អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេ ​PM ​កម្ពុជា ​ដាក់​បញ្ជា​តឹង​រឹង​ឲ្យ​កង​រាជ​អាវុធ​ហត្ថ​ទាំង​អស់​ ​ត្រៀម​​​ទប់និ​ង​ប​ង្រ្កាប​​​​​លោក​​​ សម​ រង្ស៊ី​​​ គ្រប់ផ្លូវ

មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​នាយ​ឧត្តមសេនីយ៍ ​សៅ ​សុខា ​បាន​ដាក់​បញ្ជា​ឲ្យ​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ ​ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​សៀម​រាប ​សហការ​ជា​មួយ​កង​នគរបាល​ជាតិ ​ដើម្បី​ទប់​ទល់​ចលនា​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី​។ ​ក្រៅ​ពី​ផ្លូវ​អាកាស​នេះ ​លោក​មេ​បញ្ជាការ​ ក៏​បាន​ដាក់​បញ្ជា​ឲ្យ​មេបញ្ជាការ​នៅ​តាម​បណ្តា ​ជា​អ្វី​ដែល​គេ​មើ​ល​ឃើញ​ថា ​ជា​វិធាន​ការ​តឹង​រឹង​បំផុត ​ដើម្បី​ទប់​ទល់​ចលនា​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី​។​ 

កង​កម្លាំង​ប្រដាប់​អាវុធ​ត្រៀម​បង្រ្កា​ប​និង​ទប់​ស្កាត់​ចលនា​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​នៅថ្ងៃទី ​០៩ ​វិច្ឆិកា​ ២០១៩​។​
កង​កម្លាំង​ប្រដាប់​អាវុធ​ត្រៀម​បង្រ្កា​ប​និង​ទប់​ស្កាត់​ចលនា​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​នៅថ្ងៃទី ​០៩ ​វិច្ឆិកា​ ២០១៩​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈសារ​សម្លេង​បែកធ្លាយ​មួយ​ដែល​អ្នក​កាសែត​ទើប​បាន​ទទួល​នៅ​ថ្ងៃអាទិត្យ​នេះ ​លោក​ សៅ ​សុខា ​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស ​បាន​ចេញ​បទ​បញ្ជា​ផ្ទាល់​មាត់​ឲ្យ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​នៅ​តាម​ខេត្ត​ទាំង​អស់ ​ជា​ពិសស​ខេត្ត​នៅជា​ប់​ព្រំដែន​កម្ពុជា ​ថៃ ​ឡាវ ​និង​វៀតណាម ​ប្រុង​ជើង​ការ​២៤​ម៉ោង​លើ​២៤​។ ​ជា​វិធាន​ការ​ដើម្បី​ការ​ពារ​និងបង្រ្កាប​ចលនា​​មាតុភូមិ​និវត្តន៍​របស់​លោក ​សម​ រង្ស៊ី ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​មុខ​នេះ។

បើ​តាម​សារ​សម្លេង​នេះ ​លោក ​សៅ ​សុខា ​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​អគ្គមេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ណែនាំ​ឲ្យ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​ខេត្ត​ព្រះ​សីហនុ ​និង​ខេត្ត​សៀមរាប​ប្រចាំការ​នៅ​ព្រលាន​យន្ត​ហោះ​ទាំ​​ងបី​ ប្រសិន​បើ​ចលនារ​បស់​លោក ​សម រង្ស៊ី ចូ​លម​កតា​ម​ផ្លូវ​អាកាស​។ ​ដោយ​ឡែក​មេបញ្ជាការ​នៅ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​ដូចជា ​ខេត្ត​ព្រះសីហនុ ​កោះកុង​ ខេត្ត​កំពត​ ក៏​ត្រូវ​ដាក់​កម្លាំង​ការពារ​ឲ្យតឹង​រឹង​បំផុត ​បើ​ក្នុង​ករណី​លោក ​សម ​រង្ស៊ី ​ចូល​មក​តាម​ផ្លូវ​ទឹក​។ ​ដោយ​ឡែក​សម្រាប់​ខេត្ត​ដែល​មាន​ព្រំដែន​គោក​ជាប់​នឹង​ថៃ ​ចាប់​ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ ​ដូចជា​ ខេត្ត​ពោធិ៍​សាត់ ​ប៉ៃលិន​ ឧត្តរមានជ័យ ​និង​ប​ន្ទាយ​មាន​ជ័យ​ជា​ដើម​ ក៏​ត្រូវ​ដាក់​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដែរ​ ដើម្បី​ត្រៀម​បង្រ្កាប​ប្រសិន​បើ​ចលនា​របស់​លោក​ សម រង្ស៊ី ​ចូល​មក​តាម​ផ្លូវ​គោក​។ ​សម្រាប់​ខេត្ត​ខាង​លើនេះ​ លោក ​សៅ ​សុខា បាន​បញ្ជា​ឲ្យ​ធ្វើ​សេចក្តីរាយការណ៍​ជា​ប្រចាំ​ពី​វត្តមាន​របស់​ប្រជាពលរដ្ឋ​ចេញ​និង​ចូល​នៅតា​ម​ច្រក​ព្រំដែន​ទាំង​អស់​។ ​បន្ថែម​លើនេះ​ ខេត្ត​ដែល​ជាប់​នឹង​ព្រំដែន​កម្ពុជា​​-​ឡាវ ​និង​ព្រំដែន​កម្ពុជា​-​វៀតណាម​ ក៏​ត្រូវ​ត្រៀម​កម្លាំង​និង​វិធាន​ការ​ដូចគ្នា​នេះដែ​រ។​ ​បើ​តាម​សម្លេង​បែក​ធ្លាយនេះ​ លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស ​សៅ ​សុខា ​បាន​ហាម​ដាច់​ខាត​មិន​ឲ្យ​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ណា​ម្នាក់​សុំ​ច្បាប់​ឈប់​សម្រាក​នៅ​ក្នុង​អំឡុង​ពេល​នេះឡើ​យ។

​គួរ​ជំរាប​ជូន​ថា ​ការ​ដាក់​ចេញ​នូវ​បទ​បញ្ជា​ដ៏​តឹង​រឹង​នេះ ​គឺ​ស្រប​ពេល​ដែល​រដ្ឋ​មន្ត្រី​​ទទួលប​ន្ទុក​​អាកាសចរ​​ស៊ីវិល​កម្ពុជា ​បាន​ហាម​​ផ្តាច់​មិ​​នឲ្យ​​ក្រុមហ៊ុន​​​ហោះ​ហើរ​​​​ណា​​មួយ ​ដឹក​​លោក​​​សម រង្ស៊ី​​ចូលមក​​កម្ពុជា ​​នៅ​​ថ្ងៃ​ទី​ ០៩ ​វិច្ឆិកា​ ខាងមុខនេះឡើយ។​ យ៉ាងណា​ក្តី ​អតីត​​គណបក្ស​​សង្រ្គោះ​​ជាតិ ​នៅ​​ថ្ងៃទី​០២ ​ខែ​​វិច្ឆិកា​ បាន​​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​​ទោស​​ចំពោះ​​រដ្ឋាភិបាល​​កម្ពុជា ​ដែល​​កំពុង​​ប្រើប្រាស់​​កម្លាំ​ង​​ប្រដាប់​អាវុធ រួម​ទាំង​អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​​ផង​ ​ក្នុង​ការ​រារាំង និ​ង​ទប់ស្កាត់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​មេ​​ដឹក​នាំ​គណបក្ស​ប្រឆាំង ​រួម​ទាំង​​លោក ​សម រង្ស៊ី ​នាថ្ងៃទី​​​០៩ ​ខែ​​វិច្ឆិកា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ