អានតួអត្ថបទ
កម្ពុជា

លោក Dmitry MEDVEDEV ទស្សន​កិច្ច​កម្ពុជា ​ក្រោម​សន្តិសុខ​កំរិត​ខ្ពស់​

នាយក​រដ្ឋ​មន្ត្រី​នៃ​សហម្ព័ន្ធ​រុស្សី ​លោក ​Dmitry MEDVEDEV បា​ន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួ​ន​ជា​ផ្លួវ​ការ​ហើយ​នៅ​កម្ពុជា​ បន្ទាប់​ពី​យន្តហោះ​ពិសេស​ដឹក​គណៈប្រតិភូ​ទីក្រុង​ម៉ូស្គូ​មួយ​នេះ ​បាន​ដាក់​ជើង​ចុះ​ចត​នៅ​ខេត្ត​សៀមរាប ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​២២​វិច្ឆិកា​ម្សិល​មិញ​។​ នៅ​ខេត្ត​ទេសចរណ៍​របស់​កម្ពុ​ជា លោក ​MEDVEDEV ធ្វើ​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរវ​ត្ត​ ថ្ងៃ​ដំបូង​ មុន​បន្ត​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៤​វិច្ឆិកា​នេះ ​ទី​ដែល​លោក​មាន​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​ទស្សន​កិច្ច​ព្រះ​បរម​រាជ​វាំង។​

កង​កំលាំង​សន្តិសុខ​​បំពាក់​ដោយ​អាវុធ​វែង ​ត្រូវ​បាន​ដាក់​ពង្រាយ​ពីរ​ៗ​នាក់​នៅ​តាម​ដង​មហាវិថី ​ចន្លោះ​ប្រមាណពី​១០​ទៅ​២០​ម៉ែត្រ​មួយ ​ចាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​គោលដៅ​ទស្សនកិច្ច​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​
កង​កំលាំង​សន្តិសុខ​​បំពាក់​ដោយ​អាវុធ​វែង ​ត្រូវ​បាន​ដាក់​ពង្រាយ​ពីរ​ៗ​នាក់​នៅ​តាម​ដង​មហាវិថី ​ចន្លោះ​ប្រមាណពី​១០​ទៅ​២០​ម៉ែត្រ​មួយ ​ចាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​គោលដៅ​ទស្សនកិច្ច​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សន្តិសុខ​ត្រូវ​បាន​រិត​បន្តឹង​កំរិត​ខ្ពស់​ នៅ​ជុំវិញ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​និង​ភ្នំពេញ។​ កង​កំលាំង​សន្តិសុខ​ក្នុង​ឯក​សណ្ឋាន​ប្រយុទ្ធ​ បំពាក់​ដោយ​អាវុធ​វែង​ ត្រូវ​បាន​ដាក់​ពង្រាយ​ពីរ​ៗ​នាក់​នៅ​តាម​ដង​មហាវិថី ​ចន្លោះ​ប្រមាណ​ពី​១០​ទៅ​២០​ម៉ែត្រ​មួយ​ ចាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​គោល​ដៅ​ទស្សនកិច្ច​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

តាម​ផែនការ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់​ខ្ព​ស់រុស្ស៊ី​ចាប់​ពី​ថ្ងៃ​ទី​២២​ដល់​២៤​វិច្ឆិកា​នេះ​ លោក ​Dmitry MEDVEDEV ​នឹង​ទៅ​ដាក់​កំរង​ផ្កា​នៅ​វិមាន​ឯករាជ្យ​ និង​នៅ​ព្រះ​បរម​រូប​សម្តេច​នរោត្ត​មសីហនុ ​មុន​នឹង​មាន​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​វត្តមាន​របស់​លោក​ MEDVEDEV នៅ​លើ​ទឹកដី​អង្គ​រ​នា​ពេល​នេះ ​គឺ​មាន​ការ​ពិភាក្សា​ និង​ធ្វើ​ជា​អធិបតី​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៦។ ឯកសារ​ទាំង​៦​នោះ​មាន​ កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សម្អាត​ប្រាក់​និង​ហិរញ្ញវត្ថុ​ភេរវកម្ម​។

សហប្រតិបត្តិការ​និង​កិច្ច​ព្រមព្រៀង​បំពេញ​បន្ថែម​រវាង​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​និង​ទី​ភ្នាក់​ងារ​សារព័ត៌មាន​SPUTNIK។អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​វិទ្យុ​ជាតិ​កម្ពុជា​និង​ទីភ្នាក់ងារ​សារព័ត៌មាន​SPUTNIK។ កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហការ​និង​សហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​«រួប​រួម​រុស្ស៊ី»។​ អនុស្សរណៈ​ស្តីពី​ការ​យោគ​យល់​គ្នា​ រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ និង​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហព័ន្ធ​រុស្ស៊ី​ស្តីពី​ការ​សម្រួល​វិនិ​យោគទុន ​និង​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​ក្រុម​ការងារ​ជាន់​ខ្ពស់​កម្ពុជា-រុស្ស៊ី​ ស្តីពី​គំរោង​វិនិ​យោគ​អាទិភាព​រួម។​

សូម​បញ្ជាក់​ថា​ដំណើរ​ទស្សន​កិច្ច​រប​ស់នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry MEDVEDEV ​នៅ​កម្ពុជា​នា​ពេល​នេះ​គឺ​ចំ​ពេល​ដែល​រុស្ស៊ី​និង​កម្ពុជា​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា​គម្រប់​៦០​ឆ្នាំ​។ លើស​ពី​នេះ ​ប្រទេស​រុស្ស៊ី​គឺ​ជា​អ្នក​គាំទ្រ​កម្ពុជា​ដ៏​សំខាន់​មួយដែ​រ ​បន្ទាប់​ពី​ការ​ដួល​រលំ​របប​គ្រប់​គ្រង​ខ្មែរ​ក្រហម​នៅឆ្នាំ​១៩៧៩។​ រុស្ស៊ី​បាន​​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ខ្មែរ​ជា​ច្រើន​កាល​ពី​ទសវត្ស​ឆ្នាំ​៨០​និង​៩០ ​ដើម្បី​ឲ្យ​កម្ពុជា​មាន​ធនធាន​ក្នុង​ការ​កសាង​ជាតិ​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ