤ភាគរយ​នៃ​ផែន​ការ​ឆ្នាំ​២០១៥ ​ពោល​គឺ​តិច​ជាង​ឆ្នាំ​មុន​ប្រមាណ​២៥.១៥៦ហ.ត ក្នុង​រយៈពេ​លដូច​គ្នា។​

ការ​ធ្វើ​ស្រែ​កសិកម្ម​ប្រវាស់ ​មេឃ​បាន​ធ្វើ​ឲ្យ​ប្រជាកសិករ​មួយ​ចំនួន​មិន​អាច​បង្ក​បង្កើន​ផល​បាន​ នៅ​ពេល​គ្មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់។ បើ​យោងតា​មរបាយការណ៍​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ខ្វះ​ខាត​ទឹក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ផ្ទៃដីស​រុប​ចំនួន​ ២០៥.៧៣១ហ.ត ហើយ​ខេត្ត​ដែល​បាន​រងគ្រោះ​ដោយសារ​ការ​ខ្វះខាត​ទឹក​ជាង​គេ​នោះ​គឺ​មាន​ដូចជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាត់​ដំបង ពោធិ៍សាត់ តាកែវ និង​ស្វាយរៀង។​

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុ​ង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ បរិញ្ញាបត្ររង​ បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ និង​ថ្នាក់​បណ្ឌិត នាព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០១៥​នេះ ​ក៏បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ប្រជាកសិករ​ទាំង​អស់​ត្រៀមខ្លួន​រក្សា​ទឹក​ទុក​ ដោយសារ​តែ​ទឹក​ភ្លៀង​នៅ​ឆ្នាំ​នេះ​ជិត​អស់។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ​ឆ្នាំ​នេះ​ទឹក​ទន្លេ​មេគង្គ​ទាប​ណាស់ ​ព្រោះ​ភ្លៀង​មិន​ត្រូវ​ចំ​ទន្លេ​មេគង្គ​ទេ ​ទាំង​ប្រទេស​កម្ពុជា​ និង​ទាំង​ប្រទេស​ឡាវ។​

លោក​ ឡោ រស្មី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ​ដោយ​សារ​តែ​ទឹក​ទន្លេ​ឆ្នាំនេះ ​ក៏​មាន​លក្ខណៈ​តិច ​ដែល​មិន​អាច​ហូរ​ចូល​បឹង​ធម្មជាតិ​ផ្សេង​ៗ​សម្រាប់​ស្រោច​ស្រប់​ដំណាំក​សិកម្ម​បាន​ ដូច្នេះ​ក្រសួង​កសិកម្ម​នឹង​ធ្វើ​បច្ចេកទេស​កសិកម្ម​សម​ស្រប​មួយ​ ដែល​​មាន​​ភាព​ធន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុនេះ​។ ​លោក​បាន​បន្ថែម​ថា​កន្លង​មក​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​បាន​ត្រៀម​ខ្លួន​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត ​ដើម្បី​រៀបចំ​ដោះស្រាយ​ក្នុង​ការ​ស្រោច​ស្រង់​លើ​ផ្ទៃ​ដី​កសិកម្ម​ស្រូវ​ ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​នេះ​ដែរ។​

សូម​បញ្ជាក់ថា​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​តុលានេះ ​លោក​ញឹម វណ្ណដា អនុប្រធានទី១ ​គណៈកម្មធិការ​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ថា​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​អាក្រក់​ ដោយសារ​តែ​ភ្លៀង​មិន​ទៀតទាត់ ​បង្ក​ឲ្យ​មាន​គ្រោះរាំងស្ងួត។ ​បើ​តាម​លោក​ វណ្ណដា រហូត​មក​ដល់​ពេល​នេះ ​កម្ពុជា​មិន​មាន​ទឹក​ជំនន់​ទន្លេ​មេគង្គ​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ