បទយកការណ៍
ជម្លោះដីធ្លីធ្វើឲ្យពលរដ្ឋក្រីក្រ បាត់បង់សុភមង្គលក្មេងៗមិនបានរៀន!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥១
ពីកសិករនៅទីជនបទម្នាក់អ្នកស្រីប្រាក់សុផល បានក្លាយជាសកម្មជនសិទ្ធិមនុស្សសំខាន់ម្នាក់ដែលមានការគំាទ្រនិងលើកទឹកចិត្តពីអ្នកលើកស្ទួយសិទ្ធិមនុស្ស។អ្នកស្រីជាជនរងគ្រោះបញ្ហាដីធ្លីម្នាក់មកឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់។ជាជម្លោះដីធ្លីដែលបានកើតឡើងតំាងពីឆ្នាំ២០១០មកម្លេះ។រស់នៅក្នុងវិបត្តិដីធ្លីជាង៦ឆ្នាំមកនេះអ្នកស្រីប្រាក់សុផលនិយាយថាជម្លោះដីធ្លីធ្វើឲ្យសហគមន៍គាត់ក្រីក្រពលរដ្ឋព្រាត់ប្រាសគ្នា។ចំណែកកូនចៅមិនបានរៀនសូត្រ។