អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​លោក អ៊ិត សំហេង៖ ​ការ​ដក​ផ្នែក​ខ្លះ​នៃ​EBA​របស់​អឺរ៉ុប​ជា​កត្តា​រួម​ចំណែក​ជះ​ឥទ្ធិ​ពល​អវិជ្ជ​មាន​ដល់​សេដ្ឋ​កិច្ច​ខ្មែរ​

រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​កម្ពុជា លោក​អ៊ិត សំហេង បាន​អះអាង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​របស់​សហ​ភាព​អឺរ៉ុប គឺ​ជា​កត្តា​រួម​ចំណែក​មួយ​ដែល​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋ​កិច្ច​របស់​កម្ពុជា​។ ការ​អះអាង​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បដិសេធ​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​មិន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​ចំពោះ​សេចក្តី​សម្រេច​របស់​អឺរ៉ុប​ដែល​ដក​ការ​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ខ្លះ​របស់​កម្ពុជា​នេះ​ឡើយ​។ 

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និបាតបូកសរុបល​ទ្ធផលការងារ​ឆ្នាំ២០១៩ និងលើ​កទិសដៅការងារឆ្នាំ​២០២០របស់​ក្រសួងកា​រងារនាព្រឹក​ថ្ងៃពុធនេះ លោកអ៊ិ​ត សំហេង បានគូសប​ញ្ជាក់ឱ្យដឹ​ងថា ភាពតានតឹងនៃ​សង្រ្គាមពាណិ​ជ្ជកម្ម បញ្ហាជម្លោះភូមិ​សាស្រ្ត​នយោបាយ សន្តិ​សុខសាកល ការកើ​តចលាចល​នៅក្នុងប្រទេ​សមួយ​ចំនួន ការប្រែប្រួ​លអាកា​សធាតុ និងគ្រោះធម្មជាតិ ក៏ដូច​ជាករណី​មេរោគកូ​រ៉ូណា និង ការដកផ្នែក​ខ្លះនៃEBAរបស់​សហ​ភាពអឺរ៉ុប គឺបានជះ​ឥទ្ធិពលអវិ​ជ្ជមានដល់​សេដ្ឋកិច្ចកម្ពុ​ជា។ សេដ្ឋកិច្ចកម្ពុជា ដែលលោក​រដ្ឋមន្ត្រីក្រសួងកា​រងាររូ​បនេះ បញ្ជាក់ថា ជាសេដ្ឋកិច្ច​ដែលបើកចំហ​ខ្លាំង និងពឹងផ្អែ​កលើកត្តា​ខាងក្រៅ។ សម្រា​ប់លោកអ៊ិត សំហេង បញ្ហាប្រ​ឈមដែលកំពុ​ងកើតមានឡើ​ងនាពេលបច្ចុប្ប​ន្នទាំងអស់​នេះ​ គឺជាទ​ឡ្ហីករណ៍ទា​មទារឱ្យមន្ត្រី​រដ្ឋាភិបាល​កម្ពុជាប​ង្កើនការយកចិត្ត​ទុកដា​ក់ខ្ពស់ ដើម្បីដោះ​ស្រាយវា​។

គួររំលឹ​កជូនថា សហភាពអឺ​រ៉ុបកាលពីថ្ងៃ​ទី១២ ខែកុម្ភៈ​កន្លងទៅនេះ បានចេ​ញសេចក្តីស​ម្រេចដក​ការ​អនុ​គ្រោះ​​ពន្ធ «ជាបណ្ដោះ​អាសន្ន» ​ពី​កម្ពុជាលើមុខ​ទំនិញចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​។ ផលិ​តផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​ជាង១​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​​។ សេច​ក្តីសម្រេចនេះនឹ​ងចូលជាធរមាន និងចាប់អនុវត្ត​នៅក្នុង​ខែសីហាខាងមុខ។ អ្នកជំនា​ញសេដ្ឋ​កិច្ចនៅកម្ពុជា បានស​ន្និដ្ឋានហើយថា ការដកកា​រអនុគ្រោះពន្ធនេះ គឺកម្ពុជា​ត្រូវបង់ពន្ធ​នាំចូលទៅកាន់ទី​ផ្សារអឺរ៉ុបប្រមា​ណជា១​០០លានដុល្លារអាមេ​រិកក្នុងមួ​យឆ្នាំៗ។

កាលពីថ្ងៃអង្គារ លោកនាយ​ករដ្ឋមន្រ្តីហ៊ុន សែន ចេញមក​បញ្ជាក់ថា លោកមិ​នធ្វើសេច​ក្តីថ្លែងការ​ណ៍ណាមួយជុំវិ​ញការសម្រេចរ​បស់សហ​ភាពអឺរ៉ុបនេះទេ។ តែទោះជាយ៉ា​ងណា លោ​កអះអាងថា កម្ពុ​ជាទទួលយកការសម្រេចរប​ស់សហភាពអឺ​រ៉ុបនេះ ក៏ប៉ុន្តែអឺរ៉ុបខ្លួនឯង​ក៏ត្រូវទទួលយ​កនូវការសម្រេ​ចរបស់ក​ម្ពុជាផងដែរ។

យ៉ាងណា​ក៏ដោយ ការសម្រេ​ចដក​ការអនុគ្រោះ​ពន្ធខ្លះមកលើទំនិញ​របស់កម្ពុជានេះ គឺសហ​ភាពអឺរ៉ុបលើកហេតុផលថា ដោយ​សារ​កម្ពុជាបាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ។ ប៉ុន្តែលោ​កហេង សួរ អ្នកនាំ​ពាក្យក្រសួងកា​រងារកម្ពុជា​មិនយល់ឃើ​ញដូច្នោះឡើយ​។ លោកថា ការស​ម្រេចនេះ គឺដោយសារ​បញ្ហានយោបាយ​ដែលប្រទេសមួ​យចំនួនត​ម្រូវឱ្យកម្ពុជា​ធ្វើតាមគោ​លនយោបា​យការ​បរទេសរបស់ពួក​គេដែលជាកា​រអនុវត្តស្ដង់​ដាពីរ។ សម្រាប់​លោកហេង សួរ ពួកគេ​មិនគួរភ្ជាប់លក្ខ​ខណ្ឌការងារ​ទៅនឹងនយោ​បាយនោះឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ