អានតួអត្ថបទ
កម្ពុជា

អៀង ធីរិទ្ធ ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៣ឆ្នាំ​

ជនជាប់ចោទ អៀង ធីរិទ្ធ បាន​ទទួល​មរណភាព កាល​ពីវេលា​ម៉ោង​ប្រមាណ ១០:៣០ នាទី​ព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៥ នេះ នៅ​ខេត្តប៉ែលិន ប្រទេស​កម្ពុជា។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពីអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា (អ.វ.ត.ក) ដែល​បាន​ទទួល​ព័ត៌មាន​ពីអាណាព្យាបាល​តាម​ផ្លូវ​ច្បាប់​។

លោកស្រី អៀង ធីរិទ្ធិ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរ​ក្រហម
លោកស្រី អៀង ធីរិទ្ធិ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរ​ក្រហម REUTERS/Mark Peters/ECCC/Handout/Files
ផ្សាយពាណិជ្ជកម្ម

 

លោកស្រី អៀង ធីរិទ្ធ កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ១៩៣២ ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​នៅ​អំឡុង​ពេលពេល​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ។ នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១០ លោក​ស្រី អៀង ធីរិទ្ធ ត្រូវ​បាន​ចោទប្រកាន់ នៅ​ក្នុង​សំណុំ​រឿង ០០២ លើ​បទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស ជាតិ និង​ការ​រំលោភ​បំពារ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរលើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។

នីតិវិធី​ប្រឆាំង​នឹង​ជន ជាប់​ចោទ អៀង ធីរិទ្ធ នៅ​តែ​ត្រូវ​បន្ត​ក្នុង​ឆ្នាំ ២០១២ បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ថា មិន​មាន​សម្បទា​គ្រប់​គ្រាន់ ក្នុង​ការ​ចូល​រួម​សវនាការ ដោយ​សារ​តែ​ការ​វិវឌ្ឍ​នៃ​ជំងឺ​វង្វេង​វង្វាន់​បាត់​ការ​ចង​ចាំ ហើយ​គាត់​ត្រូវ​បាន​ដោះ​លែង ដោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ លោក​ស្រី អៀង ធីរិទ្ធ ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​រហូត​ដល់​គាត់​ស្លាប់។ (អ.វ.ត.ក)

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ